ក្រុងបានលុង

ពីវិគីភីឌា

ក្រុងបានលុង (អង់គ្លេស: Ban Lung Municipality) ស្ថិតនៅ ខេត្តរតនគិរី មាន ៤ សង្កាត់ និង ១៩ភូមិ÷

ក្រុងបានលុង
លេខកូដសង្កាត់ ឈ្មោះសង្កាត់ជាអក្សរខ្មែរ ឈ្មោះសង្កាត់ជាអក្សរឡាតាំង ចំនួនសង្កាត់
១៦០២០១ សង្កាត់កាចាញ Kachanh Sangkat
១៦០២០២ សង្កាត់ឡាបានសៀក Labansiek Sangkat
១៦០២០៣ សង្កាត់យក្ខឡោម Yeak Laom Sangkat
១៦០២០៤ សង្កាត់បឹងកន្សែង Boeng Kansaeng Sangkat
ចំនួនសង្កាត់សរុប ១៩
  • យោងតាម អនុក្រឹត្យ ១០៤ ថ្ងៃទី ៣១ ឧសភា ២០១១ ប្ដូរទៅជាសង្កាត់

ក្រុងបានលុង[កែប្រែ]

ទីក្រុងបានលុង

ក្រុងបានលុង គឺជាមួយដែលស្ថិតនៅក្នុង ខេត្តរតនគិរី នៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដែលពីមុនគេហៅថា ស្រុកបានលុង សុ្រកនេះគេបានប្តូរទៅជា ក្រុងបានលុងនៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០០៨​។ ប្រវត្តិក្រុងបានលុង​ បានជាគេហៅថា បានលុងគឺមក ( ភាសាឡាវ+ភាសាទំពួន )​ បានមកពីភាសាឡាវមានន័យថា (ភូមិ) រីឯ លុងមកពីភាសាទំពួន ។ ភាសាទាំងពីរនេះបានបូកចូលគ្នាទើបចេញជាឈោ្មះថា (បានលុង) ។ បើភាសាទំពួនគេហៅថា(តិះលុង)បកប្រែជាភាសាខែ្មរមានន័យថា ភូមិលុង ភូមិនេះស្ថិតនៅក្នុងទីរួមក្រុងបានលុងនៅជិតបឹងកន្សែងរហូតមកដល់សព្វថ្ងៃនេះ។

​​ក្រុងបានលុងមានសង្កាត់ចំនួន ៤គឺ៖

  • សង្កាត់ឡាបានសៀក សិ្ថតនៅក្នុងទីរួមក្រុងបានលុងដែលមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិ លេ​ខ ​( ៧៨A )ឃុំនេះស្ថិតនៅខាងស្តាំដៃ

បើយើងមកពីភ្នំពេញទៅកាន់ខេត្តរតនគិរី ។

  • សង្កាត់កាចាញ គឺជាឃុំមួយដែលស្ថិតនៅក្នុងក្រុងបានលុង ដែលទីតាំងស្ថិតនៅតាមដងផ្លូវទៅស្ទឹងត្រែងនិង​ភ្នំពេញ។​
  • សង្កាត់យក្សឡោម គឺជាឃុំមួយដែលស្ថិតនៅក្នុងភូមិយក្សឡោមដែលមានទីតាំងស្ថិតខាងស្តាំដៃនៅតាមដងផ្លូវជាតិលេខ

(79A)ទៅប្រទេសវៀតណាម។

គ្រឹះស្ថានសិក្សានៅខេត្តរតនគិរី[កែប្រែ]

សាកលវិទ្យាល័យនៅក្រុងបានលុងមានតែមួយគត់គឺៈ សាកលវិទ្យាល័យបៀលបា្រយដែលនៅជិតសាលា ខេត្តរតនគិរី មានទីតាំងស្ថិតនៅជិតបឹងកន្សែងទាល់មន្ទីរទាហ៊ានក្រុងបានលុង ។ សាកលវិទ្យាល័យបៀលបា្រយនេះមាននិសិ្សតចូលរៀនកាន់តែមានចំនួនច្រើនឡើងៗពីមួយឆាំ្នទៅមួយឆ្នាំ ​សាកលវិទ្យាល័យនេះមិនគ្រប់គ្រាន់សំរាប់និស្សិតក្នុងខេត្តរតនគិរីទេពីព្រោះសាកលវិទ្យាល័យបៀលបា្រយនេះមានតែពីរផ្នែកគឺ៖ គ្រប់គ្រងទូទៅនិង ទេសចរណ៏។

សាលាវិទ្យាល័យមានពីរគឺ៖

  • វិទ្យាល័យ សមេ្តចឪសមេ្តចម៉ែ
  • វិទ្យាល័យ ហ៊ុនសែនភូមិថី្ម

សាលាបឋមសិក្សានៅក្រុងបានលុងមានដូចជា៖

  • សាលាបឋមសិក្សាឡាបានសៀក
  • សាលាបឋមសិក្សាយក្សឡេម
  • សាលាបឋមសិក្សា ប៊ូថង
  • សាលាបឋមសិក្សា ក្រុមព្រះ
  • សាលាបឋមសិក្សា​ហ៊ុនសែនភូមិថ្មី
  • សាលាបឋមសិក្សាកម្មករបួន
  • សាលាឋមសិក្សា​ កម្មករមួយ ....។

រមណីយដ្ឋាននៅក្រុងបានលុងមានដូចជា

  • ទឹកជ្រោះកាចាញ
  • ទឹកជ្រោះចាអុង
  • ទឹកជ្រោះចាអុង
  • ទឹកជ្រោះកាទៀង
  • ទឹកជ្រោះផើ្តមស្នេហ៏
  • ទឹកជ្រោះ៧ជាន់
  • វាលថ្មដា
  • សួនច្បារព្រៃភ្នំ
  • ភូមិគ្រឹះយក្សឡេម
  • ឡើងកំពូលភ្នំស្វាយមើលព្រះអាទិត្យលិច​ និង​បឹងកន្សែងសំរាប់កំសាន្តពេលរាត្រ
បឹងយក្សឡេម

បឹងយក្សឡេម[កែប្រែ]

បឹងយក្សឡេមគឺជាបឹងមួយដែសសិ្ថតនៅក្នុងក្រុងបានលុងខេត្តរតនគិរី ។ បឹងយក្សឡេមនេះមានសម្រស់ស្រស់បំព្រងដែលរំលេចដោយថ្មលំអរដោយធម្មជាតិនៅជុំវិញបឹងមានពរពេញទៅដោយធម្មជាតិនិងដើមឈើធំៗផងដែរ អ្នកដែលបានមកទស្សនាបឹងយក្សឡេមនេះពិតជាបានជក់ចិត្តដិតអារម្មណ៏យ៉ាងខ្លាំងព្រោះពួកសប្បាយរីករាយជាពិសេសគឺពួកគេនាំគ្នាហែលទឹកលេង កំសាន្តជាមិត្តភ័ត្របងប្អូននិងក្រុមគ្រួសារ។ ពីមួយថៃ្ងទៅមួយថៃ្ងមានភ្ញៀវជាតិនិងអន្តរជាតិបានមកទស្សនាកើនឡើងជាលំដាប់ពីព្រោះពួកគេចូលចិត្តងូតនិងហែលទឹកលេងយ៉ាងត្រជាក់ត្រជំដែលមិន អាចបំភេចបាន។

ជនជាតិភាគតិចនៅក្រុងបានលុងមានដូចជា៖

  • ជនជាតិគ្រឹង

ផ្ទះនេះគឺជាផ្ទះតាមប្រពៃណើបងប្អូនជនជាតិគ្រឹងដែលសិ្ថតនៅ ឃុំអូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី។ ផ្ទះបែបនេះគេធើ្វតាមលក្ខណៈប្រពៃណីតាំងពីបុរាណកាលរហូតមកដល់ប​ច្ចុប្បន្ននេះគេនៅតែធើ្វដូចពីមុនដដែល គេមិនអាចបំភេចបានឡើយ។

ផ្ទះកូនក្រមុំនិនកូនកំលោះ[កែប្រែ]

ផ្ទះកូនក្រមុំនិងកូនកំលោះ នេះគឺជាផ្ទះកូនកំលោះក្រមុំ តាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចអាខ្ពស់នោះគឺជាផ្ទះកូនកំលោះ រីឯ ចំនែកទាបគឺជាផ្ទះ សំរាប់កូនក្រមុំ ផ្ទះគឺជាលក្ខណៈសំគាល់នៃប្រពៃណីតាំងបុរាណដែលគេនៅតែរក្សាទុករហូតមកដល់បច្ចុប្បន្ននេះដើម្បីបង្ហាញដល់ ភ្ញៀវជាតិ​ និង អន្តរជាតិអោយគេទទួលស្គល់។

  • ជនជាតិព្រៅ
បងប្អូនជនជាតិទំពួន

ជនជាតិទំពួន​​[កែប្រែ]

ជនជាតិទំពួន បងប្អូនជនជាតិទំពួនស្ពៀយកាផាកំពុងធើ្វដំណើទៅកាន់ទីផ្សារដើម្បីលក់បន្លែសំរាប់ដោះស្រាយក្នុងជីវភាពគ្រួសារ របស់ពួកគាត់។ ការស្ពៀយកាផានេះជាប្រពៃណីរបស់គាត់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះពេលចំកការ ឬ ទៅពួក គាត់ស្ពៀយកាផាដើម្បីងាយស្រួលដាក់របស់របរ។ រូបថតនេះបានថតដោយលេកឪពុកសំណាងជាអានុស្សាវរីយ៏ដែលគាត់បានមកលេងខេត្តរតនគិរីលើកដំបូង។

កនែ្លងគប់ខ្មោច[កែប្រែ]

កន្លែងគាប់ខោ្មចរបស់បងប្អូនជនជាតិទំពួន​ នេះគឺជាកន្លែងគប់ខោ្មចរបស់ប្រពៃណើបងប្អូនជនជាតិទំពួនដែលស្ថិតនៅ ឃុំកាចូន ស្រុក វឺនសៃ ក្រុងបានលុង​ ខេត្តរតនគិរី។ ផ្ទះខោ្មចគេធើ្វលក្ខណៈបែបនេះសំរាប់អ្នកមានទើបគេអាចធើ្វផ្ទះបែបនេះបានគេត្រូវការចំនាយច្រើនដូចកាប់ គោ ក្របីដើម្បី ធើ្វម្ហូប និង ផឹកស៊ីជូនដល់បងប្អូននិងអ្នកភូមិដែលបានជួយពួកគាត់ ធើ្វក្តារមឈូសនិងកំដរនៅពេលយប់ផងដែរ។

ជនជាតិច្រាយ[កែប្រែ]

ជនជាតិច្រាយ បងប្អូនជនជាតិច្រាយនៅក្នុងរូបភាពនេះ​សព្វថៃ្ងគឺពួកគាត់រស់នៅក្នុង ស្រុក​អណ្តូងមាស​ ក្រុងបានលុង​ ខេត្ត​រតនគិរី ។ បងប្អូនជនជាតិច្រាយ​ប្រកបមុខរបរ​ធើ្វស្រែចំការដើម្បីចិព្ចឹាមជីវិតក្នុងការរស់នៅប្រចាំថៃ្ងរបស់ពួកគាត់ ការចំការនេះគឹតាម លក្ខណៈចំការវិលជុំតាមប្រពៃណីតាំងពីបុរាណ និង ពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រង់​ក្នុងចំការរបស់ពួកគាត់មានដាំដំំណាំ ច្រើនមានដូចជា៖ ស្រូវ ពោត ដំឡូង ស្វាយ ល្ហុង​ ត្រប់​​ ចេក​ ល្ង​ ឃោ្លក ននោង ត្រឡាច ល្ពៅ ខ្នុរ​ និង ស្វាយចន្ទី ជាដើម​ ។ ក្នុងរូបភាពនេះគឹចង់បង្ហាញអំពីការស្ពៀយ ការតាមលក្ខណៈប្រពៃណីតាំងពីបុរាណគឺពួកគាត់នៅតែរក្សាទុកនូវប្រពៃណីទំនៀម ទលាប់រហូតមកដល់សព្វថៃ្ងនេះ ដូចជារូបភាពស្រ្តីម្នាក់ដែលបានបង្ហាញក្នុង Wikipedia នេះគឺគាត់កំពង់ស្ពៀយកាផា មកពីចំការ របស់គាត់ទៅភូមិ ក្នុងកាផានោះគាត់បានដាក់ស្រូវយ៉ាងពេញ ហើយ​ គាត់ស្ពៀយដើរ​ទៅភូមិដើម្បីយកទៅ​ បុក ​រឺ កិន យកមកហូប ។​

  • ជនជាតិកាវ៉ែត
  • ជនជាតិលន់
  • ជនជាតិកាចក់។

រង្វង់មូលបឹងយក្សឡាមួយ[កែប្រែ]

[១] រង្វង់មូលបឹងយក្សឡេម នេះគឺជារង្វង់មូលនៃបឹងយក្សឡេមដែលស្ថិតនៅក្នុងឃុំយក្សឡេម​ក្រុងបានលុង​ខេត្ត រតនគិរី ។ រង្វង់មូលនេះមានរូបចំឡាក់ពីរគឺប្រុងមួយស្រីមួយ​ជាប្តីប្រពន្ឋនិងគ្នាគេចង់បង្ហាញអំពីប្រពៃណីបងប្អូនជនជាតិទំពួន ជា​ទំនៀមទំលាប់តាំងពីបុរាណគឺស្លៀកពាក់បែបនេះ។ បើបងប្អូនណាដែលបានមកពីខេត្ត ក្រងឆ្ងាយ​ចង់ទៅលេងបឹងយក្សឡេមមិនពិបាក់ទេ នៅពេលដែលបងប្អូនមកដល់ ទីក្រុងបានលុងហើយ គឺបងប្អូនជិះម៉ូតូ រី ក៏ឡានតាមផ្លូវជាតិលេខ ( ៧៨ A )ទៅប្រទេស វៀតណាមនៅពេលនោះបងប្អូន និងបានឃើញរង្វង់មូលមួយដែលមានចំងាយ ( ៣ Km ) ពីរួមក្រុងបានលុង បន្ទាប់មកបងប្អូនបត់​ខាងស្តាំដៃគឺជាផ្លូវទៅបឹងយក្សឡេម។

©សេចក្ដីបញ្ជាក់® ក្រុងបានលុង គឺជាក្រុងមួយដែលស្ថិត នៅក្នុង ខេត្តរតនគិរី ​ នៅខាងភូមិភាគឥសាន្តនៃប្រទេសកម្ពុជា។ ដែលពីមុនគេហៅថា ស្រុកបានលុង ឥឡូវនេះគេដូរទៅជាក្រុងបានលុងនៅ ថែ្ង ទី៣០ ខែ ឆ្នូរ ឆ្នាំ ​២០០៨។855060736776

  1. Cabodia