គុនីងអាន

ពីវិគីភីឌា

គុនីងអាន (Kuningan) គឺ​ជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងកើត​នៃចាវ៉ា​ខាងលិច (West Java)​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រវាង Cirebon និង Tasikmalaya​, ប្រហែល ២០០ គីឡូម៉ែត្រ ​ភាគ​ខាងកើត​នៃ​រដ្ឋធានី​ហ្សាកាតា​។ តំបន់​នេះ​គឺជា​តំបន់​ដែល​នៅ​ជិត Mount Cereme / Ciremai (កម្ពស់ ៣,០៧៨ ម៉ែត្រ​) ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​​ចា​វ៉ាខាងលិច​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ផ្នែក​ខាង​លិច​នៃ​តំបន់នេះ​។ ​ភាគ​ខាងកើតនៃតំបន់នេះ ​គឺ​ជា​ជ្រលង​មួយ​។ Edited ទីក្រុង មានរូបសំណាក់តំណាង ​ជា​សេះ​មួយ​ដែល​ត្រូវបានគេហៅ​ថា Kuda Kuningan និង​បាវចនា​នៃទីក្រុងនេះ គឺ Kuningan Aman (សុវត្ថិភាព​) Sehat (សុខភាព​) Rindang (Leafy​) Indah (ស្រស់​ស្អាត​) ដែល​តែងតែ​ត្រូវ​បាន​គេ​ហៅ​ថា គុនីងអាន អាសរី (Kuningan ASRI - យកតាមតួអក្សរទី១ នៃបាវចនារបស់ខ្លួន) ។

ប្រវត្តិ[កែប្រែ]

គុនីងអាន បាន​ចូល​រួមជា​ផ្នែក​មួយ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​របស់​ឥណ្ឌូ​នេ​ស៊ី​ខណៈពេល​ដែល​កិច្ច​ព្រម​ព្រៀង​ Linggadjati Agreement ត្រូវ​បាន​ធ្វើ​ឡើង រវាង​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ហូ​ឡង់​នៅ​ថ្ងៃ​ទី ១៥ ​វិច្ឆិកា​ ១៩៤៦ ។ Linggardjati គឺ​ជា​ឈ្មោះភូមិ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ភ្នំ ក្នុងភូមិសាស្ត្រទឹកដៃរបស់គុនីងអាន ។