ខេត្តមណ្ឌលគិរី
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | 14,288 គម២ |
| ប្រជាជន: | 32,407 (1998) |
| ដង់ស៊ីតេ: | 2.3 នាក់/គម២ |
| ISO 3166-2: | KH-11 |
| ផែនទី | |
![]() |
|
ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។
មាតិកា |
[កែប្រែ] ភូមិវិទ្យា
ខេត្តមណ្ឌលគីរីជាខេត្តមួយដែល សិ្ថតនៅភូមិភាគឥសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹង ខេត្តរតនៈគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះហើយមានចំងាយ ៥២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ លេខ១៣ និង១៤ដោយឆ្លងកាត់តាមខេត្តកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាមួយកំណាត់ផ្លូវដំបូងពី ភ្នំពេញទៅកំពង់ចាម និងស្នួលជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ប៉ុនែ្តផ្លូវដែលចេញពីស្នួលទៅខេត្តមណ្ឌលគីរី ជាផ្លូវដីក្រហមដោយកនែ្លង ដែលមានលក្ខណះពិបាកក្នុងការធ្វើដំណើរ និងមានធូលីហុយច្រើន។ ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧ºC ទៅ ៣១ºC ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។
[កែប្រែ] ប្រជាសាស្ត្រ
ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ ប្រុស១៦៣៨០នាក់ និង ស្រី១៦០២៧នាក់ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។ ខេត្តមណ្ឌលគីរី ជាតំបន់ភ្នំ និង ខ្ពង់រាបស្ថិតនៅប៉ែកឥសាននៃប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ខេត្តមណ្ឌលគីរីមានប្រជាជនព្នង ៨០ភាគរយ ក្រៅពីនេះមានជនជាតិចំរុះគ្នាផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាម និង មាន ជនជាតិភាគតិចមួយចំនួនទៀត ហើយការប្រកបរបរកស៊ីរបស់ពួកគេនៅទីប្រជុំជន គឺទីរួមខេត្តគេប្រកបមុខរបរពាណិជ្ជកម្ម បើនៅឯជនបទវិញគេ ដើរបោចវល្លិ ដើរប្រមាញ់សត្វតាមរបៀបបុរាណ ចំពោះការធ្វើស្រែវិញមានតែនៅស្រុកកោះញែកមួយប៉ុណ្ណោះ គេធ្វើ ស្រែបុកដាំនៅលើខ្នងភ្នំ ដូច្នេះអំណោយផលវាទទួលបានតិចណាស់ព្រោះវាអាស្រ័យទៅលើទឹក ភ្លៀង ប្រសិន បើភ្លៀងធ្លាក់ជោកជាំទើប ដំណាំស្រូវរបស់ពួកគាត់ បានផលល្អ ជីវភាពរបស់ពលរដ្ឋនៅខេត្តមណ្ឌលគីរី មានកំរិតទាបណាស់ក្នុង មួយថៃ្ងមនុស្សម្នាក់មិនអាចរកចំណូល បាន៥០០រៀលផង។ ក្រៅពីមុខរបរធ្វើស្រែ ប្រជាជនខ្លះទៀតមានមុខរបរ ជាអ្នកចំការ មន្រ្តីរាជការ រីឯខ្លះទៀត ប្រកបរបរនៅក្នុងវិស័យទេសចរណ៍ដោយធ្វើការផ្គត់ផ្គង់ដល់សេវាកម្ម ស្នាក់នៅ បំរើសេវាកម្មម្ហូបអាហារ ព្រមទាំងសេវាកម្មបន្ទាប់បន្សំជាច្រើនទៀតផងដែរ។
ប្រជាជន៨០%ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី។
[កែប្រែ] រដ្ឋបាល
[កែប្រែ] ស្រុក
ខេត្តមណ្ឌលគីរីចែកចេញជា៥ស្រុកមាន២១ឃុំ និង៩៨ភូមិ។
| កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
|---|---|---|
| ១១០១ | ស្រុកកែវសីម៉ា | Kaev Seima] |
| ១១០២ | ស្រុកកោះញែក | Kaoh Nheaek |
| ១១០៣ | ស្រុកអូររាំង | Ou Reang |
| ១១០៤ | ស្រុកពេជ្រចិន្តា | Pechr Chenda |
| ១១០៥ | ស្រុកសែនមនោរម្យ | Senmonorom |
[កែប្រែ] ភូមិ
- ពូលុង(Pou Lung) 10 គម (15នាទី) ពី សែនមនោរម្យ
- ពូទ្រូ(Pou Trou) 20 គម (មួយម៉ោង) ពី សែនមនោរម្យ
- ពូត្រាង(Pou Tang) 8 គម (30នាទី) ពី សែនមនោរម្យ និង ជាទីតាំង ដែលហ្វូងដំរី ធ្វើដំណើរឆ្លងកាត់
[កែប្រែ] សេដ្ឋកិច្ច
[កែប្រែ] ទេសចរណ៍
ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។
នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។
[កែប្រែ] ទឹកជ្រោះប៊ូស្រា
ស្ថិតនៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណ ៤៣ គ.មពីសែនមនោរម្យ។ ទឹកជ្រោះប៊ូស្រាជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេស។ ប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់ទឹកជ្រោះនេះតាមរយៈបទចំរៀងផ្តោះផ្តង ទឹកជ្រោះប៊ូស្រា ច្រៀងដោយអធិរាជសំលេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ឋា។
[កែប្រែ] ទឹកជ្រោះសែនមនោរម្យ
ស្ថិតនៅចំងាយ ៥ គ.ម ពីទីរួមខេត្ត។ ជាទីកន្លែងសំរាប់ការធ្វើពីកនីក(ការបោះជំរុំលំហែកាយ)។
[កែប្រែ] ទឹកជ្រោះរមនា
ស្ថិតនៅចំងាយ ១០ គ.ម ពីសែនមនោរម្យ។ ជាទឹកជ្រោះ៣ជាន់ ដែលត្រូវបានគេឆ្ការព្រៃនិងបើកអោយសាធារណជនទូទៅចូលទៅកំសាន្ត។
[កែប្រែ] ទឹកជ្រោះជ្រៃធំ
ស្ថិតនៅក្នុងស្រុកសែនមនោរម្យ មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត។
[កែប្រែ] គមនាគមន៍
ប្រព័ន្ធគមនាគមន៍នៅខេត្តមណ្ឌលគីរីវិញ ដោយនាពេលបច្ចុប្បន្ននេះ មធ្យោបាយធ្វើដំនើរ កាន់តែមានការរីកចំរើនគ្រប់ផែ្នក។ យោងទៅតាមការរីកចំរើននេះ ខេត្តមណ្ឌលគីរីមានទំនាក់ទំនង ក្នុងប្រទេសតាមផ្លូវគោក និងផ្លូវអាកាស។
[កែប្រែ] សេវាដឹកជញ្ជូនផ្លូវអាកាស
ខេត្តមណ្ឌលគីរី មានព្រលានយន្តហោះមួយសំរាប់ការហោះហើរនៅក្នុងស្រុក។ ថ្វីត្បិតតែវាមានលក្ខណះ តូចចង្អៀត និងពុំទាន់មានការរីកចំរើន ព្រមទាំងមិនទាន់បានដំនើរការហោះហើរក៏ដោយ តែយើងសង្ឃឹមថា នៅពេលអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការអភិវឌ្ឍនូវព្រលានយន្ត ជាមិនខានឡើយ។
[កែប្រែ] សេវាដឹកជញ្ជូនផ្លូវថ្នល់
ខេត្តមណ្ឌលគីរីមានប្រព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការអភិវឌ្ឍ។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែលធើ្វដំណើរពីភ្នំពេញ ទៅកាន់ខេត្តមណ្ឌលគីរី មានលក្ខណះពិបាក និងមានធូលីច្រើនដែលបង្កអោយមានការលំបាកក្នុងការធ្វើដំណើរ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ ទីនោះកំពុងតែធ្វើការអភិវឌ្ឍ និងខិតខំថែរក្សាការពារប្រព័ន្ធផ្លូវថ្នល់នៅទីនោះអោយមាន លក្ខណះងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសណ្ឋានដីខេត្តមណ្ឌលគីរី ជាតំបន់ភ្នំនិងខ្ពង់រាប មានកូនភ្នំតូចៗ នាំអោយផ្លូវថ្នល់ភាគច្រើននៅក្នុងតំបន់នេះមានលក្ខណះឡើងចុះ ដែលនាំអោយពេលធើ្វដំណើរនៅដងវិថីនានា គេអាចគយគន់ ទេសភាពដ៏ស្រស់ស្អាត សណ្ឋាគារនៅលើកូនភ្នំ សំណង់តូចៗជាច្រើន និងភូមិរបស់អ្នកស្រុកនៅទីនោះ ជាពិសេសនោះនៅ ពេលថៃ្ងមានសភាពស្រស់ស្អាតជាទីបំផុត។
[កែប្រែ] តំណភ្ជាប់ក្រៅ
[កែប្រែ] ឯកសារពិគ្រោះ
[កែប្រែ] អត្ថបទផ្សេងទៀត
|
|
||
|---|---|---|
| ខេត្ត | កណ្តាល ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កោះកុង តាកែវ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ព្រះវិហារ ពោធិ៍សាត់ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ស្វាយរៀង សៀមរាប ឧត្ដរមានជ័យ | |
| ក្រុង | កែប ភ្នំពេញ ខេត្តព្រះសីហនុ (កំពង់សោម) ប៉ៃលិន | |
| ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន២០ និងក្រុងចំនួន៤ | ||
