គមនាគមន៍កម្ពុជា
ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវស្រុតចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារមូលហេតុផ្សេងៗ។
មាតិកា |
យល់ដឹង [កែប្រែ]
បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។
ផ្លូវគោក [កែប្រែ]
ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ ទាំងប្រវែងនិងសកម្មភាព។
ផ្លូវថ្នល់ [កែប្រែ]
មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល។
- ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
- ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
- ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
- ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។
ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ (២៨០០គ.ម) ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។ ផ្លូវជាតិសំខាន់ៗរួមមាន ៖
- ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
- ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
- ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
- ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
- ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
- ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
- ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
- ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
- ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
- ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
| ផ្លូវជាតិ | លេខកូដ | ប្រវែង | ពី | ទៅ | កាត់តាម |
|---|---|---|---|---|---|
| ផ្លូវជាតិលេខ១ | 10001 | ១៦៧គ.ម | ភ្នំពេញ | ព្រំប្រទល់វៀតណាម | អ្នកលឿង និងស្វាយរៀង |
| ផ្លូវជាតិលេខ២ | 10002 | ១៣៧គ.ម | ភ្នំពេញ | ព្រំប្រទល់វៀតណាម | តាខ្មៅ និងតាកែវ |
| ផ្លូវជាតិលេខ៣ | 10003 | ២៦០គ.ម | ភ្នំពេញ | ក្រុងព្រះសីហនុ | កំពត និងព្រៃនប់ |
| ផ្លូវជាតិលេខ៤ | 10004 | ២២៦គ.ម | ភ្នំពេញ | ក្រុងព្រះសីហនុ | កំពង់ស្ពឺ |
| ផ្លូវជាតិលេខ៥ | 10005 | ៤០៨គ.ម | ភ្នំពេញ | ប៉ោយប៉ែត (អូរជ្រៅ ព្រំប្រទល់ថៃ | កំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ |
| ផ្លូវជាតិលេខ៦ | 10006 | ៣៨៦គ.ម | ភ្នំពេញ | សេរីសោភ័ណ | កំពង់ធំ និងសៀមរាប |
| ផ្លូវជាតិលេខ៧ | 10007 | ១៨០គ.ម | ស្គន់ | ស្នួល | កំពង់ចាម |
| ផ្លូវជាតិលេខ១១ | 10008 | ៩០គ.ម | អ្នកលឿង | ថ្នល់ទទឹង | |
| ផ្លូវជាតិលេខ១៣ | 10009? | ២៩២គ.ម | ស្នួល | ព្រំប្រទល់ឡាវ | កំពង់ចាម និងស្ទឹងត្រែង |
| ផ្លូវជាតិលេខ១៥ | 10010? | ៩០គ.ម | ស្នួល | ជប់ | កំពង់ចាម |
| ផ្លូវជាតិលេខ១៩ | 10011? | ២០៣គ.ម | អូរពងមាន់ (ស្ទឹងត្រែង) | បរកែវ | ឡាបានសៀក (រតនះគីរី) |
ផ្លូវដែក [កែប្រែ]
ប្រទេសកម្ពុជាយើងមានផ្លូវដែក ២ខ្សែ។ ខ្សែទី១ ចេញពីភ្នំពេញទៅអូរជ្រៅ មានប្រវែង ៣៨៥គ.ម។ ខ្សែទី២ចេញពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង ២៦៦គ.ម។ ផ្លូវដែកនៅប្រទេសយើងទាំងពីរខ្សែនេះមិនទាន់មានលក្ខណះទំនើបនៅឡើយទេ។
ផ្លូវទឹក [កែប្រែ]
ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ (ពីក្រចេះដល់សមុទ្រ) ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចឲ្យនាវាសមុទ្រចតបានសឹងគ្រប់រដូវ។ ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប...។ល។ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ។ ក្រៅពីនេះមានកំពង់ផែរាម ដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ។ កំពង់ផែកោះកុង សម្រាប់ទូកយន្ត និងនាវាតូចៗចត។
ផ្លូវអាកាស [កែប្រែ]
ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពខ្លាំងក្លាជាលំដាប់។ អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា ៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទអាចចុះចតបាន។