ក្មេងទំនើង
ឪពុកម្ដាយភាគច្រើនចង់អប់រំកូនរបស់ពួកគេអោយក្លាយជាមនុស្សល្អនៅក្នុងសង្គម។
ប៉ុន្ដែឪពុកម្ដាយមួយចំនួនទៀតស្រលាញ់កូនរបស់គេហួសហែត ហើយផ្ដល់អ្វីៗគ្រប់យ៉ាងអោយ ទៅពួកគេ។ នៅពេលខ្លះពួកគេបានធ្វើរឿងមួយចំនួនអោយខុសទៅនឹងច្បាប់សង្គម ដោយសារតែ ពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ ពួកគេគិតថាវាជាកម្មសិទ្ធរបស់ពួកគេ ដូចជាពួកគេ បានទៅដើរលេងខាងក្រៅជាមួយមិត្តភក្ដិនៅពេលល្ងាច។ ពួកគេបានចំណាយពេលព្រមទាំងលុយ ជាច្រើនដើម្បីការដើរលេង ពួកគេមិនដែលគិតថានឹងជួយគ្រួសារក៍ដូចជាសង្គមរបស់ពួកគេទេ។ ឪពុកម្ដាយមួយចំនួនបានឈ្លោះគ្នាដោយសារតែកូនៗរបស់ពួកគេ។ កូនៗរបស់ពួកគេក្លាយជាក្មេងដោយសារតែគ្រួសាររបស់គេ។យ៉ាងណាមិញពួកគេជាមនុស្សដែល មិនល្អ ពួកគេតែងតែបង្ករភាពវឹកវរធ្វើអោយសង្គមបាត់បង់នូវកិត្តិយសគ្រួសារទទួលនូវភាពវិនាស ជាមិនខាន។ ដូចនេះដើម្បីជៀសវាងពីក្មេងទំនើងយុវជនយុវនារីត្រូវតែខិតខំរៀនសូត្រដើម្បីទទួល បានចំណេះដឹងល្អសង្គមជាតិឈានទៅរកភាពសុខដុមរម្យនាបរទេសមានការកួតសរសើរជារៀង រហូតទៅ។ យ៉ាងណាមិញមាតាបិតាអាណាព្យាបាលមិនត្រូវស្រលាញ់កូនៗអោយហួសហែតពេក ឡើយត្រូវអប់រំពួកគេអោយក្លាយជាកូនល្អ៕