ក្រសួងអប់រំ យុវជន និងកីឡា

ពីវិគីភីឌា
ក្រសួងអប់រំ យុវជន និងកីឡា
Agency overview
បង្កើត២៤ មករា ១៩៩៦
ដែន​សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជា
ទីស្នាក់ការ​កណ្ដាលអគារលេខ៨០ មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ ១២២០៥
ថវិកា​ប្រចាំ​ឆ្នាំ២៨០.០០០.០០០ដុល្លារ
រដ្ឋមន្ត្រី​ទទួល​បន្ទុកហង្ស ជួនណារ៉ុង, (គ.ប.ក.)
គេហទំព័រwww.moeys.gov.kh/

អំពី​ក្រសួង​អប់រំ​​ យុវជន និង​កីឡា[កែប្រែ]

ចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា (អយក)[កែប្រែ]

ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​គឺ​កសាង ​និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ​និង​គុណធម៌​ប្រសើរបំផុត​លើ​គ្រប់​ផ្នែក​ ដើម្បី​កសាង​សង្គម​កម្ពុជា ​ឱ្យក្លាយជា​សង្គម​ រីកចម្រើន ​ លើផ្អែកចំណេះដឹង​ និង​ចំណេះធ្វើ​ជា​មូលដ្ឋាន។

ដើម្បី​សម្រេច​បាន​តាមចក្ខុវិស័យ​ខាងលើ​ ក្រសួង​អប់រំ ​យុវជន ​និង ​កីឡា​មាន​បេសកកម្ម ​ដឹកនាំ​ គ្រប់គ្រង​ និង​អភិវឌ្ឍ​វិស័យអប់រំ​ យុវជន ​និង​កីឡា​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ឱ្យ​ឆ្លើយតបទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គមកិច្ច ​វប្បធម៌​របស់​កម្ពុជា​ និង​ការរីកចម្រើន​នៅក្នុងតំបន់​ និង ​សកល​លោក ។ វត្ថុបំណង​រយៈពេលវែង​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ គឺការ​អភិវឌ្ឍ​យុវជន​កម្ពុជា​លើ​គ្រប់ វិស័យ​ និង​បណ្តុះ​ស្មារតី​យុវជន ​យុវតី​កម្ពុជា​គ្រប់រូបឱ្យមាន​មោទនភាព​ជាតិ ​មានសីលធម៌ល្អ​ និង​គុណធម៌ខ្ពស់ ​ព្រមទាំង​មាន​សុទិដ្ឋិនិយម​ចំពោះ​ប្រទេសជាតិ ​និង​ប្រជាពលរដ្ឋ​របស់ខ្លួន ។

វត្ថុបំណង​ចំពោះ​មុខ​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​គឺ​ធានា​ថា ​យុវជន​និង​កុមារ​កម្ពុជា​គ្រប់ រូប​មាន​ឱកាស​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការអប់រំ​​ប្រកប​​ដោយ​គុណភាព​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិកុមារ​ ពោល​គឺ​គោលការណ៍​មិនរើសអើង​អំពី​ស្ថានភាព​សង្គម​គ្រួសារ​ ភូមិសាស្ត្រ ​ពូជសាសន៍​ សាសនា​ ភាសា​ យេនឌ័រ​ និង​កាយសម្បទា។ ​ក្រសួង​សង្ឃឹម​ទុកថា ​នៅពេល​ដែល​សិស្ស ​និស្សិត​បាន​បញ្ចប់​ការសិក្សា​របស់ខ្លួន​ ពួកគេ​នឹង​មាន​ចំណេះដឹង​ស្រប​តាម​ស្តង់ដា​មួយ​សមស្រប​ ព្រមទាំង​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ការងារ​ក្នុង​តំបន់ ​និង​​លើ​​សកលលោក ​និង​អាច​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ​។

ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សមាគម​អាស៊ាន​ឆ្នាំ​ ២០១៥ ​និង​ ការប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅជា ​ប្រទេស​មាន​ចំណូល​មធ្យម ​ឆ្នាំ ​២០៣០ ​ទាមទារ​ឱ្យ​មាន​​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យអប់រំ​។ ធនធាន​មនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ​និង​មាន​គុណភាព​ ព្រមទាំង​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ក៏ត្រូវ​ ដាក់ចូល​ក្នុង​វិស័យ​អប់រំ​​ផង​ដែរ​ (ប្រទេស​ក្នុង​អាស៊ាន​ដែល​ជោគជ័យ​ ក៏ទទួល​បទពិសោធ​ពីការ​បង្កើន ​ការ​វិនិយោគ​ទៅក្នុង​វិស័យអប់រំ ​៥ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប)​។​

​ក្រសួង​ទទួល​ស្គាល់​ពី​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​វិស័យ​ទាំងមូល​អាច​ធ្វើការ​ជាមួយគ្នា ​ដើម្បី​ ឆ្លើយតប​នឹង​តម្រូវ​ការ​សង្គម​និង​សេដ្ឋកិច្ច​។​ ចំណុច​ផ្តោត​​របស់​ផែនការ​យុទ្ធសាស្ត្រ​វិស័យអប់រំ​ ២០១៤-២០១៨​ គឺ​ប្រមូល​ផ្តុំ​នូវ​សមិទ្ធផល​ដែល​មាន​កន្លងមក​ ការ​ឈានទៅ​ដល់​ក្រុម​ជួបការលំបាក ​ការផ្តល់​ការអប់រំ​​ប្រកប​ដោយគុណភាព​និង​ភាព​ពាក់ព័ន្ធ​ដល់ការ​អភិវឌ្ឍប្រទេស​។ ​ការផ្តល់​សេវា​អប់រំ​ប្រកបដោយ​ វិជ្ជាជីវៈ​និង​គណនេយ្យភាព ​ជាមូលដ្ឋាន​សម្រាប់​​កសាង​​សង្គម​​មួយ​ប្រកបដោយ​ចំណេះដឹង​និង​ជំនាញ។ វិស័យ​អប់រំ​នឹង​រៀបចំ​នូ​វក្របខណ្ឌ​ធានាគុណភាព​ទូទាំង​វិស័យ​ ដោយ​ផ្អែកលើ​ការសិក្សា​រៀនសូត្រ​និង​​ការផ្តល់​​សេវា​តាមស្តង់ដារ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កុមារ ​សហគមន៍ ​និង​ទីផ្សារ​ការងារ។

គោល​នយោបាយ​អប់រំ[កែប្រែ]

គោល​នយោបាយទី ១ ៖ ធានា​លទ្ធភាព​ទទួលបាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌

កុមារ​គ្រប់រូប​នឹង​ទទួល​សេវា​អប់រំ​កុមារ​តូច​តាម​គ្រប់​រូបភាព​ បាន​ចូលរៀន​នៅ​បឋមសិក្សា​ មធ្យមសិក្សា​ទុតិយភូមិ​ និង​មាន​ឱកាស​បន្ត​ការសិក្សា​ទៅ​មុខ​ទៀត​។ សម្រាប់​កុមារ​ដែល​ពុំមាន​លទ្ធភាព​ចូលរៀន​ក្នុង​ប្រព័ន្ធ​ ជម្រើស​ផ្សេង​ទៀត​​​​នឹង​ត្រូវ​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកទាំង​នោះ​ទទូល​បាន​ការ​អប់រំ​។​ ការបង្កើន​ចំនួន​កុមារ​និង​យុវជន​ ឱ្យ​ទទួល​បាន​ការអប់រំ​នៅ​គ្រប់​កម្រិត​ ដោយ​ផ្តោត​លើសមធម៌​ និង​តំបន់​និង​ក្រុម​កុមារ​ជួប​ការ​លំបាក​។​

ការ​បង្កើន​ឱកាស​ដល់​សិស្ស​ដែល​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់ទី១២ ​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​និង ​ជំនាញ​ក្នុងការ​គិត​និង​ហេតុផល​ និង​អាច​ជា​មូលដ្ឋាន​សម្រាប់​បន្ត​ការ​សិក្សា​នៅ​ក្នុង​ការបណ្តុះបណ្តាល​ បច្ចេកទេស​ ​និង​ឧត្តមសិក្សា​តទៅទៀត​។

គោល​នយោបាយ​ទី​ ២ ៖ លើក​កម្ពស់​គុណភាព​និង​ភាព​ឆ្លើយតប

កុមារ​និង​យុវជន​គ្រប់រូបនឹង​ទទួល​បាន​ការអប់រំ​ដែលមាន​ភាពពាក់ព័ន្ធ​ និង​ប្រកបដោយ​គុណភាព​​ដែល​​​​​​​​អាច​ឱ្យ​ពួក​គេ​អាច​ចូល​រួមចំណែក​ដល់ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ។​

ការធានាថា ​ការអប់រំ​ប្រកប​ដោយ​គុណភាព​ និង​មាន​ទំនាក់ទំនង​ទៅ​នឹង​គោលដៅ​អភិវឌ្ឍ​សង្គម ​សេដ្ឋកិច្ច​របស់​ប្រទេស​។ ​ក្របខណ្ឌ​គុណភាព​ដែល​ផ្តល់​​ដល់​អ្នក​សិក្សា​ មាតាបិតា​ សហគមន៍​ គ្រូបង្រៀន​ ​និង​អ្នក​គ្រប់គ្រង ​ជាមួយ​នឹង​ស្តង់ដារ​នៃ​ផល​សម្រេច​ ការ​ពិនិត្យ​តាម​ដាន​ និង​របាយការណ៍​។​​

គោល​នយោបាយទី ​៣ ​៖ ធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ការ​ផ្តល់​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព​។ ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​និង​វិជ្ជាជីវៈ​នឹង​ផ្តល់​នូវ​តម្លៃ​ដ៏ល្អ​បំផុត​ (ផ្តោតលើ​លទ្ធផល​) ​ទាន់​ពេលវេលា ​និង​ពាក់ព័ន្ធ​នឹង​ការ ពិនិត្យ​តាមដាន​និង​របាយការណ៍​នៃលទ្ធផល​ទាំង​នោះ​ ជាមួយ​នឹង​យោបល់​ត្រឡប់​ ព្រម​ទាំងយន្តការ​សម្រាប់​កែលម្អ​​គោល​នយោបាយ​ យុទ្ធសាស្ត្រ ​និង​​កម្មវិធី​។

បេសកកម្ម[កែប្រែ]

  1. បញ្ជូនបន្ត ទំព័រគោលដៅ

,

តួនាទីនិងការទទួលខុសត្រូវ[កែប្រែ]

ឯកសារយោង[កែប្រែ]

http://www.moeys.gov.kh