កាលប្បវត្តិព្រះពុទ្ធសាសនា

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​អាច​បញ្ជាក់​អំពី​ប្រវត្តិ​ពិត​នៃ​ថ្ងៃ​កំណើត​ ថ្ងៃ​ចេញ​បួស ថ្ងៃ​​ត្រាស់ដឹង និង​ ថ្ងៃ​មរណភាព​របស់​ព្រះពុទ្ធទេ ។ ភាគច្រើន​នៃ​ឯកសារ​ពុទ្ធសាសនា​គឺ​ជា​របស់​និកាយ​ថេរវាទ ដែល​ជា​ឯកសារ​ត្រូវ​បាន​បង្កើត​ឡើង​រាប់រយ​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​លា​ចាក​ផែនដី ។ ​កាលប្បវត្តិ​នៃ​ពុទ្ធសាសនា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​​ពុទ្ធសាសនិក​​​ងាយ​​ចំណាំ​​នូវ​​កាល​បរិច្ឆេទ​ប្រវត្តិរបស់​ព្រះ​ពុទ្ធ និង​ពុទ្ធសាសនា​ ។ នៅ​​​ប្រទេស​កម្ពុជា ជនជាតិ​ខ្មែរ​កំណត់​យក​ក្រោយថ្ងៃ​ដែល​​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​មួយថ្ងៃ (ក្រោយ​ថ្ងៃ​១៥​កើត​ខែ​វិសាខ) ធ្វើ​ជា​ថ្ងៃ​ទី​១​ នៃ​​ឆ្នាំ​ទី១។ ដូច្នេះ​ពុទ្ធសករាជ​ត្រូវ​​បាន​​រាប់​ចាប់​ពី​​៨០​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​ប្រសូត្រ ។

  • ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ រកា ៦២៥​ មុន គ.ស. ព្រះ​អង្គ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​នាង​សិរិ​មហា​មាយាទេវី។ (ក្នុងផ្ទៃ ១០ខែ)
  • ថ្ងៃ សុក្រ ១៥​កើត ខែ វិសាខ ឆ្នាំ​ ច ៦២៤ មុន គ.ស. ព្រះ​សិទ្ធត្ថ​កុមារ​​ទ្រង់​បាន​ប្រសូត្រ​ចាក​ឧទរ​នៃ​ព្រះ​មាតា​នៅ​នា​ឧទ្យាន​លុម្ពិនី ព្រំប្រទល់​នគរ​ទេវទហៈ និង​កបិល​វត្ថុ ស្ថិតនៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ជាប់​ជើង​ភ្នំ​ហិមពាន្ត ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ស្គាល់​ថា​ប្រទេស​នេប៉ាល់។
  • ថ្ងៃ សៅរ៍ ១៥​កើត ខែអាសាឍ ឆ្នាំ ឆ្លូវ ៦០៨ មុន គ.ស. ទ្រង់បាន​ទទួល​រាជា​ភិសេក​គ្រង​រាជ​សម្បត្តិ​ និង​រៀប​អភិសេក​ជាមួយ​នឹង​ព្រះ​នាង​ពិម្ពារយសោធរា ក្នុង​ព្រះជន្ម​១៦​ព្រះ​វស្សា។
  • ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ ខាល ៥៩៥ មុខ គ.ស. ព្រះអង្គចេញសាងផ្នួស ក្នុង​ព្រះ​ជន្ម​២៩​ព្រះ​វស្សា ក៏​ជា​ថ្ងៃ​ដែលព្រះរាជ​បុត្រ​ព្រះអង្គ​ព្រះនាម​​រាហុល​កុមារ​បាន​ប្រសូត្រ។ (តាម"គោតមប្រវត្តិ"​ និង​" សៀវភៅ​ ដែនកោះ​លង្កា សរសេរ​ថា ឆ្នាំ​​ថោះ​ ប៉ុន្តែ ក្នុងគ្រប់ឯកសារយោងទាំងអស់​បញ្ជាក់ពី​ឆ្នំា​ព្រះអង្គ​អភិសេក​ដូចៗគ្នា ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ​ខាល តាម " សៀវភៅ មាគ៌ាជីវិត" និង " ថ្ងៃបូជា")។
  • ទុក្ករកិរិយា
  • ថ្ងៃ ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ វក ៥៨៩ មុន គ.ស. ទ្រង់បាន​ត្រាស់ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិញាណ ក្រោម​ម្លប់​ពោធិព្រឹក្ស​នៅ​ភ្នំ​គយា​សីស (Gayasisa) (សព្វថ្ងៃ​ហៅ​ថា ព្រហ្មយោនី Brahmayoni) នៃ​ក្រុង​គយា (Gaya) ប្រទេស​ឥណ្ឌា ក្នុង​ព្រះ​ជន្ម​ ៣៥ ​ព្រះ​វស្សា ។ យោង​តាម​សៀវភៅ "គោតមប្រវត្តិ"​ និង ​សៀវភៅ "ដែនកោះ​លង្កា" សរសេរ​ថា ឆ្នាំ​ រកា​ ប៉ុន្តែ ក្នុងព្រះត្រៃបិដកលេខ ១៦ បាន​បញ្ជាក់​ពី​ព្រះជន្ម​ព្រះ​អង្គ​ចេញ​សាង​ផ្នួស និង​ថ្ងៃ​បរិនិព្វាន ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ វក (យោងតាម​សៀវភៅ "មាគ៌ាជីវិត" និង "ថ្ងៃបូជា")។
  • ថ្ងៃ សៅរិ៍ ១៥​កើត ខែ អាសាឍ ឆ្នាំ វក ៥៨៩ មុន គ.ស. ជិត២ខែក្រោយពេលត្រាស់ដឹង ព្រះអង្គបានសម្តែង​ព្រះ​ធម៌ជាលើកដំបូង ក៏ជាថ្ងៃដែលព្រះ​សម្មាសម្ពុទ្ធ​ស្ថាបនា​សង្ឃ។ ព្រះ​អញ្ញាកោណ្ឌញ្ញៈ ជាភក្ខុសង្ឃដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។
  • ៩​ខែ បន្ទាប់ពី​ព្រះ​អង្គ​ត្រាស់ដឹងសម្មាសម្ពោធិញ្ញណក្រោមម្លប់​ពោធិ ព្រះ​អង្គ​បាន​យាងទៅកោះ​លង្កាលើកទី១ នៅ​មហិយង្គណៈ (Mahiyagana) ប្រតិស្ថាន​ស្នាម​ព្រះ​បាទ និង​ព្យាករណ៍ថា ព្រះ​ពុទ្ធ​សាសនា​នឹង​តាំង​មាំ​នៅ​ទី​នេះ។ តាមពិត ព្រះ​ពុទ្ធ​មិន​ធ្លាប់ស្គាល់​ប្រទេស​ស្រីលង្កា​ទេ ។ ព្រះ​អង្គ​យាង​ទេសនា​នៅ​តំបន់​មួយចំនួន​នៅ​ក្នុង​រង្វង់​ដែនដី​ប្រហែល​ ២០០ គីឡូម៉ែត្រ​ជុំវិញ​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ ។
  • ក្នុង​វស្សា​ទី​៥ ទ្រង់​បាន​យាងទៅ​កោះ​លង្កា​លើក​ទី​២ នៅ​នាគទីប(Nagadipa)
  • ក្នុងវស្សា​ទី​៨ ទ្រង់យាង​ទៅ​កោះ​លង្កាជា​លើក​ទី​៣ នៅ​វត្ត​កល្យាណី (Kelani Vihara) និងទីឋាន​ដទៃទៀត។
  • ថ្ងៃ អាទិត្យ ១៥កើត ខែ មាឃ ឆ្នាំ​ ម្សាញ់ ៥៤៤ មុន គ.ស ព្រះបរម​គ្រូ​នៃ​យើង​ ទ្រង់​បាន​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​នៅ​ចំពោះ​មុខ​មារ នា​បាវាលចិយ។​
  • ថ្ងៃ អង្គារ៍ ១៥​កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ៥៤៤ មុន គ.ស ព្រះអង្គ​ទ្រង់បរិនិព្វាន​នៅ​ក្រោមចន្លោះ​ដើម​សាល​ព្រឹក្ស (​ដើម​រាំង) ​ទាំង​គូ នា​ទីក្រុង​​កុសិនារា។
  • ក្រោយ​ពេល​ព្រះ​សម្ពុទ្ធ​បរិនិព្វាន​៣​ខែ សង្គាយនាលើកទី១​ដែល​ដឹក​នាំ​ដោយ​ព្រះ​មហា​កស្សបត្ថេរបាន​ចាប់​ផ្តើម​ឡើង​​នៅ​គុហា​សត្តបន្និ Sattapanni​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រាជ​គហៈ​Rajagaha ក្រោម​ការ​ឧបត្ថម្ភ​ពី​ព្រះ​បាទ​អជាតសត្រូវ​គ្រប់​គ្រង​ក្នុង​ដែន​មគធៈ ក្រុង​រាជ​គ្រឹះ។
  • ១០០​ឆ្នាំ​ក្រោយ​ព្រះ​បរមគ្រូ​នៃ​យើង​បរិនិព្វាន សង្គាយនាលើកទី២​​នៅវឡការាម​ត្រូវ​ប្រជុំ​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ខ្លាំង​ក្នុង​ការ​កែ​ប្រែ​សិក្ខាបទ​ខ្លះៗ។
  • សង្គាយនាលើកទី៣ បានប្រជុំនៅក្នុងឆ្នាំ៣២៦មុនគ្រឹស្តសករាជ​នៅ​អាសោការាម ក្នុងបដលិបុត្ត Pataliputta ក្រោមកិច្ចឧបត្ថម្ភនៃព្រះចៅអធិរាជអាសោកនៃឥណ្ឌា
  • ព្រះពុទ្ធសាសនា​នាំ​ចូល​មក​ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ
  • សង្គាយនាលើកទី៤បានធ្វើឡើងនៅ តម្ពបន្និ ស្រីលង្កា ក្នុងឆ្នាំ២៩មុនគ្រឹស្តសករាជ ក្រោមកិច្ចឧបត្ថម្ភរបស់ស្តេច វដ្តគាមនិ Vattagamani។
  • សង្គាយនាលើកទី៥ធ្វើឡើងនៅក្នុង មាន្ទល័យ Mandalay ប្រទេសភូមា ក្នុងគ្រឹស្តសករាជ១,៨៧១ ក្នុងរជ្ជកាលស្តេចមិនទោន Mindon ។
  • សង្គាយនាលើកទី៦បានត្រូវធ្វើឡើងនៅ កពអយេ ក្នុងយងគោន Yangon ដែលជារងគូន Rangoon ពីជំនាន់ដើម ក្នុងឆ្នាំ១,៩៥៤, ៨៣ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី៥ ដែលបានធ្វើឡើងនៅមាន្ទល័យ ។
  • ព្រះ​មហិន្ទ​ត្ថេរ​នាំ​សាសនា​ចូល​ប្រទេស​ស្រី​លង្កា នៅ​ក្នុង​កំឡុង​ពេល​សង្គាយនា​លើក​ទី​៣

ឯកសារយោង[កែប្រែ]

http://en.wikipedia.org/wiki/Mahinda