ខៀវ ពណ្ណារី

ពីវិគីភីឌា

ប្រវត្តិសង្ខេប[កែប្រែ]

អ្នកស្រី ខៀវ ពណ្ណារី

អ្នកស្រី ខៀវ ពណ្ណារី ជា​ភរិយា​ដំបូង​របស់​ប៉ុលពត ជាបងស្រី របស់អ្នកស្រី ខៀវ ធីរិ់ទ្ធ និង​ជា ប​ងថ្លៃរបស់លោក អៀង សារី។ អ្នកស្រី ខៀវ ពណ្ណារី កើតនៅឆ្នាំ​ 1920​ ក្នុងខេត្តបាត់ដំបង។ ចំនែកឯប្អូនស្រីរបស់គាត់ អ្នកស្រីអៀង ធីរិទ្ធ កើតនៅទី ១០ ខែមីនា ឆ្នាំ ១៩៣០​។ ឪពុករបស់ គាត់គឺជាអ្នកកាត់ក្ដី នៅក្នុងប្រទេស​ កម្ពុជាហើយបានបោះបង់គ្រួសារចោលក្នុងកំឡូង សង្គ្រាម លោកលើកទីពីរ ដែលបានរត់ទៅជាមួយនឹងព្រះអង្គម្ចាស់ក្សត្រីនៃប្រទេសកម្ពូជា ដែលជាគ្រូសារសម្ងាត់មួយ។ គាត់បានចូលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ប្អូនស្រី របស់ អ្នកស្រី,អ្នកស្រី ខៀវ​ ធីរិទ្ធ និងស្វាមីរបស់ពូកគាត៉ លោក អៀង សារី និង​ លោក​ សាឡុត ស(ប៉ុល​ ពត)ក៏បានចូលរួមដែរ។ អ្នកស្រី ខៀវ ពណ្ណារី គឺជាស្រ្តីកម្ពុជាទីមួយដែលបាន ទទូលសញ្ញាប័ត្របរិញ្ញាត្រី។

ការចាកចេញទៅប៉ារីស និងវិលត្រលប់មកវិញ[កែប្រែ]

នៅក្នុងឆ្នាំ ១៩៤០ គាត់បានចាកចេញ ពីប្រទេសកម្ពុជា ជាមួយនឹងប្អូនស្រី របស់គាត់(ដែលកំពុងជាប់រវល់ជាមូយលោក អៀង សារី) ទៅកាន់ទីក្រុង ប៉ារីស ដើម្បី សិក្សា ផ្នែកអក្សរសាស្ត្រ។ នៅក្នុង ទីក្រុងប៉ារីស អ្នកស្រីខៀវ ធីរិទ្ធបានរៀបការ ជាមួយនឹង លោក អៀង សារី នៅក្នុងឆ្នាំ ១៩៥០​ ហើយបានប្តូរ​ឈ្មោះទៅជា អៀង ធីរិទ្ធ។ពេល ដែលអ្នកស្រី ខៀវ ពណ្ណារី​ ត្រលប់មកប្រទេសកម្ពុជាវិញ អ្នកស្រី បានរៀបការជាមួយនឹង លោក សាឡាត់សាល (ប៉ុល ពត)នៅក្នុង ម៉មតូចនៃប្រាសាទមួយ។ ក្រោយមកនោឆ្នាំ ១៩៥៦បងប្អូនស្រីទាំងពីររួមជាមួយ នឹងស្វាមីរបស់ពូកគេបានក្លាយ អ្នកនយោបាយប្រឆាំងទាំងបូននៅក្នុង​ប្រទេសកម្ពុជា ដែលមានការចូលរួមនិងដឹកនាំដោយអ្នកស្រី ជាង ឃ្វីង ដែលជាអ្នកនយោបាយ គម្មុយនីស។ អ្នកស្រី ពណ្ណារី បានត្រលប់ទៅវិទ្យាល័យស៊ីសុវត្ថិដើម្បីធ្វើជាគ្រូបង្រៀន។ កំឡុងពេលដែលប្ដីរបស់គាត់ធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យឯកជនថ្មីមួយដែលមានឈ្មោះថា ចម្រើនវិជ្ជាដែរ។​ ចំនែកឯសកម្មភាពនយោបាយរបស់គាត់វិញ គឺត្រូវបានបាត់បង់ទៅហើយ។​ ទោះបីជាយ៉ាងនេះក្ដី អ្នកស្រីគឺជាលេខាធិការមួយរូបនៅក្នុងគណបក្សមួយក្នុងខេត្តកំពង់ធំ១៩៩៣ និងជាប្រធានសមាគមន៍ ស្រ្តីកម្ពុជា១៩៧៦។ដោយឡែកក្នុងឆ្នាំ ១៩៧៥អ្នកស្រីពណ្ណារី កាន់តែបង្ករភាពអុកឡុកយ៉ាងខ្លាំងឡើងៗពីរជម្ងឺបែកស្មារតី(បែកកម្មដ្ឋាន)បន្ទាប់មកជម្ងឺនេះកាន់តែធ្វើអោយគាត់គិតរវើររវាយ រហូតធ្វើអោយគាត់មានគំនិតគិតឃើញថាមានគេលួចធ្វើឃាតគាត់ និងប្ដីរបស់គាត់។

ការលើកលែងទោស[កែប្រែ]

នៅក្នុងឆ្នាំ១៩៧៩រូបអ្នកស្រី និងប៉ុល​ ពត បានលែងលះគ្នាហើយប្ដីរបស់អ្នកស្រីក៏បានយកប្រពន្ធថ្មីមួយទៀត។នៅក្នុងឆ្នាំ ១៩៩៦ អ្នកស្រី ពណ្ណារី ព្រមទាំងគ្រួសាររបស់ប្អូនអ្នកស្រីគឺត្រួវបានដើមចោទរាជរដ្ឋាភិបាលកម្ពុជា លើកលែលទោសជាសាធារណ។អ្នកស្រី ពណ្ណារី គឺត្រូវបានថែរក្សាដោយប្អូនស្រី និងប្អូនថ្លៃរបស់គាត់ លោក អៀង សារី។

ការទទួលមរណភាព[កែប្រែ]

គាត់បានទទួលមរណភាពនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០០៣ ក្នុងក្នុងក្រុងប៉ៃលិន។