កន្ថឹកក្បាលឆ្នូត
| កន្ថឹកក្បាលឆ្នូត - Northern Smooth-tailed Treeshrew | |
|---|---|
| ស្ថានភាពអភិរក្ស | |
| ចំណាត់ថ្នាក់ជីវសាស្ត្រ | |
| រជ្ជៈ: | Animalia |
| សាខា: | Chordata |
| ថ្នាក់: | Mammalia |
| លំដាប់: | Scandentia |
| អំបូរ: | Tupaiidae |
| ពួក: | Dendrogale |
| ប្រភេទ: | D. murina |
| ឈ្មោះទ្វេនាម | |
| Dendrogale murina (Schlegel & Muller, 1843) |
|
| Northern Smooth-tailed Treeshrew range | |
មាតិកា |
ភិនភាគ [កែប្រែ]
កន្ថឹកក្បាលឆ្នូតមានប្រវែងក្បាល និងដងខ្លួនពី ១១៥-១៥៥ម.ម កន្ទុយមានប្រវែងពី ១០៥-១៣០ និងមានទម្ងន់ពី ៣៥-៥៥ក្រាម។ ប្រភេទនេះគេអាចសម្គាល់បានដោយសារវាមានច្រមុះស្រួចវែង កន្ទុយវែង និងរោមខ្លី។ រោមនៅលើដងខ្លួនខ្លី និងរលោង។ ខ្នងមានសំបុរប្រផេះចាស់រហូតត្នោតចាស់ ហើយពោះ និងផ្នែកសងខាងដងខ្លួនមានពណ៌ត្នោត។ មានឆ្នូតពណ៌ខ្មៅជាច្រើនលាតចាប់ពីច្រមុះកាត់តាមក្រោមភ្នែករហូតដល់គុម្ពត្រចៀក និងមានឆ្នូតពណ៌ស អមសងខាង។ សត្វឈ្មោលមានទំហំធំ និងពណ៌ភ្លឺជាងសត្វញី។
ជីវសាស្ត្រ [កែប្រែ]
ប្រភេទនេះភាគច្រើនរស់នៅតាមគុម្ពោតព្រៃតូចៗ និងគុម្ពឫស្សី ព្រៃស្រោង និង ព្រៃរបោះ។ វាជាសត្វរកស៊ីនៅពេលថ្ងៃ ហើយចំណីអាហាររបស់វាមានដូចជាផ្លែឈើ និងសត្វល្អិត ជាពិសេសពពួកអណ្ដើកមាស និងកញ្ចែជាដើម។ ប្រភេទនេះមានការបន្លឺសម្លេងឮខ្លាំង។
រប៉ាយរស់នៅ [កែប្រែ]
នៅប្រទេសកម្ពុជា វាមានវត្តមាននៅក្នុងខេត្តកោះកុង មណ្ឌលគិរី និងតំបន់ភូមិភាគខាងជើង។ ប្រភេទនេះក៏មានវត្តមាននៅក្នុងប្រទេសវៀតណាម ឡាវ និងថៃភាគខាងកើត។
ស្ថានភាពអភិរក្ស [កែប្រែ]
គេមិនទាន់ដឹងស្ថានភាពអភិរក្ស ពួកវាពិតប្រាកដនៅឡើយទេ ក៏ប៉ុន្តែវាទំនងមិនមែន ជាប្រភេទទទួលរងការគំរាមកំហែងជាសកលនោះទេ។
ឯកសារយោង [កែប្រែ]
- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Timmins, R. J. (2008). Dendrogale murina. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 30 December 2008.