កែវ សារ៉ាត់

ពីវិគីភីឌា

កែវ សារ៉ាត់ (ជាអក្សឡាតាំង: Keo Sarath)(កើតនៅថ្ងៃទី១០ មីនា ឆ្នាំ ១៩៥៦) គឺជាអ្នកចម្រៀងខ្មែរនៅសម័យមុន ដ៏ល្បីល្បាញមានរហស្សនាមថា "អធិរាជថ្គាមខ្លា មហាទំនួញ"។ បន្ទាប់ពីភាពល្បីល្បាញរបស់គាត់ លោកកែវ សារ៉ាត់ បានទទួលមរណៈភាពក្នុងឆ្នាំ១៩៩១នៅនិងអាយុ៣៥ឆ្នាំ(នៅទឹកដីសហរដ្ឋអាមេរិក)ដោយសារជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ(B)។

លោក កែវ សារ៉ាត់

ជីវប្រវត្តិសង្ខេប
នាម​ពេញ កែវ សារ៉ាត់ឈុំ តេះឬឈុំកែវសារ៉ាត់ពេជ្រ
រហស្សនាម អធិរាជថ្គាមខ្លា មហាទំនួញ
សញ្ជាតិ  កម្ពុជា
អាជីព អ្នកចម្រៀង
ជំនាញ អ្នកចម្រៀង
ថ្ងៃខែឆ្នាំកំណើត 10 មីនា 1956
ថ្ងៃទទួលមរណភាព 05 កញ្ញា 1991
ទទួលមរណភាពដោយសារ រោគថ្លើមប្រភេទB

នៅ សហរដ្ឋអាមេរិក(United States of America)

ស្រុកកំណើត ​ភូមិ​វត្ត​កំផែង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ឪពុក យ៉ត ឈុំ
ម្តាយ គ្រិត សារ៉ាន់
ភរិយា ចន្ធូរ
បុត្រ កូនរបស់លោកមាន3នាក់

ប្រវត្តិ[កែប្រែ]

កែវ សារ៉ាត់ (១៩៥៦-១៩៩១)មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៥៦ នៅក្នុងភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និងម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។ ក្រោយ​មក​លោក ​កែវ​ សារ៉ាត់ បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាងនៅក្នុងទឹក​ដីប្រទេស​ថៃ។ លោក​កែវ​ សារ៉ាត់ បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​មាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរំនោះ​ទៅរស់​នៅ​សហរដ្ឋអាមេរិក។ ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ។ លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា ៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​បទចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និងចាប​មាស ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​ទទួលបានភាព​ល្បីល្បាញ​គ្រប់​ទិស​ទីគឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម ។ លោក​កែវ​ សារ៉ាត់ ​ទទួល​មរណភាព​នៅ​ថ្ងៃទី០៥​ ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិក ដោយ​រោគ​ថ្លើម​ប្រភេទបេ (B) ។

ចម្រៀងទោល[កែប្រែ]

  • កញ្ញាដកម៉ៃ
  • ស្រណោះដីខ្មែរ
  • រំដួលក្រចេះ
  • គាប់ជួនថ្ងៃបុណ្យ
  • រងារផ្កាគរ
  • សម្រស់នារីខ្មែរ
  • ស្រីក្រមុំ
  • រូបខ្ញុំអ្នកក្រ
  • ឈាមអនាថា
  • ថាមពលដុល្លា
  • ស្នេហាថ្មោងថ្មី
  • ខ្លាចហើយចិត្តស្រី
  • ដាច់ចិត្តអ្វីម៉េះ
  • ខាវអីដាងដួងចិត្ត
  • ឆ្នាំមុន
  • ស្រីចិត្តចុងស្រល់
  • ទទួលសំបុត្រ
  • ពិសាខដើមឆ្នាំ
  • ព្រៃភ្នំជុំចិត្ដ
  • ក្រមុំឈៀងម៉ៃ
  • ស្ដាយពន្លកស្នេហ៍
  • ពីរឆ្នាំកន្លង
  • អូនយកថ្មីចុះ
  • ចង់បានកូនប្រើ
  • ចម្លើយឆ្លើយប្រាប់
  • នេះរឺកម្មខ្ញុំ
  • សូរិយាគងភ្នំ
  • អកព្រាត់ទ្រនំ
  • បងស្រឡាញ់ស្រីខ្មៅ
  • នឹកអូនណាស់
  • ទំនួញជីវិត
  • ឆ្ងាយពីអូន
  • គោកធ្លកជម្រកខ្ញុំ
  • ស្រម៉ៃនិស្ស័យស្នេហ៍
  • កុកហើរកាត់ក្រុង
  • មហាស្រណោះ
  • ស្មានរកគ្មាន
  • សួនស្នេហ៍ឡុងប៊ិច
  • សូមអុនមេត្តា
  • សាងភ្នួសចុះអូន
  • តូចតន់មាសបង
  • សន្ទូចបងមួយ
  • រងារផ្កាគរ
  • បើស្រីស្លកុក
  • សុបិន្តចម្លែក
  • សុពណ៌ទេវី
  • ភ្នំពេញអនុស្សា
  • កវីសេកសោម
  • ជាប់ទោសព្រោះស្នេហ៍
  • លាអូនឆ្លងដែន
  • ក្បូនជីវិត
  • ដង្កូវប្រែរូប
  • វណ្ណៈស្នេហ៍
  • ចំណងដៃទឹកភ្នែក
  • រដូវភ្លៀងធ្លាក់
  • ស្វាយគោបនិមិត្ត
  • ដំណើរឆ្លងដែន
  • រសៀលជ្រៀលជ្រេ
  • មើលវាលធំធេង
  • សុរិយាគងព្រៃ