ខេត្តជ័យបូរី
ໄຊຍະບູລີ (សៃញ៉ៈប៊ូលី)
| ស្ថិតិ |
| ឈ្មោះជាខ្មែរ: |
ជ័យបូរី |
| ទីរួមខេត្ត: |
ជ័យបូរី (សៃញ៉ៈប៊ូលី) |
| ផ្ទៃដី: |
១៦ ៣៨៩ គ.ម២ |
| ចំនួនប្រជាជន: |
២៨២ ២០០នាក់ (ឆ្នាំ២០០៤) |
| ដង់ស៊ីតេប្រជាជន: |
២៣នាក់/គ.ម២ |
| ISO 3166-2: |
LA-XA |
| ទីតាំង |
 |
ខេត្តជ័យបូរី ជាខេត្តមួយនៅទិសខាងលិចបំផុតនៃប្រទេសលាវ (ឡាវ) មានព្រំប្រទល់ជាប់នឹងប្រទេសថៃ គឺជាប់នឹងខេត្តណាន ឧត្តរតិត្ថ ពិស្ណុលោក ឡឺយ ឈៀងរ៉ាយ និង ផៈយ៉ៅ របស់ប្រទេសថៃនោះ។ នៅខាងក្នុងប្រទេសលាវ ខេត្តជ័យបូរីនេះ មានព្រំដែនជាប់នឹងខេត្តឧត្តមជ័យនៅខាងជើង ខេត្តហ្លួងព្រះបាង និងខេត្តវៀងច័ន្ទន៍ នៅខាងកើត។ ខេត្តនេះជាខេត្ត ដែលមានដំរីច្រើនជាងគេនៅស្រុកលាវ។
ខេត្តនេះចែកជា ១០ ស្រុក៖
១- កែនថាវ (ແກ່ນທ້າວ)
២- ខប (ຄອບ)
៣- ង៉ឹន (ເງິນ)
៤- ជ័យបូរី (ໄຊຍະບູລີ សៃញ៉ៈប៊ូលី)
៥- ថុងមីសៃ (ທົ່ງມີໄຊ)
៦- បតែន (ບໍ່ແຕນ)
៧- ប៉ាកឡាយ (ປາກລາຍ)
៨- ភៀង (ພຽງ)
៩- ស៊ៀងហន (ຊຽງຮ່ອນ)
១០- ហង្សា (ຫົງສາ)។