កំនាព្យខ្មែរ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
កំនាព្យគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួនពិរោះរណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គជាកំណត់... កើតចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។
ឧទាហរណ៍ ៖
-
កាច់ធ្មុងច្រកស្មុក ដើរចូលក្នុងស្រុក ធ្វើឫកអាចារ្យ ភូតភរប្រជា បានច្រើនកាលណា ពាក់ធ្មុងសង្ហារ សាហាវលើសដើម។ ខ្មែរអឺយរឿងពិត ខ្មែរតោងពិនិត្យ គិតគ្រប់ដង្ហើម ខ្មែរបីលានប្លាយ ស្លាប់ឈាមសើមៗ កុំភ្លេចរឿងដើម ស្នាដៃប៉ុលពត។
កំណាព្យកាព្យឃ្លោង ដូនតាយើងប្រើសំគាល់ឬចង្អុលបង្ហាញពីលក្ខណៈដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កវី គឺថាកំណាព្យនោះទាំងរូបភាព ទាំងខ្លឹមសារ មានសម្ផស្ស និងសោភ័ណ រណ្តំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀង មិនត្រង់ស្តូក ប៉ុន្តែមានន័យគ្រប់គ្រាន់។
ឧទាហរណ៍៖
-
សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។ ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ។ ស៊ីផឹករួចហើយ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។
តួយ៉ាងដូចអត្ថបទកំណាព្យជាឧទាហរណ៍ខាងលើនេះមានន័យពីរ៖
- ១ - ន័យត្រង់ ៖ និយាយពីសកម្មភាពប្រចាំថ្ងៃរបស់ទន្សោងគោព្រៃ
- ២ - ន័យបញ្ឆិតបញ្ឆៀង ៖ រៀបរាប់ពីការប្រកាប់ប្រចាក់គ្នា របស់ពួកពុករលួយពាលាអាវ៉ាសែ ស៊ីសំណូក សូកប៉ាន់ ក្នុងគ្រប់ជំនាន់។
ហេតុហ្នឹងហើយ ទើបដូនតាយើងនិយមប្រើពាក្យថា កំណាព្យ កាព្យឃ្លោងយ៉ាងដូចនេះ។
តើកំនាព្យនិងកម្រងកែវខុសគ្នាបែបណា? កម្រងកែវគឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងចួន ទាក់ទងពិរោះរណ្តំណែងណងដែរ ប៉ុន្តែមិនមានកម្រិតឃ្លា ឬល្បះ ឬក៏ចំនួនព្យាង្គជាកំណត់ទេ។
ឧទាហរណ៍៖
មេឃប្រែស្រឡះ ពពកដេរដាសប្រែជាស ស្លឹកឈើប្រែពណ៌ខៀវស្រស់ល្អ ត្រូវជំនោរកំដរបក់រវិចៗ ចាំងរំលេចពន្លឺសុរិយាភ្លឺភ្លេកៗដូចសុវណ្ណ បក្សីទាំងគូៗស្រែកច្រៀងឆ្លើយឆ្លងយ៉ាងរញៀវខ្ញៀវខ្ញា ហោះហើរឆ្វាត់ឆ្លែងប្រឡែងលើវេហា លើព្រឹក្សា ហាក់អបអរជូនពរខ្ញុំនិងនាងកំពុងធ្វើ ដំណើរតាមផ្លូវយ៉ាងសុខមនោរម្យ។
(ដកស្រង់ពីរឿង “មិនទាន់អស់ចង់”)
មាតិកា |
[កែប្រែ] ប្រវត្តិកំនាព្យខ្មែរ
អត្ថបទពេញលេញនៅ ប្រវត្តិកំនាព្យខ្មែរ
[កែប្រែ] ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀត
បើយើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកដល់យើងសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថាភាគច្រើនសុទ្ធតែជាកំណាព្យកាព្យឃ្លោង ដូចជារឿងរាមកេរ្តិ៍ រឿងទុំទាវ រឿងទិព្វសង្វារ រឿងកាកី ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុចនិងត្រី (។ល។និង។ល។) នេះជាសក្ខីភាពបញ្ជាក់អំពីវិធីសាស្ត្រអប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ “ពិរោះត្រចៀក” ជាមធ្យោបាយ ដើម្បីងាយស្រួលបញ្ចូលខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែលលោកចង់បាន ឲ្យទៅដក់ជាប់ចាំជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រកុលធីតារបស់ ខ្លួន។
នៅក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅនិងបំពេញតួនាទីដោយឯកឯង(ស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងទម្រង់សិល្បៈដទៃ ទៀតរបស់ខ្មែរយើង ដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី”ភ្លេងការ” របាំប្រពៃណី របាំបុរាណ ល្ខោនស្រមោល(ស្បែកធំ-ស្បែកតូច) ល្ខោនខោល(ល្ខោនពាក់មុខ) យីកេ អាប៉េ ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី(។ល។និង។ល។)។ ទម្រង់សិល្បៈទាំងអស់នេះត្រូវការកំណាព្យជាចាំបាច់ សម្រាប់ជួយកម្រិតទម្រង់ជួយលើកសម្ផស្សនិងសោភ័ណរបស់ខ្លួន។
ចំពោះ អ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តាច្រើនទៀត ដែលជួយបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនីមួយៗ។ ផ្ទុយទៅវិញទម្រង់សិល្បៈដទៃទៀតក៏បានជះឥទ្ធិពលធំធេងដែរ សម្រាប់បញ្ជាក់អំពីចំណាស់នៃកំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់សិល្បៈខ្មែរដទៃទៀតផង ហើយបើចង់សិក្សាពីទម្រង់សិល្បៈដទៃទៀត ក៏មិនអាចបោះបង់ចោលកំណាព្យបានដែរ។
[កែប្រែ] សិល្បៈតែងកំនាព្យខ្មែរ
អត្ថបទពេញលេញនៅ សិល្បៈតែងកំនាព្យខ្មែរ
[កែប្រែ] ប្រភេទកំនាព្យខ្មែរ
|
|
|
|---|---|
| បទពាក្យ៤ • បទបថ្យាវត្ត | |
| បទកាកគតិ • បទព្រហ្មគីតិ • បទពំនោល • បទបន្ទោលកាក • បទភុជង្គលីលា | |
| បទពាក្យ៦ • បទពាក្យ៧ • បទពាក្យ៨ • បទពាក្យ៩ • បទពាក្យ១០ • បទពាក្យ១១ | |
| បទនមោ • បទកខ • បទអក្សរលូន • បទអក្សរសង្វាស • បទកង្កែបលោតកណ្ដាលស្រះ • បទកង្កែបលោតលើគោក • បទកង្កែបលោតស្លាក់ពេជ្រ • បទកង្កែបលោតផាត់ខ្ចៅ • បទកាគបរិព័ទ្ធ • បទនាគគៀវក្រវាត់ • បទនាគរាជប្លែងឫទ្ធិ • បទសឹង្ហតោលេងកន្ទុយ • បទពាក្យ៦ • បទពាក្យ៦ • បទពាក្យ៦ • បទពាក្យ៦ • បទពាក្យ៦ • បទរមាំងដើរព្រៃ • បទផ្កាឈូករីក • បទក្របចក្រវាឡ • បទម្ករខ្ជាក់កែវ • បទឆ័ត្រវីជាន់ • បទរលោកយោលយាវ • បទរលកខ្ទប់ជ្រាំង • បទសហរា • បទវិវិធមាលី • បទពស់លេបកន្ទុយ • បទថយក្រោយចូលព្រែក • បទសត្វកាងស្លាប • បទរមាំងបើកបាស • បទទន្សាយទីសទាស • បទមាន់ទឹកបណ្ដើរកូន • បទសរថីទាញរថ • បទអើយរ៉ា • បទត្រឡាចឡើងទ្រើង • បទសុក្រទិនវិសាល • បទសៅរ៍ទិនវិសាល • បទយត្តិភ័ង្គ • បទសបាត់សប៉ឹង • បទជាប់ទង • បទត្រីពិធព័ន្ធ • បទសឡាបលូន • បទវង្សវិចិត្រ • បទព្រះចន្ទ្របាំងឆ័ត្រ | |
