ខ្នាយមាន់ ចង្កូមសុនខ

ពីវិគីភីឌា

កំណាព្យប្រស្នា ខ្នាយមាន់ ចង្កូមសុនខ (បទ ពាក្យ៨)

កំណាព្យប្រស្នា ខ្នាយមាន់ ចង្កូមសុនខ (បទ ពាក្យ៨)

ស្រមោចតូចពិតរួមចិត្តសាមគ្គី     ប្រមូលគ្នាគ្នីស្វែងរកចំណី

កសាងជំរុំក្នុងរន្ធក្រោមដី        សត្រូវអប្រិយរួមគ្នាតតាំង។

 
ជាតិជាសុនខស្គាល់គ្នាពេលសុខ    ដល់ពេលមានទុក្ខប្រខាំប្រឆាំង

ចង្កូមសស្ញាចចេញក្បាច់ចម្បាំង    អួតខ្លួនថាខ្លាំងខាំតែគ្នាឯង។

 
មាន់ស្រុកមាន់ព្រៃនិស្ស័យខុសគ្នា    មាន់ស្រុកវន្ទាអោនក្បាលហួងហែង

បញ្ចេញខ្នាយក្រាស់ឆុតឆាកសម្ដែង    ប្រជល់បែកផ្សែងបង់ទាំងសង្ខារ។
 

និពន្ធដោយ សុខគឹមហេង ២២ មេសា ២០១១