ខេត្តបកែវ
ບໍ່ແກ້ວ
| ស្ថិតិ |
| ឈ្មោះជាខ្មែរ: |
បកែវ |
| ទីរួមខេត្ត: |
បាន (ភូមិ) ហួយសាយ |
| ផ្ទៃដី: |
៦១៩៦ គ.ម២ |
| ចំនួនប្រជាជន: |
១៤៩៧០០នាក់ (ឆ្នាំ២០០៤) |
| ដង់ស៊ីតេប្រជាជន: |
២៤នាក់/គ.ម២ |
| ISO 3166-2: |
LA-BK |
| ទីតាំង |
 |
ខេត្តបកែវ (ជាភាសាលាវ៖ ບໍ່ແກ້ວ) (ឈ្មោះជាខ្មែរ៖ បកែវ) ជាខេត្តនៅភាគខាងជើងប្រទេសឡាវ។ ឈ្មោះរបស់ខេត្តនេះមានន័យថា រ៉ែត្បូង ស្រដៀងគ្នានឹងតំបន់បកែវនៅប្រទេសកម្ពុជាដែរ។ ខេត្តបកែវសម្បូររ៉ែត្បូងនិងថ្មមានតម្លៃ។ ខេត្តនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៣ ដោយផ្ដាច់ខ្លួនចេញពីខេត្តហ្លួងណាំថា។ ទីរួមខេត្តរបស់ខេត្តនេះ គឺនៅបានហួយសាយ នៅតាមដងទន្លេធំ (ទន្លេមេគង្គ)។ នៅត្រើយម្ខាងទៀតនៃទន្លេមេគង្គ គឺប្រទេសភូមា (មីយ៉ាន់ម៉ា) និង ថៃ។ គេអាចឆ្លងពីប្រទេសថៃមកខេត្តបកែវដោយប្រើសាឡាង។ ទិដ្ឋការចូលប្រទេសឡាវ អាចសុំបាននៅច្រកព្រំដែន ពេលមកដល់។ នៅចុងឆ្នាំ ២០០៧ គម្រោងសាងសង់ផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ទីរួមខេត្តទៅខេត្តហ្លួងណាំថា បានបញ្ចប់។ តាមរយៈផ្លូវនេះ គេអាចធ្វើដំណើរពីព្រំដែនថៃទៅប្រទេសចិន ក្នុងរយៈពេលតែ ៣ ទៅ ៤ ម៉ោង ដោយរថយន្ត។ បច្ចុប្បន្ន មានសាឡាងចម្លងរវាងខេត្តបកែវនិងប្រទេសភូមាដែរ តែដោយគ្មានប៉ុស្ដិ៍អន្តោប្រវេសន៍ អ្នកដំណើរក្រៅពីប្រជាជនរបស់ប្រទេសទាំង ២ មិនអាចឆ្លងកាត់ទៅមកបានទេ។