ខេត្តកែប
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | ៣៣៦ គម២ |
| ប្រជាជន: | 28,660 (១៩៩៨) |
| ដង់ស៊ីតេ: | 85.3 នាក់/គម២ |
| ISO 3166-2: | KH-២៣ |
| ផែនទី | |
![]() |
|
ក្រុងកែបជាទីក្រុងនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងកែបស្ថិតនៅមិនប៉ុន្មានគីឡូម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ដែលខុសពីក្រុងព្រះសីហនុ ដែលមានឆ្នេរខ្សាច់ពណ៌សក្បុស។ ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។
មាតិកា |
ប្រវត្តិនៃខេត្តកែប [កែប្រែ]
ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង ។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ ឈ្មោះទីក្រុង កែបនេះបានក្លាយពីពាក្យបារាំង លី ខែប(Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ ។
តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។
ស្ថានភាពទូទៅ [កែប្រែ]
តាមគោលដៅរដ្ឋបាល, ក្រុង កែបជាទីក្រុងមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃមួយខេត្តដែរ។ ក្រុង កែប ត្រូវបានចែកចេញជា ២ ខណ្ឌ ក្នុងនោះរួមមាន ៥ សង្កាត់៖
- 2301 ខណ្ឌដំណាក់ចង្អើរ - Damnak Chang'aeur
- 2302 ខណ្ឌកែប - Kep
ហេដ្ឋារចនាសម័្ពន្ធទីក្រុង [កែប្រែ]
អគ្គីសនី
ក្រុងកែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ក្រុងកែបប្រើប្រាស់ភ្លើងអគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល២ម៉ោងក្នុង១ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង៩យប់តែប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ២០០៧ ក្រុងបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមានតំលៃ៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង Kwh។
ទឹក
មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។
កាកសំនល់
មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំនល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំនល់និងសំរាមដោយខ្លួនពួកគេ។ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។
តំបន់ទេសចរណ៍ [កែប្រែ]
កោះទន្សាយ -Koh Tonsay (Rabbit Island) [កែប្រែ]
កោះទន្សាយស្ថិតនៅខាងត្បូងឆៀងខាងលិច ចំងាយប្រហែល ៤,៥គមពីទីក្រុងកែប។ កោះទន្សាយមានឆ្នេរខ្យាច់សក្បុសចំនួន ២សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ជំរៅទឹកសមុទ្រនៅទីនេះមាន សភាពរាក់ដោយសារឆ្នេរជុំវិញកោះមានភាពទេរតិចតួច ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសក្តិសមសំរាប់ការហែលទឹកលេងកំសាន្ត។ នៅបាតសមុទ្រក្បែរនោះសំបូរ ផ្កាថ្ម សារាយសមុទ្រ និង សត្វសមុទ្រជាច្រើនប្រភេទ ដែលជាភាពទាក់ទាញចំពោះអ្នកស្រាវជ្រាវនិងអ្នកបរិស្ថានវិទ្យា។ ឈ្មោះកោះទន្សាយក្លាយមកពី ពាក្យថា រំសាយ។ មានតំណាលថា ដើម្បីគេចពីការតាម ប្រហាររបស់កងទ័ពនាយបញ្ជាការ ព្រះអង្គម្ចាស់សាកោរាជ(Sakor Reach)?បាននាំទ័ពគេចខ្លួនមកដល់ក្រុងកែប។ នាពេលនោះកងទ័ពរបស់ព្រះអង្គបានអស់កំលាំងជាបណ្តើរៗ ព្រះអង្គក៏ សម្រេចចិត្តនាំកងទ័ពដែលនៅសេសសល់ឆ្លងទៅកោះមួយដែលនៅចំពីមុខក្រុងកែប។ ព្រះអង្គបានប្រកាសរំសាយទ័ពនៅលើកោះនោះ។ ដោយហេតុនេះហើយ កោះនោះក៏ត្រូវបានគេហៅថា កោះរំសាយ រួចក្លាយជា កោះអម្សាយ រូចជា កោះអន្សាយ និងចុងក្រោយបំផុតជាកោះទន្សាយដូចបច្ចុប្បន្នទៅ។
កោះទន្សាយ មានផ្ទៃដី ពីរគីឡូមែត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តមសីហនុ កោះទន្សាយបានក្លាយជាកន្លែងឃុំឃាំងអ្នកទោស ដើម្បីឱ្យពួកគេនៅការពារកោះនេះ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ សព្វថ្ងៃ មានប្រជាជន៧គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។
កោះពោធិ៍ [កែប្រែ]
កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាច ត្រូវនឹងចំណូលចិត្តសម្រាប់ភ្ញៀវដែលនិយមគោលដៅអេកូទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ ។ កោះនេះលម្អ ដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់ ។ កោះពោធិ៍ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន ។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយ ប្រហែល ១០ គីឡូម៉ែត្រពីក្រុងកែប ។
ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរមួយទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច ។ សម្រាប់ការ ចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន ។
ភ្នំសសៀរ [កែប្រែ]
នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស ។ នៅ ទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាង ស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាង ស-ខ្មៅ និង ល្អាងប្រចៀវ ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី ។ រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ ។ វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ ។
ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើនប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោលគឺភាគច្រើនទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។
រមណីយដ្ឋានទេសចរណ៍ភ្នំពោន [កែប្រែ]
ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ ។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល ។
ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លម្ហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង ។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះនោះ គឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក ។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប ។
ភ្នំវល្លិ [កែប្រែ]
ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់ ។
សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស ។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ ៘ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ ។
ក្រុងកែប [កែប្រែ]
ខេត្តកែប ជាខេត្តមួយដែលមានព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់ទឹកសមុទ្រ។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជា
- សង្កាត់កែប
- សង្កាត់ព្រៃធំ
- សង្កាត់អួរក្រសារ
ភូមិ [កែប្រែ]
- ភួមិកែប
- ភួមិកែវក្រសាំង
- ភួមិដំណាក់ចង្អើរ
- ភួមិ ថ្នី
- ភួមិអូរក្រសារ
- ភួមិដំណាក់ចំបក់
- ភួមិកំពង់ត្រឡាច
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន រីឯផ្ទៃដីក៌កាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរបរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អ។ ខេត្តកែប ដែលជាខេត្តមួយដែលស្ថិតប៉ែកនិរតីនៃប្រទេសកម្ពុជា។ ហើយនៅទីនោះមានព្រៃឈើជាច្រើន នឹង សំបូរទៅដោយ កូនភ្នំ ជាច្រើន។ ដែលមានព្រៃឈើ ខ្ពស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខេត្តនេះដែរ បច្ចុប្បន្ន គឺ កំពង់អភិវឌ្ឍ ខាងវិស័យទេសចរណ៏ វិស័យសេដ្ឋកិច្ច វិស័យអប់រំ វិស័យសិល្បះ ហើយវិស័យសុខាភិបាលទៀតផង ។ ខេត្តកែបមាន៣សង្កាត់ដូចជាៈ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន ហើយទីរួមខេត្តមានផ្ទៃដីកាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរបរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អផងដែរ។ សព្វថ្ងៃខេត្តកែបមាន សាលារៀន មន្ទីរពេទ្យ ព្រមទាំងអគារខ្ពស់៍ៗ ប្រជាជនមួយចំនួនគោរពព្រះពុទ្ធសាសនា នឹងខ្លះទៀតគោរពព្រហ្មញ្ញសាសនា។ ហើយខេត្តនេះសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗដូចជា ក្តាម ខ្យង បង្កង បង្គា ត្រី ព្រមទាំងអាហារជាច្រើនទៀត។ ចំនែកឯរមណីយដ្ឌានមានរមណីយដ្ឌានភ្នំសសៀរនៅក្បែរផ្សារសេះសហើយមានកន្លែងទស្សនាជាច្រើន ដូចជា រូងស្តេចដំរីស រូងប្រចៀវ រូងស្រែមួយរយ ព្រះគោព្រះកែវទៀតផង។ នៅពេលមានកម្មវិធីផ្សេងៗ ប្រជាជនតែងតែទៅគោរពព្រះសង្ឃនៅទីនោះ។ ព្រមទាំងប្រជាជនយកចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគងនៅទីនោះ។ ហើយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលដែលគាត់ត្រលប់មកពីទីវត្តអារាម។ហើយប្រជាជននៅភូមិរបស់ខ្ញុំមានការចេះ ដឹងច្រើនចំនែកឯប្រជាជនមួយចំនួនទៀតគា្មនការចេះដឹង។នេះបញ្ជាក់អោយឃើញថាមានប្រជាជនភាគតិចគឺគ្មានការចេះដឹងទេពីព្រោះខេត្តនេះជាខេត្តដែលកំពុងអភិវឌ្ឍ។
ឯកសារពិគ្រោះ [កែប្រែ]
Kep Cambodia Tourist guide to Kep, Cambodia.
Kep City, Cambodia Travel Guides to Kep City.
Photo Gallery of Kep City Photo Gallery of Kep City.
KepCambodia.com Tourist information website specifically featuring Kep.
TheBeachHouseKep.com Business website with good information, directions and photos of Kep.
|
||||||||||||||
