ខ្សែទឹកអៀមីងហ្គើរ

ពីវិគីភីឌា

ខ្សែទឹកអៀមីងហ្គើរ ជាខ្សែទឹកមហាសមុទ្រ​នៅអាត្លង់ទិកខាងជើង ដែលហូរទៅខាងលិច និងគ្របដណ្ដប់សមុទ្រប៉ែកអាគ្នេយ៍ប្រទេសអ៊ីស្លង់។ ដោយសារវាជាផ្នែកផ្សំរបស់ខ្សែទឹកឈូងសមុទ្រម៉ិកសិក សីតុណ្ហភាពវាមានកំរិតក្ដៅគួរសម​បើធៀបនឹងខ្សែទឹកផ្សេងទៀតដែលនៅរយៈទទឹងដូចគ្នា។

ខ្សែទឹកនេះយកឈ្មោះតាមអនុនាវីឯក​អ្នកគូរផែនទីសមុទ្រជនជាតិដាណឺម៉ាកឈ្មោះ​ ខាល លុដវីក គ្រីស្ទាន អៀមីងហ្គើរ (Carl Ludvig Christian Irminger) (១៨០២–១៨៨៨) ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតំបន់នេះក្នុងឆ្នាំ១៨៥៤។