គណបក្សសិទ្ធិមនុស្ស
| គណបក្សសិទ្ធិមនុស្ស Human Rights Party |
|
|---|---|
![]() |
|
| បាវចនា | បំរើ ការពារ កសាង |
| អ្នកដឹកនាំ | កឹម សុខា |
| បង្កើតឡើង | ២២កក្កដា ២០០៧ |
| មនោគមវិជ្ជា | សិទ្ធិមនុស្ស, ប្រជាធិបតេយ្យ |
| គេហទំព័រ | |
| http://www.hrpcambodia.info/ | |
គណបក្សសិទ្ធិមនុស្ស (អង់គ្លេស:Human Rights Party) គឺជាគណបក្សនយោបាយមួយនៅកម្ពុជាបង្កើតឡើងនៅថ្ងៃ ២២កក្កដា ២០០៧ ដឹកនាំដោយ គឹម សុខា ។[១] ពួកអ្នកទិះតៀនពោលអះអាងថាគ្រឹះរបស់គណប្សនេះ គឺមានបំណងធ្វើឲគណបក្សប្រឆាំងចុះខ្សោយ និងជួយជំរុញដោយគណបក្សកាន់អំនាច ។ គំនិតនេះ យ៉ាងណាក៏ដោយប្រហែលជាវាត្រូវបានលើកឡើងដោយគណបក្សកាន់អំនាចខ្លួនឯងទេ ដូចគ្នានេះដែរ កឹម សុខា គឺជាអ្នកទិះតៀនយ៉ាងមិនសំចៃលើគណបក្សCPPកាន់អំនាច ។
គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សទីមួយហើយនៅក្នុងប្រទេសកម្ពុជាដែលរើសយកប្រព័ន្ធត្រួតពិនិត្យនិងមានតុល្យភាព ដោយការផ្លាស់ប្ដូរវប្បធ៌មគណបក្សដឹកនាំដោយមនុស្សតែម្នាក់ ដែលគណបក្សភាគច្រើននៅកម្ពុជាយយល់ស្របតាម ។ វាក៏ជាគណបក្សទីមួយផងដែរ ដែលមេដឹកនាំសំខាន់ៗរបស់បក្សត្រូវបានជ្រើសរើស ក្នុងសន្និបាតបក្ស ។ ប្រជាប្រិយភាពរបស់បក្សកំពុងតែកើនឡើងគួរឲកត់សំគាល់មែនទែនក្នុងប្រទេសកម្ពុជា ជាពិសេសនៅជនបទស្រុកស្រែចម្ការ ។
ក្នុងការបោះឆ្នោតសភាខែកក្កដា ២០០៨ គណបក្សកាន់អំនាចបានឈ្នះសំលេងភាគច្រើនភ្លូកទឹកភ្លូកដី និងគណបក្សសិទ្ធិស្ថិតនៅលំដាប់ទីបី ។
|
||||||||
គណបក្សសិទ្ធិមនុស្សជាគណបក្សដែលបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានប្រជាពលរដ្ឋប្រមាណជា ២០ម៉ឺននាក់បានផ្តិតមេដៃដើម្បីឲ្យលោក កឹម សុខា ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យមួយចំនួន បង្កើតគណបក្សនេះឡើង។ គណបក្សសិទ្ធិមនុស្សមានរចនាសម្ព័ន្ធតាមបែប លក្ខណៈជា ប្រជាធិបតេយ្យ ដែលមានការបែងចែកអំណាចជាបីដាច់ពីគ្នា គឺ គណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ។ គណបក្សសិទ្ធិមនុស្សប្រកាន់របបប្រជាធិបតេយ្យតាមបែបព្រះពុទ្ធិសាសនា គោលការណ៍អហិង្សា មិនយកខ្មែរជាសត្រូវ ។ កំណត់អាណត្តិប្រធានគណបក្សត្រឹមតែពីរអាណត្តិប៉ុណ្ណោះ ហើយពេលគណបក្សនេះ ឈ្នះបានដឹកនាំរដ្ឋាភិបាល នឹងកំណត់អាណត្តិនាយករដ្ឋមន្ត្រីតឹមតែពីរអាណត្តិយ៉ាងយូរ ។
