ក្រុងភ្នំពេញ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ក្រុងភ្នំពេញ | |
| ភ្នំពេញមើលពីលើយន្តហោះ | |
| ទីតាំងទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា | |
| ទីតាំងក្រុងភ្នំពេញ | |
| កូអដោនេ: | |
|---|---|
| ប្រទេស | |
| ក្រុង | ភ្នំពេញ |
| ចែកជា | ៧ខណ្ឌ |
| រដ្ឋបាល | |
| - អភិបាល | កែប ជុតិមា |
| ក្រលាផ្ទៃ | |
| - សរុប | ៣៧៦ km² (១៤៥.២ sq mi) |
| ប្រជាជន (២០០៦) | |
| - សរុប | ២,០០៩,២៦៤ |
| - ដង់ស៊ីតេ | ៥,៣៤៣.៨/km² (១៣,៨៤០.៤/sq mi) |
| ល្វែងម៉ោង | UTC/GMT +៧ (UTC) |
| កូដតំបន់ | ៨៥៥ (០២៣) |
| គេហទំព័រ: http://www.phnompenh.gov.kh | |
ក្រុងភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីក្រុង និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកនែ្លង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កនែ្លងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកនែ្លងដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍន៏ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញ ក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និងសេដ្ឋកិច្ច ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។
មាតិកា |
[កែប្រែ] ប្រវត្តិក្រុងភ្នំពេញ
ពីមុនភ្នំពេញមានឈ្មោះថា ក្រុងចតុមុខមានន័យថា"ទីក្រុងដែលមានមុខបួន". ឈ្មោះនេះដែរយើងបានយកមកពីការរត់ប្រសព្វគ្នានៃទនេ្លគឺមាន ទនេ្លមេគង្គលើ, ទន្លេមេគង្គក្រោមទនេ្លបាសាក់ហើយនិង ទន្លេសាប ។ទនេ្លទាំង៤បានរត់ប្រសព្វគ្នាត្រង់កនែ្លងដែលក្រុងចតុមុខបានតាំងនៅ ក្រុងចតុមុខ ។
ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរជ្ជកាលស្តេចពញ្ញាយ៉ាត ដែលជាស្តេចនៃអាណាចក្រខ្មែរ នាសម័យនោះ។ ស្តេចពញ្ញាយ៉ាត បានរើរាជធានី ពីរាជធានីអង្គរធំ មក ភ្នំពេញ បន្ទាប់ពីវាត្រូវបានក្តោបយក ដោយប្រទេសថៃប៉ុន្មានឆ្នាំមុននោះបន្តិច។ ក្នុងរាជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា, ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា, ហើយនិងព្រះបរមរាជវាំង ។
[កែប្រែ] រដ្ឋបាល
ភ្នំពេញ ជារាជធានី នៃប្រទេសកម្ពុជា។ រាជធានី ភ្នំពេញ ជាទីក្រុង ដែលមានស្ថានភាពភូមិបាល ស្មើនឹងខេត្តមួយដែរ។ រាជធានីភ្នំពេញចែកជា ៧ខណ្ឌ ក្នុងនោះរួមមាន ៧៦សង្កាត់ ដែលមាន ៦៣៧ ក្រុម៖
[កែប្រែ] ប្រជាសាស្ត្រ
នៅឆ្នាំ២០០៦ ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៣៧៥គ.ម២ និងមានដង់ស៊ីតេប្រជាជន ២៦៩៦នាក់ក្នុងមួយគីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។
[កែប្រែ] សេដ្ឋកិច្ច
តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ, ទនេ្លបាសាក់ ហើយនិងទនេ្លសាប ។ ភ្នំពេញគឺ ជាទីក្រុងធំ នៃប្រទេស កម្ពុជា ហើយមានប្រជាជន ជាងពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុង ស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុន ពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយ ប្រជាពលរដ្ឋរដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនា ប្រទេសកម្ពុជា។
[កែប្រែ] ទេសភាពនិងស្ថាបត្យកម្ម
វិស័យដែលទាក់ទាញភ្ញៀវទេសចរណ៏នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី, ព្រះវិហារព្រះកែវមរកត, [[សារមន្ទីរជាតិ] វិមានឯករាជ្យ វិមានមិត្តភាព កម្ពុជា វៀតណាម, សារមន្ទីរទួលស្លែង, វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។
[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម។
វត្តភ្នំគឺជាវត្តប្រវត្តិសាស្រ្តមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្រី្តមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាមដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
[កែប្រែ] ធាតុអាកាស
ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមានអាកាសធាតុត្រូពិចទទួលឥទ្ធិពលខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឥ្ឍសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករានិងកុម្ភៈ។
ភ្នំពេញមានរដូវ២ដាច់ដោយឡែកពីគ្នាគឺ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។
| ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ |
|---|---|---|---|---|---|---|---|---|---|---|---|---|
| សីតុណ្ហភាពអតិបរមា (°C) | ៣១ | ៣៣ | ៣៤ | ៣៥ | ៣៤ | ៣៣ | ៣២ | ៣២ | ៣១ | ៣១ | ៣០ | ៣០ |
| សីតុណ្ហភាពមធ្យម (°C) | ២៦ | ២៧ | ២៨ | ២៩ | ២៩ | ២៨ | ២៨ | ២៨ | ២៨ | ២៧ | ២៧ | ២៦ |
| សីតុណ្ហភាពអប្បបរមា (°C) | ២២ | ២២ | ២៣ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៣ | ២២ |
| កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៧,៦ | ១០,២ | ៣៥,៦ | ៧៨,៧ | ១៤៤,៨ | ១៤៧,៣ | ១៥២,៤ | ១៥៤,៩ | ២២៦,១ | ២៥១,៥ | ១៣៩,៧ | ៤៣,២ |
| សីតុណ្ហភាពមធ្យមសំរាប់ក្រុងភ្នំពេញ | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | |
| អតិបរមាមធ្យម °C (°F) | 31 (88) | 37 (99) | 34 (93) | 35 (95) | 34 (93) | 33 (91) | 32 (90) | 32 (90) | 31 (88) | 31 (87) | 30 (86) | 30 (86) | |
| អប្បបរមាមធ្យម °C (°F) | 22 (71) | 22 (72) | 23 (74) | 24 (76) | 24 (76) | 24 (76) | 24 (76) | 24 (76) | 24 (76) | 24 (76) | 23 (74) | 22 (71) | |
| កំរិតទឹកភ្លៀង mm (inches) | 7.6 (0.30) | 10.2 (0.40) | 35.6 (1.40) | 78.7 (3.10) | 144.8 (5.70) | 147.3 (5.80) | 152.4 (6.00) | 154.9 (6.10) | 226.1 (8.90) | 251.5 (9.90) | 139.7 (5.50) | 43.2 (1.70) | |
| ប្រភព: weather.com [១] 2008-01-04 | |||||||||||||
[កែប្រែ] ទីផ្សារ
សព្វថ្ងៃនេះទីផ្សារគឺជាការពេញនិយមរបស់ភ្ញៀវទេសចរណ៏កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៏ទាំងអស់ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញគឺពួកគេទាំងនោះចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿងអលង្កា គ្រឿងចំលាក់ រូបិយវត្ថុ សំលៀកបំពាក់ នាឡិកា ផ្កា អាហារ ហើយនិងស្បែកជើង។
[កែប្រែ] បណ្តាញផ្សព្វផ្សាយពត៌មាន (Media)
[កែប្រែ] ការសែត សារពត៌មាន
- កាសែតភ្នំពេញ ប៉ូស (Phnom Penh Post) ៖ ផ្សព្វផ្សាយជាភាសាអង់គ្លេស។ ចេញផ្សាយរៀងរាល់២សប្តាហ៍។
- The Cambodia Daily៖ ចេញផ្សាយរៀងរាល់ថ្ងៃ ជាភាសាអង់គ្លេសនិងខ្មែរ។
កាសែតសរសេរជាភាសាខ្មែរ ប្រចាំថ្ងៃរួមមាន:
- កាសែតស្រឡាញ់ខ្មែរ
- កាសែតចក្រវាឡ
- កាសែតកម្ពុជាថ្មី
- កាសែតកម្ពុជាថ្ងៃនេះ
- កាសែតកញ្ចក់សង្គម
- កាសែតកោះសន្តិភាព
- កាសែតមនសិកាខ្មែរ
- កាសែតរស្មីកម្ពុជា
- កាសែតសំលេងយុវជន
- កាសែតឧត្តមគតិខ្មែរ
- កាសែតវត្តភ្នំ
[កែប្រែ] វិស័យអប់រំ
សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសំរាប់បំពេញតំរូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សានៅថ្នាក់ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋនិងឯកជន។ សកលវិទ្យាល័យទាំងនោះមានមុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្រ្តអង់គ្លេស, ពត៌មានវិទ្យា, គ្រប់គ្រង, គណនេយ្យ, វិស្វករសំណង់, គ្រប់គ្រងសណ្ឋាគារ, មគ្គុទេស, អេឡិចត្រូនិច។ល។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និងមានសាស្ត្រាចារ្យ ២០០នាក់។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុង ភ្នំពេញ។
[កែប្រែ] វិស័យកីឡា
សូមមើលផងដែរ កីឡានៅកម្ពុជា
កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរិតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាដែលជាសិល្បៈនៃការប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។
យុត្តាធិការដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលមានចំនុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ ១៩៦៤។ វាក៏ជាកន្លែងហាត់សំរាប់ក្រុមកីឡាករជំរើសជាតិកម្ពុជាផងដែរនិងជាទីប្រកួតជំរើសជើងឯក(Cambodian Premier League) ដែលមានក្លឹបដូចជាហេឡូ យូនៃធីត, [ខេមរា] ហើយនិងក្រុមកងរាជអាវុធហត្ថ។
[កែប្រែ] ខេមរជនគួរអោយកត់សំគាល់
- វណ្ណ ម៉ូលីវណ្ណ -ស្ថាបត្យករ
- ញឹក ឌឹម - វិចិត្រករ
- វ៉ាន់ ណាត - វិចិត្រករ
- ណារ៉ាត តាន់ - វិចិត្រករ
- សាំង សារុន - តួឯកប្រុស ល្ខោនបាសាក់
- ចេក ម៉ាច - តួឯកស្រី ល្ខោនបាសាក់
[កែប្រែ] មើលផងដែរ
- ប្រវត្តិសាស្រ្តប្រទេសកម្ពុជា
- ព្រះបរមរាជវាំង
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
[កែប្រែ] តំណភ្ជាប់ខាងក្រៅ
[កែប្រែ] អត្ថបទផ្សេងទៀត
|
|
||
|---|---|---|
| ខេត្ត | កណ្តាល ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កោះកុង តាកែវ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ព្រះវិហារ ពោធិ៍សាត់ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ស្វាយរៀង សៀមរាប ឧត្ដរមានជ័យ | |
| ក្រុង | កែប ភ្នំពេញ ក្រុងព្រះសីហនុ (កំពង់សោម) ប៉ៃលិន | |
| ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន២០ និងក្រុងចំនួន៤ | ||
|
|
|---|
| ផ្សារបឹងកេងកង ផ្សារច្បារអំពៅ ផ្សារដើមគរ ផ្សារមាន់អាំង ផ្សារអូរឫស្សី ផ្សារសាមគ្គី ផ្សារទួលទំពូង ផ្សារដេរប៉ូ ផ្សារចាស់ ផ្សារកណ្តាល ផ្សារអូរឡាំពិក ផ្សារអូរបែកក្អម ផ្សារធំថ្មី |
| ផ្សារក្នុងទីក្រុងភ្នំពេញ=Markets in Phnom Penh |
[កែប្រែ] ឯកសារពិគ្រោះ
- ↑ តំនភ្ជាប់ អាកាសធាតុក្រុងភ្នំពេញ (ភាសាអង់គ្លេស). weather.com. Retrieved on Jan 4, 2008.


