ខ្មែរក្រោម
| ចំនួនប្រជាជនសរុប |
|---|
| ១,០៥៥,១៧៤ នៅវៀតណាម[១] |
| តំបន់ដែលមានប្រជាជនរស់នៅច្រើន |
| (ដីសណ្ដទន្លេមេគង្គ) |
| ភាសា |
| សាសនា |
ខ្មែរក្រោម (ភាសាអង់គ្លេស: Khmer Krom, ភាសាវៀតណាម: Khơ Me Crộm) គឺជាជនជាតិខ្មែរ ដែលរស់នៅតាមតំបន់ដីសណ្ដមេគង្គ និង ទន្លេមេគង្គក្រោម ។ ក្រោមរបបខ្មែរក្រហម- តាមរយៈ [២] ការប៉ានស្មានអភិរក្សគឺប្រមាណ១៥០,០០០ ។ ក្រោមការគ្រប់គ្រងរបស់វៀតណាមពី១៩៧៩-៩៣ កម្ពុជាប្រហែលបានបាត់បង់ខ្មែរក្រោម២០,០០០នាក់ ។[២] សព្វថ្ងៃនេះ ពួកគេត្រូវបានចាត់ទុកថាជាជនជាតិភាគតិចខ្មែរដើម ដែលរស់នៅវៀតណាមខាងត្បូង ។
នៅក្នុងភាសាវៀតណាម ពួកគេស្គាល់ថា Khơ-me Crộm រឺ Khơ-me dưới, ដែលមានន័យចំថា ខ្មែរមកពីខាងក្រោម" ("ក្រោម" សំដៅទៅតំបន់ខាងក្រោមនៃដីសណ្ដមេគង្គ) ។
មាតិកា |
[កែប្រែ] ដើមកំណើត
ខ្មែរក្រោមគឺជាខ្មែរជនជាតិ ដែលរស់នៅកម្ពុជាក្រោម តំបន់មួយនៅវៀតណាមខាងត្បូងដែលម្ដងនោះជាផ្នែកមួយនៃ អាណាចក្រខ្មែរ ។[៣]
តាមរយៈតួលេខរដ្ឋាភិបាលវៀតណាម (ជំរឿន១៩៩៩) មានខ្មែរក្រោម ១,០៥៥,១៧៤ នាក់នៅវៀតណាម ។
[កែប្រែ] ប្រវត្តិ
ផ្ដើមឡើងនៅដើមសតវត្សទី១៧ អាណានិគមកិច្ចនៃតំបន់នោះ ដោយនិគមជនយួនបានរុញច្រានពួកខ្មែរបន្តិចម្ដងៗ នៃតំបន់ដីសណ្ដមេគង្គពីបងប្អូនរបស់ខ្លួននៅកម្ពុជាកណ្ដាល និងជាលទ្ធផលក៏បានក្លាយជាជនភាគតិចនៅតំបន់ដីសណ្ដ ។
ព្រៃនគរ គឺជាកំពង់ផែសមុទ្រខាងពាណិជ្ជកម្មយ៉ាងសំខាន់បំផុតសម្រាប់ពួកខ្មែរ ។ ឈ្មោះរបស់ទីក្រុងនេះត្រូវបានផ្លាស់ប្ដូរដោយវៀតណាមទៅជាSài Gònនិងក្រោយមកទៀត ទីក្រុងHồ Chí Minh ។ ការបាត់បង់នៃទីក្រុងនេះបានរារាំងច្រកចូលរបស់ខ្មែរ ទៅកាន់សមុទ្រចិនខាងត្បូង ។ ជាបន្តបន្ទាប់ ច្រកចូលខ្មែរទៅកាន់សមុទ្រឥឡូវត្រូវបានកំណត់នៅត្រឹមឈូងសមុទ្រថៃ ។ វាចាប់ផ្ដើមក្លាយជាភូមិនេសាទតូចមួយដែលគេស្គាល់ថាជាព្រៃនគរ ។ តំបន់នេះដែលឥឡូវជាទីក្រុងដែលកាន់កាប់គឺដើមឡើយជាវាលភក់ល្បប់ និងត្រូវបានតាំងទីលំនៅដោយប្រជាជនខ្មែរអស់រយៈពេលច្រើនសតវត្សមកហើយមុនពេលការមកដល់នៃពួកយួន ។
នៅឆ្នាំ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២នៃកម្ពុជា (១៦១៨-១៦២៨) បានអនុញ្ញាតអោយជនភៀសខ្លួនយួនដែលកំពុងតែរត់គេចពី សង្គ្រាមទ្រិញ-ង្វៀន នៅវៀតណាមដើម្បីតាំងទីនៅតំបន់ព្រៃនគរ និងកង្កើតផ្ទះប្រពៃណីនៅព្រៃនគរ ។ រលកនៃនិគមជនយួនកើនឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាមជាមួយប្រទេសសៀម ដែលមិនអាចទប់ស្កាត់បាន ដែលបានធ្វើយួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ ។ គ្រានោះ ព្រៃនគរបានប្រែក្លាយត្រូវបានគេស្គាល់ថាសៃហ្គន ។
នៅឆ្នាំ១៦៩៨ ង្វៀន ហ៊ីវកាញ់ (Nguyễn Hữu Cảnh) អភិជនយួនម្នាក់ ត្រូវបានបញ្ជូនដោយពួកមេដឹកនាំង្វៀននៅហ្វេ រឺ វ៉េ (Huế) ដើម្បីបង្កើតឡើងនូវរចនាសម្ព័ន្ធរដ្ឋបាលយួននៅតំបន់នោះ ដូច្នេះក៏បំបែកចេញតំបន់នេះពីកម្ពុជា ដែលមិនមានកម្លាំងគ្រប់គ្រាន់ធ្វើអន្តរាគមន៍ ។ ចាប់តាំងពីឆ្នាំ១៦៩៨ តំបន់នេះត្រូវបានស្ថិតនៅក្រោមរដ្ឋបាលយួនយ៉ាងណែន ។ ពួកយួនបានក្លាយជាប្រជាជនភាគច្រើនដ៏លើសលប់នៅទីកន្លែងខ្លះ[ត្រូវការអំណះអំណាង] ។
នៅឆ្នាំ១៨០២ ង្វៀន អាញ់ (Nguyễn Ánh)បានធ្វើរាជាភិសេកខ្លួនឯងជាអធិរាជ យ៉ា ឡុង (Gia Long) និងបានបង្រួបបង្រួមទឹកដីទាំងអស់ដែលជាវៀតណាមទំនើបឥឡូវនេះ រួមមានទឹកដីខ្មែរក្រោមផង ។ នៅទសវត្សឆ្នាំ១៩៧០ របបខ្មែរក្រហម បានវាយលុកវៀតណាមនៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីសញ្ជ័យឡើងវិញតំបន់ដីសណ្ដទាំងនោះ ដែលបានតាំងទីលំនៅដោយខ្មែរក្រោមដ៏លើសលប់ ប៉ុន្តែដំណើរផ្សងព្រេងខាងយោធានេះគឺជាគ្រោះមហន្តរាយទាំងស្រុង និងបានធ្វើអោយធ្លាក់ខ្លួនចូលទៅក្នុងការលុកលុយកម្ពុជាដោយកងទ័ពយួននិងជាលទ្ធផលនៃការធ្លាក់ចុះនៃពួកខ្មែរក្រហម ជាមួយនឹងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ។
សឺន ង៉ុកថាញ់ ជាខ្មែរជាតិនិយមម្នាក់ គឺជាខ្មែរក្រោមកើតនៅត្រាវិញ វៀតណាម ។ កម្ពុជាទទួលបានឯករាជ្យនៅឯទីក្រុងសឺណែវ ១៩៥៤ តាមរយៈការតស៊ូរបស់វៀតណាមនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ។
នៅឆ្នាំ១៧៥៧ ពួកយួនបានធ្វើអាណានិគមលើខេត្តផ្សារដែក (ដាក់ឈ្មោះថ្មី Sa Đéc ជាភាសាយួន) និងមាត់ជ្រូក (ធ្វើយួននីយកម្មទៅជា Sa Đéc) ។
[កែប្រែ] សិទ្ធិមនុស្ស
|
|
អព្យាក្រឹតភាព នៃ អត្ថបទនេះគឺត្រូវបានគេជំទាស់ ។ សូមមើលការពិភាក្សាលើ ទំព័រពិភាក្សា ។ សូមកុំដកចេញនូវសារនេះរហូតដល់ ការជំទាស់នេះត្រូវបានដោះស្រាយ ។ (ខែធ្នូ ២០០៧) |
អ.ក.រ. រឺ NGOឯករាជ្យជាច្រើនរាយការណ៍ថាសិទ្ធិមនុស្សខ្មែរក្រោមកំពុងត្រូវបានរំលោភដោយរដ្ឋាភិបាលវៀតណាម ។ ខ្មែរក្រោមត្រូវបានគេបង្ខំឱ្យទទួលយកត្រកូលយួន និងនិយាយភាសាយួនតាមសេចក្ដីរាយការណ៍ ។ [៤][៥] មិនដូចជាក្រុមប្រជាជនភាគតិចដ៏ទៃទៀតនៅវៀតណាម ពួកខ្មែរក្រោមគឺមិនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទេដោយពួកលោកខាងលិច ថ្វីបើកិច្ចប្រឹងប្រែងជាច្រើន ដោយសមាគមខ្មែរក្រោមក្រៅស្រុកដូចជាសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីផ្សព្វផ្សាយស្ថានភាពរបស់ពួកគេជាមួយ អង្គការប្រជាជននិងប្រជាជាតិគ្មានតំណាង ក៏ដោយ។ គ្មានរដ្ឋាភិបាលលោកខាងលិចណាមួយ បានលើកបញ្ហាសិទ្ធិមនុស្សខ្មែរក្រោមនៅឡើយ ជាមួយរដ្ឋាភិបាលវៀតណាម ។[៤]
[កែប្រែ] កំណត់ចំណាំ
- ↑ GSO Hanoi,2004
- ↑ ២,០ ២,១ Khmers Kampuchea-Krom Federation
- ↑ Stuart-Fox, William, The Murderous Revolution: Life & Death in Pol Pot's Kampuchea, Alternative Publishing Co-Operative Limited, 1985, pp. 6.
- ↑ ៤,០ ៤,១ Human Rights Watch: "On the Margins: Rights and Abuses of Ethnic Khmer in Vietnam's Mekong Delta" 2009
- ↑ Khmers Kampuchea-Krom Federation: "Rearhoo: The Dark Ages"
[កែប្រែ] តំណភ្ជាប់ខាងក្រៅ
- Khmers Kampuchea-Krom Federation (KKF)
- Khmer Krom news and information network
- Khmer Krom news and information in Khmer language
- Khmer Krom: A Royal Solution for a Nationalist Vietnam បានរាយការណ៍ដោយ អង្គការប្រជាជននិងប្រជាជាតិគ្មានតំណាង
- Video clips of Rebecca Sommer's film "Eliminated without Bleeding" documenting human rights violation claims of the Khmer Krom in Vietnam
- March 2007- Article on religious oppression by Vietnam
|
||||||||||||||||||||||||||||
|
|||||||||||
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែសីហា ២០០៩
- អត្ថបទជាមួយនិងថាវរូបបន្តរកាលបរិច្ឆេទឥតបានការក្នុងទំព័រគំរូ
- ការជំទាស់ទ.អ.ពីខែធ្នូ ២០០៧
- អត្ថបទដែលមានកំនត់កាលបរិច្ឆេទអស់សុពលភាពក្នុងទំព័រគំរូ
- ការជំទាស់ទ.អ.ទាំងអស់
- ក្រុមជនជាតិនៅកម្ពុជា
- ក្រុមជនជាតិនៅវៀតណាម
- តំបន់បែងចែក
- ជនជាតិភាគតិច
- ប្រជាជនវៀតណាមដើមកំណើតខ្មែរ