ស្រុកព្រៃនប់
| ស្ថិតិ | |
|---|---|
| ខេត្ត: | ព្រះសីហនុ |
| ប្រជាជន: | ៨៩២៣៨ នាក់ (២០០៩) |
| ឃុំ: | ១៤ |
| ភូមិ: | ៦៥ |
| កូដស្រុក: | ១៨០២ |
| ផែនទី | |
ខណ្ឌព្រៃនប់ ឫស្រុកព្រៃនប់គឺជា ខណ្ឌមួយក្នុងខណ្ឌបី នៃខេត្តព្រះសីហនុ យោងទៅតាមចំនួនប្រជាជន ក្នុងឆ្នាំ២០០៨ មាន៨៩២៣៨នាក់[១] រួមមាន ១៤ឃុំ និង៦៥ភូមិ។ខ័ណ្ឌព្រៃនប់ជាខ័ណ្ឌដែលធំជាងគេ ក្នុងចំណោមខ័ណ្ឌទាំងបី(ខ័ណ្ឌព្រៃនប់ ខ័ណ្ឌមិត្ដភាព ខ័ណ្ឌស្ទឹងហាវ) នៃខេត្ត ព្រះសីហនុ ។ព្រៃនប់ត្រូវបានប្តូរពីខ័ណ្ឌមកជាស្រុកនៅឆ្នាំ ២០០៩។
| មិត្តភាព | ||
| ឃុំ | ភូមិ | |
|---|---|---|
| អណ្ដូងថ្ម | អណ្ដូងថ្ម, បន្ទាយប្រី, អូក្រោវ, ត្រពាំងស្អយ១, ត្រពាំងស្អយ២ | |
| បឹងតាព្រហ្ម | បឹងជុំ, បឹងតាព្រហ្ម, បឹងតាស្រី, ដូនលយ, ភ្នំតូច, ទឹកចេញ | |
| បិតត្រាំង | ចំណោតរាម, គគីរ, ពូចឿង | |
| ជើងគោ | ចំការកៅស៊ូ, ជើងគោ, តានៃ, ត្រពាំងគា, ត្រពាំងមូល, តាពៅ, អន្លង់ក្រពើ, មនោរម្យ១, ស្វាយ | |
| អូរជ្រៅ | កោះខ្យង, អូរជ្រៅ, ស្រែចាមក្រោម, ស្រែចាមលើ, ស្រែក្នុង | |
| អូរឧកញ៉ាហេង | បត់គគីរ, អូរចំនារ, អូរតាប៉ាង, អូរតាសេក, អូរឧកញ៉ាហេង | |
| ព្រៃនប់ | បត់សិរមាន់ , ព្រៃនប់១, ព្រៃនប់២, ព្រៃនប់៣, បែកក្រង់ | |
| រាម | អុង, រាម, ស្មាច់ដែង, ថ្មធំ | |
| សាមគ្គី | តាអោងធំ, បឹងរាំង, ព្រែកក្រាញ់ | |
| សំរុង | ចុងអូរ, សំរុងកណ្ដាល, សំរុងក្រោម, សំរុងលើ, អូត្រជាក់ចិត្ត | |
| ទឹកល្អក់ | ទួល, ព្រែកផ្អាវ, កំពង់ស្មាច់តូច, ជ្រលង | |
| ទឹកថ្លា | ព្រែកប្រស់, ព្រែកទាល់, ព្រែកសង្កែ, កំពង់ចិន | |
| ទូលទទឹក | ទួលទទឹង១, ទួលទទឹង២, ទួលទទឹង៣, ជំពូខ្មៅ | |
| វាលរេញ | បឹងវែង, វាលមាស, វាលធំ | |
មាតិកា |
ភូមិក្នុងស្រុកព្រៃនប់ [កែប្រែ]
ភូមិរាម ភូមិស្មាច់ដែង ភូមិថ្មធំ ភូមិអុង នៅក្នុងភូមិទាំង បូន នេះមានភូមិមួយដែលមានចំនួនប្រជាជនរស់នៅច្រើនជាងគេគឺ ភូមិស្មាច់ដែង។
ភូមិស្មាច់ដែង [កែប្រែ]
នៅក្នុងភូមិស្មាច់ដែងមានទេសភាពយ៉ាងស្រស់ស្អាតហើយនៅទីនោះមានវត្តចំនួនពីរ គឺ វត្តស្មាច់ដែង និង វត្តសមាធិផងដែរ។ នៅក្នុងភូមិស្មាច់ដែងមានផ្លូវជាច្រើនខ្វាត់ខ្វែងជាច្រើនដែលមានផ្លូវដូចជា ផ្លូវលំ ផ្លូវជាតិលេខ៤ ហើយនៅទីនោះមាន ផ្សារស្មាច់ដែងដែលមានទីតាំងនៅ ជាប់និងផ្លូវជាតិលេខ៤ ។ នៅក្នុងផ្សារនោះមានលក់របស់របរជាច្រើនដូចជា បន្លែផ្លែឈើ ជាច្រើនមុខ សំភារៈផ្សេងៗ និង មាន លក់នូវសំលៀកបំពាក់ជាច្រើនផងដែរ។
ឃុំអូរឧកញ៉ាហេង [កែប្រែ]
នៅក្នុងឃុំអូរឧកញ៉ាហេងមានភូមិ៖ ភូមិបត់គគិរក្រោម ភូមិបត់គគីរលើ ភូមិអូរឧកញ៉ាហេង។
ប្រជាជន [កែប្រែ]
នៅក្នុងឃុំនេះមានប្រជាជនរស់នៅច្រើន ដោយប្រកបរបរផ្សេងៗពីគ្នាដូចជា អ្នកលក់ដូរ អ្នកនេសាទ គ្រូបង្រៀននិងធ្វើការងារក្នុងអង្គការនានាដែលមាននៅក្នុងភូមិនេះ។ប៉ុន្តែភាគច្រើននែប្រជាជនក្នុងភូមិនេះតែងប្រកបរបរជាកសិករ ដោយសារតែ ក្នុងឃុំនេះមានការអភិវឌ្ឍគ្រប់គ្រាន់ដូចជា៖ ប្រព័ន្ធប្រឡាយទឹកសំរាប់ធ្វើកសិកម្ម និងមានផ្លូវសំរាប់ដឹកជញ្ជូនផងដែរ ។ចំណាត់ថ្នាក់ក្រុមៈក្រុងព្រះសីហនុ
Cite error: <ref> tags exist, but no <references/> tag was found