ខេត្តព្រៃវែង

ដោយវិគីភីឌា

ព្រៃវែង
ស្ថិតិ
ផ្ទៃដី: ៤៨៨៣ គម
ប្រជាជន: ៩៤៦០៤២ (១៩៩៨)
ដង់ស៊ីតេ​: ២១២ នាក់/គម
ISO 3166-2: KH-១៤
ផែនទី
Map of Cambodia highlighting ខេត្តព្រៃវែង

ព្រៃវែង គឺជាខេត្ត មួយនៃ ប្រទេសកម្ពុជា. ទីរួមខេត្តរបស់ ខេត្ត ព្រៃវែង គឺ ព្រៃវែង

មាតិកា

ផ្ទៃដី [កែប្រែ]

ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។

ចំនួនប្រជាជន [កែប្រែ]

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។

ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

បំនែងចែករដ្ឋបាលខេត្តព្រៃវែង [កែប្រែ]

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ១២ ស្រុក ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖

ស្រុក [កែប្រែ]

វាលស្រែខេត្តព្រៃវែង

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ១២ ស្រុក ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖

ឥលូវមានស្រុកថ្មីមួយទៀតគី ស្រុកពោធិរៀង

តំបន់ទេសចរណ៍ [កែប្រែ]

Ferry Nheak Leoung.jpg

ខេត្ត​ព្រៃវែង​មាន​លក្ខណៈ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ កែឆ្នៃ។ តំបន់​ទេសចរណ៍​ចំនួន​៨​កន្លែង​សំរាប់​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដើរ​ទស្សនា​កំសាន្ត​មាន​ដូច​ខាង​ក្រោម៖

០១. រមណីយដ្ឋាន​នគរភ្នំ​ រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ
ជាតំបន់មួយដែលប្រជាជន ពីគ្រប់តំបន់តែងតែទៅជួបជុំគ្នាដើម្បីប្ររព្ធធ្វើពិធីមួយគឺ បុណ្យឡើងអ្នកតាមេសរ ដែលមានរយះពេល៣ថ្ងៃ។គេតែងប្ររព្ធធ្វើបុណ្យឡើង អ្នកតាមេសរ ជារៀងរាល់ឆ្នាំព្រោះការប្ររព្ធធ្វើនេះគឺមានតាំងពីដូនតាមក ដូច្នេះប្រជាជន តែងនាំគ្នាប្ររព្ធធ្វើឡើងដើម្បីរំលឹកដល់គុណបុព្វបុរស សុំសេចក្ដីសុខ សុំទឹកភ្លៀង ជាពិសេសជួយការពារឲ្យមានសុខសន្តិភាពដល់ប្រជាជន។ ០២. ប្រាសាទ​ព្រះ​វិហារច័ន្ទ ស្ថិត​នៅ​ក្នុង​ស្រុក​បាភ
០៣. ទំនប់​ស្នេហ៍ ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​មិនទាន់​បាន​រៀប​ចំ​កែ​ឆ្នៃ
០៤. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍
០៥. ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ
០៦. វាល​ចុង​ម៉ម ភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់​លាវ
០៧. ប្រាសាទព្រៃដើមស្រុក ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល
០៨. ផ្នែក​ឧស្សាហកម្ម សេវាកម្មទេសចរណ៍ ខេត្ត​ព្រៃវែង​មាន​ប្រជាជន​ប្រកប​របរ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ចំនួន​០២​ស្រុក​ប៉ុណ្ណោះ​ទូទាំង​ខេត្ត គឺ​ទី​ប្រជុំជន ឃុំ​ព្រែក​ខ្សាយ​ ខ ស្រុក​ពាមរក៍ និង​ទីរួម​ខេត្ត​ស្រុក​កំពង់​លាវ។

អត្ថបទផ្សេងទៀត [កែប្រែ]

តំណភ្ជាប់ក្រៅ [កែប្រែ]

ឯកសារពិគ្រោះ [កែប្រែ]