ខេត្តរតនៈគិរី
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | 10,782 គម២ |
| ប្រជាជន: | 94,243 (1998) |
| ដង់ស៊ីតេ: | 8.7 នាក់/គម២ |
| ISO 3166-2: | KH-១៦ |
| ផែនទី | |
![]() |
|
ខេត្តរតនៈគីរី ជាខេត្តនៅភាគឥសាននៃប្រទេសកម្ពុជា។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចំងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន។ខេត្តរតនៈគីរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ភាគច្រើននៃប្រជាជនរតនៈគីរីជាជនជាតិភាគតិច ចំនែក ជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ។
ខេត្តរតនគីរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖
| កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង |
|---|---|---|
| 1601 | ស្រុកអណ្តូងមាស | Andoung Meas |
| 1602 | ស្រុកបានលុង | Ban Lung |
| 1603 | ស្រុកបរកែវ | Bar Kaev |
| 1604 | ស្រុកកូនមុំ | Koun Mom |
| 1605 | ស្រុកលំផាត់ | Lumphat |
| 1606 | ស្រុកអូរជុំ | Ou Chum |
| 1607 | ស្រុកអូរយ៉ាដាវ | Ou Ya Dav |
| 1608 | ស្រុកតាវែង | Ta Veaeng |
| 1609 | ស្រុកវើនសៃ | Veun Sai |
មាតិកា |
[កែប្រែ] សេដ្ឋកិច្ច
ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។
[កែប្រែ] ទំនាក់ទំនាញទេសចរណ៍
ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនៈគីរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និងជនជាតិប្រៅឬក្រវិត។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។
បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងដ៏ធំនេះ ស្ថិតនៅប្រហែល ៤,៨ គ.ម ពីទីរួមខេត្ត។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
[កែប្រែ] ទីក្រុង
ក្រៅពីទីរួមខេត្តបានលុង ខេត្តរតនៈគីរីមានទីប្រជុំជនធំៗ២ផ្សេងទៀតគឺ៖
- វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។
- លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។
[កែប្រែ] តំណភ្ជាប់ក្រៅ
- Ratanakiri.com – Information for tourists
- EMU International – Humanitarian organization based out of Banlung
- Excellent information for tourists interested in Ratanakiri
- វ៉ែបសាយ គ្រប់គ្រងរដ្ឋបាល
[កែប្រែ] ឯកសារពិគ្រោះ
[កែប្រែ] អត្ថបទផ្សេងទៀត
|
|
||
|---|---|---|
| ខេត្ត | កណ្តាល ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កោះកុង តាកែវ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ព្រះវិហារ ពោធិ៍សាត់ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ស្វាយរៀង សៀមរាប ឧត្ដរមានជ័យ | |
| ក្រុង | កែប ភ្នំពេញ ក្រុងព្រះសីហនុ (កំពង់សោម) ប៉ៃលិន | |
| ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន២០ និងក្រុងចំនួន៤ | ||



