ខេត្តពលលាវ

ពីវិគីភីឌា

ពល​លាវ ជា​ខេត្ត​មួយ​នៃ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ​តំបន់ ដែនដី​សណ្ត​ទន្លេមេគង្គ ។ ខេត្ត​ពល​លាវសម្បូរ ដោយ ភោគផល​កសិកម្ម មាន​ចំការ ដំណាំ​ស្រែ​ស្រូវ ស្រែអំបិល ជលផល​ទឹកសាប​ទឹក ប្រៃ និង​រចនាសម្ព័ន្ធធារាសាស្ត្រ ធម្មជាតិ​ខ្វាត់ខ្វែង។​ ដែលយួនប្ដូរឈ្មោះខេត្តនេះទៅជា ខេត្តបាក់លាវ (Bạc Liêu Province)។

ទិដ្ឋភាពខេត្តពលលាវ។


​ពល​លាវ ស្ថិតនៅ​បែក​ខាងលិច​នៃ​ដែនដី​កម្ពុជា​ក្រោម មជ្ឈមណ្ឌល​នៃ​ខេត្ត​នេះ​គឺ ទី​រួម​ខេត្ត​ពល​លាវ (​យួនៈ​thị xã Bạc Liêu) ។ ពី​ទី​រួម​ខេត្ត​ពល​លាវ​ទៅ​ទីក្រុង​ព្រៃនគរ (Sài Gòn ឬ Ho Chi Minh ) មាន​ចម្ងាយ ២៨០ គ​.​ម​. តាមផ្លូវ​ជាតិ លេខ ១ A ។​

​ភូមិសាស្ត្រ[កែប្រែ]

ផែនទីខេត្តពលលាវ

​ពល​លាវ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ខេត្ត​ព្រែក​ឬ​ស្សី (Cần Thơ) ទិសឦសាន​ជាប់​នឹង​ខេត្ត​ឃាំ្ល​ង (Sóc Trăng) ពាយ័ព្យ​ជាប់​នឹង​ខេត្ត​ក្រមួនស ( Kiên Giang ) នីរ​តី​ជាប់ នឹង​ខេត្ត​ទឹកខ្មៅ ( Cà Mau ) ខាងកើត​និង​ទិស អាគ្នេយ៍​ជាប់ នឹង​ឈូង​សមុទ្រ​ចិន ដែលមាន​ឆ្នេរ​ប្រវែង ៥៦ គ​.​ម​.។​

​ផ្ទៃដី៖

​ខេត្ត​ពល​លាវ មាន​ផ្ទៃដី​ទំហំ ២៥២០,៦ គម​២ ។​

រដ្ឋបាល​[កែប្រែ]

​ខេត្ត​ពល​លាវ ( Bạc Liêu ) ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម​បែង​ចែកជា ៦ ស្រុក និង ទី​រួម​ខេត្ត១។ ក្នុងនោះ​មាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មាន​វត្ត​ខ្មែរ​ចំនួន ២២ វត្ត។​ ​ស្រុក​ទាំង ៦ គឺ ៖ ខេត្តពលលាវ (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តពលលាវ
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរ
០១ ស្រុកវាលភ្លង់ District Phước Long
០២ ស្រុកក្បាលក្រពើ District Hồng Dân
០៣ ស្រុកព្រែកជ្រៅ District Vĩnh Lợi
០៤ ស្រុកយ៉ារ៉ាយ District Giá Rai
០៥ ស្រុកកោះម្ហាត District
០៦ ស្រុកពុតធ្លេ District Hòa Bình
ស្រុក District
ស្រុក District
ស្រុក District
ស្រុក District

(​បង្កើត​ថ្មី ខែកក្កដា ឆ្នាំ ២០០៥ )

វត្ត​អារាម[កែប្រែ]

ប្រជាជន[កែប្រែ]

​តាម​ជំរឿន​របស់​រដ្ឋអំណាច​វៀតណាម​ក្នុង​ឆ្នាំ ២០០៤ ខេត្ត​ពល​លាវ​មាន​ប្រជាជន​សរុប ៧៨៦. ២០០ នាក់ ៣០០,២/​គម ២ ។ ការធ្វើជំរឿន​ក្នុង​ឆ្នាំ ១៨៨៨(១) (​សម័យ​បារាំង​ត្រួតត្រា​) ប្រជាជន​ខ្មែរ នៅ​ខេត្ត​ពល​លាវ (Bac Lieu) មាន​ចំនួន ១០.៦៧៣ នាក់​។​

ប្រ​វត្តិ​[កែប្រែ]

​ខេត្ត​ពល​លាវ សព្វថ្ងៃ​យួន​ហៅថា បាក​លីវ ( Bạc Liêu )។ ពាក្យ​ថា ពល​លាវ បានកើត​មាននៅ តំបន់​នេះ​តាំងពី ២០០០(២) ឆ្នាំមុន​គ្រឹស​ក​រាជ​ដែល មានរឿង​ព្រេង​និទាន​សរសេរ​ដោយ​ដៃ របស់​ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាល​ថា​៖

​កាលពីព្រេងនាយ​មាន​រាជ បុត្រ​មួយ​អង្គជា​បុត្ត នៃ​មហាក្សត្រ​នគរ​គោកធ្លក​បាន រៀប​អភិសេក​ជាមួយ​បុត្រី នៃ​ស្តេច​នគរ​ចម្ប៉ា​សាក់ ( លាវ )។​

​ចំណេរ​ក្រោយមក គូ​ស្វាមីភរិយា​ទាំងនេះ​ត្រូវបាន​មហាក្សត្រិយានី​ទី ២ នៃ​នគរ​ចម្ប៉ា​សាក់​និរទេស ចេញពី​នគរ ដោយ​បណ្តែត តាម​សំពៅ​អម ដោយ ពោងពាយ​ចំនួន ២ ដែលមាន​បរិវារ ជា​ជន សាមញ្ញ ៥០០ នាក់ និង​ជា​ទាហាន ៥០០ នាក់។​

​ក្បួន​និរទេស បាន​បណ្តែត​មកដល់​ជិត​កោះ​មួយ នៅ​ដែនដី​សណ្ត​ដែល​កាន់កាប់​ដោយ​អ្នកនេសាទ​ស្រាប់តែ មាន​ខ្យល់ព្យុះ បក់បោក​យ៉ាង​ខាំ្ល​ង បណ្តាល​ឲ្យ​សំពៅ និង​ពោងពាយ​ទាំងពីរ ត្រូវ​រសាត់ អណ្តែត​បែកខ្ញែក​ពីគ្នា​ហើយក៏​ទៅ ទើ​នៅលើ​កោះ​ចំនួន ៣ ដាច់ ដោយឡែក​ពីគ្នា ។​

​កោះ​អ្នកនេសាទ​ដែល​ព្រះអង្គម្ចាស់​នគរ​គោកធ្លក និង​ព្រះ​ក្ស​ត្រី​ចម្ប៉ា​សាក់ គឿង​សំពៅ​ជាប់​នៅ។ ចំណេរ​ក្រោយមក​កោះ​នោះ ក៏បាន ក្លាយជា​ទីតាំង​នៃ​ស្រុក​បាសាក់ ( ប្រហែលជា ទីទួល​នៃ​ខ្ទមអ្នកតា បាសាក់​ជាប់​នឹង​វត្ត​ហ្លួង​ប៉ា​សាក់ ( បាយ​ឆៅ ) នៅ ស្រុក​បាយ​ឆៅ (Mỹ Xuyên) ខេត្ត​ឃ្លាំង សព្វថ្ងៃ ។​

​ចំណែក​ពោងពាយ​ទីមួយ​ផ្ទុក​ដោយ​ទាហាន​ជនជាតិ​លាវ​ចំនួន ៥០០ នាក់ ក៏បាន​រសាត់​ទៅ ទើ​នឹង​កោះ មួយទៀត​ស្ថិត នៅ​ពី​ខាងលិច កោះអ្នកនេសាទ (​បាសាក់​) ហើយ​ចំណេរ​ក្រោយ មក​អ្នកស្រុក ក៏បាន​ហៅ​កោះ​នោះ​ថា “ កោះ​ពល​លាវ “​និង​បន្ទាប់មក​កោះ ( តំបន់ ) នោះ​នៅសល់ ត្រឹម​ពាក្យ​ថា ពល​លាវ​(៣) គឺជា​ទីតាំង​ទី​រួម ខេត្ត​ពល លាវ​សព្វថ្ងៃ ។ រីឯ​ពោងពាយ​ទី ២ ផ្ទុក​ដោយ មនុស្ស​ចំនួន ៥០០ នាក់​មាន​ទាំង​ជ​នស​ម័​ញ​និង កវី​បណ្ឌិត​ផង​នោះបាន​រសាត់ ទៅ​ទើ​ឯ​កោះ​មួយ​ផ្សេងទៀត ដែល​ស្ថិតនៅ ពី​ខាងត្បូង​កោះ​អ្នក​នេ សាទ ( កោះ​បាសាក់ ) ។​

ចំណេរ​ក្រោយមក​អ្នក ស្រុក​ហៅ​កោះ​នោះ ថា “ កោះ​គ្រូ​លាវ “ ។ កោះ​គ្រូ​លាវ សព្វថ្ងៃ​គឺ​ភូមិព្រែកកុយ (​គយ​) នៃ​តំបន់​ដងក្តោង​នៃ ខេត្ត​ឃ្លាំង នេះឯង ។​

​ខេត្ត​ពល​លាវ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​ទី១ ក្នុងអំឡុង គ​.​ស​. ១៥៥១ ត្រូវបាន​ចាត់ ជា​មណ្ឌលរដ្ឋបាល​មួយ ដោយ​ស្និទ្ធ ភូបាល​នាមតាត ក្នុង ចំណោម​មណ្ឌលរដ្ឋបាល​ទាំង ៥ នៅ ស្រុក​បាសាក់ ដោយ​ឲ្យ​ឈ្មោះថា ខេត្ត “​ពល​លាវ​(៤)“ ដែលមាន វិសាលភាព លាតសន្ធឹង​ពី​ទន្លេបាសាក់​ទៅដល់​ជ្រោយ​ខ្មែរ ( ទឹកខ្មៅ ) ពួក​អតីត​អ្នក​ដំណើ​រ​ព័រ​ទុយ ហ្គេ​បានដាក់​ឈ្មោះថា “​ជ្រោយ Cambodia “ ។​

​ក្នុង​របប​អាណានិគម​បារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿន​នៅ​ឆ្នាំ ១៨៨៨ ខេត្ត​ពល​លាវ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ចំនួន ១០ ៦៧៣ នាក់។​

​ខេត្ត​ពល​លាវ ក៏ដូចជា​ខេត្ត​ដទៃទៀត​ដែរ​នៃ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​របូត​ពី​ការ​គ្រប់​គ្រង់​របស់ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៤៩។​

​ខេត្ត​ពល​លាវ ត្រូវបាន​ប្តូរ​ឈ្មោះ​និង​ចាត់ជា​ខេត្ត “ Bạc Liêu “ នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ តាម​សេចក្តីសម្រេច​របស់ ទេសាភិបាល​បារាំង ចុះ​ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩។​

​ឆ្នាំ​១៩០៤ ពល​លាវ មាន​ចំណុះ​ស្រុក ៣ គឺ ៖

​ឆ្នាំ ១៩១៤ បង្កើត​ថែម​មួយ​ស្រុក​ទៀត​គឺ ស្រុក​សា​រ៉ា​យ ( Gia Rai ) ។​

​ឆ្នាំ ១៩៤៧ ស្រុក​វាល​ភ្លង់ ( Phứơc Long ) ត្រូវបាន​កាត់​ពី​ខេត្ត​ក្រ មួ​នស មក​បញ្ចូល​នឹង​ខេត្តពល​លាវ ថែម​មួយទៀត រីឯ​ស្រុកទឹកខ្មៅ ( Cà Mau ) ត្រូវបាន​បង្កើតជា​ខេត្ត ដោយឡែក​មួយ​ហៅថា ខេត្ត​កា​ម៉ា​វ។​

​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោម​របប​យួន​សេរី បាន​បញ្ចូល​ខេត្ត​ទាំងពីរ គឺ​ឃ្លាំង ( Sóc Trăng ) និង​ខេត្ត​ពល​លាវ ( Bạc Liêu ) ចូល​តែ មួយ​ហៅថា បា​ស្វៀ​ង ( Ba Xuyên ) ។​

​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពល​លាវ​ត្រូវបាន​បំបែកចេញ ជា​ខេត្ត​ពល​លាវ​ដដែល ដែល​រួមមាន ៤ ស្រុក​៖

​ក្រោយរ​បបក​ម្មុយ​និ​ស្ត​យួន​បាន​ឡើងកាន់​អំណាច នៅ​ឆ្នាំ ១៩៧៦ ខេត្ត​ពល​លាវ ( Bạc Liêu ) និង​ខេត្ត​ទឹកខ្មៅ ( អាង ស្វៀ​ង An Xuyen ) ត្រូវបាន​ច្របាច់​បញ្ចូល​តែមួយ​មាន ឈ្មោះថា មិញ​ហាយ ( Minh Hai ) ។​

​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្ត​ម៉ិ​ញ​ហាយ (Minh Hải) ត្រូវបាន​ចែកជា ២ ខេត្ត​វិញ​មាន ឈ្មោះថា ពល​លាវ (Bạc Liêu) និង​ទឹកខ្មៅ (Cà Mau)៕

​ឯកសារយោង​[កែប្រែ]

  • (១) រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៤៨ ។​
  • (២)​រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់ លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៤៦ ។​
  • (៣)NguoiViet Goc Mien របស់ Lê Hương (១៩៦៩) ទំព័រ ២៥៤ ។​
  • (៤)​រឿង​រ៉ាង​ទឹកដី​កម្ពុជា​ក្រោម​របស់ លោក ទៀ​ថេ​ន ( ២០០៥ ) ទំព័រ ១៥៤ ។​
  • (៥) រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៦៨ ។​

មើលផងដែរ[កែប្រែ]