កម្ពុជាសម័យលង្វែក

ដោយវិគីភីឌា
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ

នគរកម្ពុជា រឺ ចេនឡា

(ទឹកលិច-ដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon តោរណៈកម្ពុជា

ប្រទេសកម្ពុជាសម័យលង្វែកក្រោយពីរាជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនសា។រាធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទូលបាសាន(កំពងចាម) ភ្នំពេញ (ចតុមុខ) លង្វែក(កំពង់ឆ្នាំង)។ក្នុងរាព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ ខេត្តពោធិសាត់ រួចប្តូលមកក្រុងលង្វែកវិញ។ ព្រះបាទចន្ទរាជា ចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅស្រីសុគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ធាយស្ទឹងសែន១៩១២ អង្គចន្ទនៅក្រុងអយុធ្យានៅឡើយ។ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាច្យ ទ្រង់យល់ប្រម។​ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅខេត្តពោធិសាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ប្រះបុទ្ធរួមចូលព្រះនិពា្ធន) វត្ត ត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែល ស្តិកតនៅលើទួលមួយកន្លែង មានរាងជា ជើងក្អែក ក្នុងវិហានេះតម្កល់ប្រះពុទ្ធរូបត្រឡែង កែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្រ្កទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវិ អោយចងក្រង និងសរសេរគ្រប់ប្រភេទ សម្រាប់កូន ខ្មែរជំនាន់ក្រោយ ។តែគួរអោយស្តាយនៅឆ្នាំ១៥៦៦ទ្រង់ក័សុគតអដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជាទព្យ។

មាតិកា

ទីតាំងភូមិសាស្រ្ត [កែប្រែ]

លង្វែក​ ជាកន្លែងទីតាំងប្រវត្តសាស្រ្តខ្មែរមួយដែលស្តិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​ ជាកន្លែងយុទ្ធសាស្រ្តមួយមាន ទន្លេ បឹង ជាពិសេសព្រែ។មូលហេតុនេះហើយ​ ទើបព្រះចន្ទរាជាបញ្ចាអោយមន្រ្តីឧកញ៉ាបតីអោយកេណ្ឌរាស្រ្តកាប់ឈើ ជញ្ចូនថ្ម រែកដី ដើម្បីសង់បន្ទាយ​និង​រាជាវាំង។ទ្រង់បានអោយគេធ្វើកំផែនការពារ៥ជាន់ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់កំរាស់២សិន(១៦០ម) មានគូទឹក មានទ្វារ៨ ។ខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហានកាំភ្លើងវែង។

ក្នុងកំផែនជាន់ទីមួយដាក់សុទ្ធតែទាហានកាំភលើងធំហើយនៅមុខកំផែងនេះមានរោងដំរីក្នុងកំផែងជាន់ទី១ ដាក់សុទ្ធតែទាហាកំភ្លើងធំ ហើយ នៅមុខកំផែងនេះ មានរោងដំរី និងរោងសេះ។កំផែងទី២ ដាក់សុទ្ធតែទាហាកំភ្លើងវែង សាលាជំនុំ សាលាដំបូង និង សាលាឧទ្ធរណ៍។

ក្នុងកំផែងទី៣ដាក់សុទ្ធតែទាហាអាវុធខ្លី មានដាកផ្គាក់ កំបិត។ កំផែងទី៤ ដាក់សុទ្ធ តែទាហារក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។នៅក្នុងកំផែងទី៥ មានរោងបញ្ចាក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យ ក្រុមបារគូ បុរោហិត និងក្រុមមហាលិតនៅ។ក្នុងកំផែងនេះដែរមានវាជវាំង កំពូលប្រាំបិទមាស និង លាបម្រ័ក្ស៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។មានផ្ទះស្រីស្នំ ក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗទុកស្រូវ អង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ។ ម្យ៉ាងទៀតតាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនិងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុសក្កិសិទ្ធិ

ដោយសានៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ គេមានជំនឿថា នេះជាបន្ទាយ មួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៍ជាតិបន្ទាប់ពីអង្គរ។


ទីតាំងភូមិសាស្ត្រ និងការសាងសង់ [កែប្រែ]

បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកននៅឆ្នាំ១៥២៦។
ពេលនោះព្រះចន្ទរាជា(នាមសម្រាប់រាជ្យព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកនក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ(ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រកាប់ឈើ ជញ្ជូនថ្ម រែកដីដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន[១]) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន[២]មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង(កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះមានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិគឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់៣ឆ្នាំ(១៥២៧ - ១៥២៩)។

ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក [កែប្រែ]

ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦) [កែប្រែ]

ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។
ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។
រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។

ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦) [កែប្រែ]

ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយឡាវ(សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។

ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦) [កែប្រែ]

ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។

ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣) [កែប្រែ]

ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។

ស្ថានភាពនយោបាយ [កែប្រែ]

នយោបាយក្នុងប្រទេស [កែប្រែ]

នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ១១ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។

នយោបាយក្រៅប្រទេស [កែប្រែ]

កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។
ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។
នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។

សេដ្ឋកិច្ចសម័យលង្វែក [កែប្រែ]

កសិកម្ម [កែប្រែ]

ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចំការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹកដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចំការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាមដើម្បីជួយប្រជារាស្ត្រក្នុងការប្រកបរបរកសិកម្ម។

ពាណិជ្ជកម្ម [កែប្រែ]

ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញនូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនងជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញនូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។

សិប្បកម្ម [កែប្រែ]

សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លាចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើដែលជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។

ការបាក់បែកបន្ទាយលង្វែក និងផលវិបាក [កែប្រែ]

ការបាក់បែកបន្ទាយលង្វែក [កែប្រែ]

នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារជំនួញពីស្ដេចខ្មែរព្រះបាទសត្ថាទី១ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។
នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វ‌ែ‌ក ( បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ដួង‌ ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា ៣ថ្ងៃ )។
ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។
នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។
ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។

ផលវិបាក [កែប្រែ]

ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។
ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។

ឯកសារពិគ្រោះ [កែប្រែ]

  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០
  1. ១សិនជាមាត្រារង្វាស់ ឬចម្ងាយប្រវែង២០ព្យាម ហើយ១ព្យាមជាប្រវែង១កាងដៃ ឬប្រវែង៤ហត្ថ
  2. សើន ( ន. ) ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើមសម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រ កុំឲ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយ ឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត : នៅជ្រោយចង្វាកាលពីដើមមានសើនមួយកដោយឥដ្ឋធំខ្ពស់ប៉ុន្តែឥឡូវ រាជរដ្ឋាភិបាលបានឲ្យរុះរើចេញបាត់រូបទៅហើយ ព្រោះយល់ឃើញថា បើទុកឲ្យនៅមានតទៅ ជាការឥតប្រយោជន៍ ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ ។
  3. ម្រ័ក្សណ៍ ម្រាក់ សំ.; បា. ( ន. ) (ម្រក្សណ; មក្ខន “ជ័រឬប្រេងសម្រាប់លាបលន; ការលាបលន; ដំណើរលុបបំបិទគុណគេ”) ឈ្មោះ ជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន : លាបម្រ័ក្សណ៍ ។ ម្រ័ក្សណ៍បារាំង ម្រ័ក្សណ៍ដែលនាំមកពីប្រទេសបារាំង ។ ម្រ័ក្សណ៍រោល ចំហាយម្រ័ក្សណ៍ដែលរោលស្បែកមនុស្សឲ្យឡើងផេរកន្ទឹសស្កៀបខ្លាំងបណ្ដាលឲ្យចង់តែអេះ (សរសេរក្លាយជា ម្រាក់ យូរអង្វែងណាស់មកហើយ, ត្រូវសរសេរ ម្រ័ក្សណ៍ វិញទើបត្រឹមត្រូវតាមប្រភពនៃពាក្យ) ។

មើលផងដែរ [កែប្រែ]

តំណភ្ជាប់ [កែប្រែ]