ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
(ត្រូវបានបញ្ជូនពីទំព័រ
ខេត្តបន្ទាយមានជ័យ)
ខេត្តបន្ទាយមានជ័យ ជា ខេត្តនៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅ ប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីរួមខេត្តឈ្មោះសិរីសោភ័ណ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។
[កែប្រែ] ភូមិសាស្ត្រ
ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។ ប៉ោយប៉ែតជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ោយប៉ែតនៅជាប់នឹងក្រុងអារញ្ញប្រាថេត (ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ។ ផ្ទៃដីខេត្តភាគច្រើនជាតំបន់ទំនាប ជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាងកើត។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី និង ស្ទឹងស៊ីសុផុន។
ព្រៃឈើខ្មែរនៅខេត្តបន្ទាយមានជ័យ
តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មាដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង ទី១៣។ នៅសតវត្សទី ១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និតស្រុកភ្នំស្រុក។
[កែប្រែ] គ្រប់គ្រងរដ្ឋបាល
ខេត្តបន្ទាយមានជ័យមាន ៨ស្រុក ៦៤ឃុំ និង ៦៣៤ភូមិ [១][២]៖
[កែប្រែ] តំនភ្ជាប់ខាងក្រៅ
ក្មេងទាំងនេះកំពុងលេងបាល់នៅសាលាដុនបូស្កូប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ↑ ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh
- ↑ ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា
[កែប្រែ] សូមមើលផងដែរ