ការប្រកួតកីឡាជើងឯកចុងបូព៌ា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ការប្រកួតកីឡាជើងឯកចុងបូព៌ា ឬ កីឡាចុងបូព៌ា (ជាភាសាអង់គ្លេស Far Eastern Championship Games ឬ Far East Games) គឺជាព្រឹត្តិការណ៍កីឡាតូចមួយនៅអាស៊ីដែលត្រូវបានគេជឿថាជាឫសគល់របស់អាស៊ីហ្គេម។
នៅឆ្នាំ១៩១២ លោក E.S. Brown ប្រធានសមាគមអត្តពលិកហ្វីលីពីន បានស្នើទៅចិន និងជប៉ុនដើម្បីអោយមានការបង្កើត កីឡាអូឡាំពិកចុងបូព៌ា នេះឡើង។ កីឡាអូឡាំពិកចុងបូព៌ាលើកទី១ត្រូវបានធ្វើឡើងនៅទីលានខារនីវល (បច្ចុប្បន្ន ពហុកីឡាដ្ឋានអនុស្សាវរីយ៍រីហ្សាល់) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី៤ កុម្ភៈ ១៩១៣។ ប្រទេសចំនួន៦ (កំរងកោះហ្វីលីពីន សាធារណរដ្ឋចិន ចក្រភពជប៉ុន ម៉ាឡេស៊ី ថៃ និង ហុងកុង) បានចូលរួមក្នុងព្រឹត្តការណ៍៨ថ្ងៃនេះ។ នៅឆ្នាំ១៩១៥ វាបានផ្លាស់ប្ដូរឈ្មោះជា កីឡាជើងឯកចុងបូព៌ា ពេលដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ឋធ្វើនៅសៀងហៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើឡើងរៀងរាល់២ឆ្នាំម្ដង លើកលែងឆ្នាំ១៩២៩ ពេលដែលជប៉ុនងសំរេចចិត្តពន្យាពេលទៅធ្វើនៅឆ្នាំ១៩៣០វិញ។ ក្រោយមកទៀត គេក៏សំរេចចិត្តប្ដូរទៅធ្វើរៀងរាល់៤ឆ្នាំម្ដងវិញ ហើយហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៣៤។ ឥណ្ឌូនេស៊ីបានចូលរួមនៅឆ្នាំ១៩៣៤នេះដែរ។ នៅខែកញ្ញា ឆ្នាំ១៩៣៧ ជប៉ុនវានឈ្លានពានចិន នៅក្នុងហេតុការណ៍ដែលគេហៅថា ឧប្បត្តិហេតុស្ពានម៉ារកូប៉ូឡូ និងបង្កជាសង្គ្រាមចិន-ជប៉ុនលើកទី២ (ដែលក្រោយមកទៀតក្លាយជាសង្គ្រាមលោកលើកទី២)។ ហេតុនេះព្រឹត្តិការណ៍កីឡាដែលគ្រោងធ្វើនៅឆ្នាំ១៩៣៨ត្រូវអាក់ខានវិញ។
[កែប្រែ] ព្រឹត្តិការណ៍កីឡា
- អត្តពលកម្ម
- ហែលទឹក
- បេសបល
- តិននីស
- បាល់ទាត់
- បាល់បោះ
- បាល់ទះ
- ប្រណាំងកង់ (១៩១៣ ដល់ ១៩១៧)
- ប្រដាល់
[កែប្រែ] តំនភ្ជាប់ក្រៅ
|
|
|
|---|---|
| ការប្រកួតកីឡាជើងឯកចុងបូព៌ា | ម៉ានីល ១៩១៣ · សៀងហៃ ១៩១៥ · តូក្យូ ១៩១៧ · ម៉ានីល ១៩១៩ · សៀងហៃ ១៩២១ · អូសាកា ១៩២៣ · ម៉ានីល ១៩២៥ · សៀងហៃ ១៩២៧ · តូក្យូ ១៩៣០ · ម៉ានីល ១៩៣៤ · អូសាកា ១៩៣៨ (ខកខានមិនបានធ្វើ) |
| អាស៊ីហ្គេម | ញូដេលី ១៩៥១ · ម៉ានីល ១៩៥៤ · តូក្យូ ១៩៥៨ · ចាការតា ១៩៦២ · បាងកក ១៩៦៦ · បាងកក ១៩៧០ · តេអេរ៉ង់ ១៩៧៤ · បាងកក ១៩៧៨ · ញូដេលី ១៩៨២ · សេអ៊ូល ១៩៨៦ · ប៉េកាំង ១៩៩០ · ហ៊ីរ៉ូស៊ីម៉ា ១៩៩៤ · បាងកក ១៩៩៨ · ពូសាន់ ២០០២ · ដូហា ២០០៦ · ក្វាងចូវ ២០១០ · អ៊ិនឆ័ន ២០១៤ |
| អាស៊ីហ្គេមរដូវរងារ | សាប់ប៉ូរ៉ូ ១៩៨៦ · សាប់ប៉ូរ៉ូ ១៩៩០ · ហារប៊ីន ១៩៩៦ · ហ្គាងវុន ១៩៩៩ · អាអុម៉ុរី ២០០៣ · ចាងចុន ២០០៧ · អាល់ម៉ាទី ២០១១ |
| អាស៊ីហ្គេមអ៊ីនដរ | បាងកក ២០០៥ · ម៉ាកាវ ២០០៧ · ហាណូយ ២០០៩ |
| អាស៊ីហ្គេមលើឆ្នេរខ្សាច់ | បាលី ២០០៨ · មុស្កាត ២០១០ · ហៃយ៉ាង ២០១២ · បុរ៉ាខាយ ២០១៤ · ភូកេត ២០១៦ |
| កីឡាតាមតំបន់ | កីឡាអាស៊ីកណ្ដាល · កីឡាអាស៊ីខាងកើត · កីឡាអាស៊ីខាងត្បូង · ស៊ីហ្គេម · កីឡាអាស៊ីខាងលិច |