ឃុំសំរោងក្រោម​ (ខេត្តកំពត)

ដោយវិគីភីឌា

​​​​ ឃុំសំរោង​ក្រោម​​ គឺជាឃុំមួយដែលស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំសំរោងក្រោម​ មានលក្ខណះរីកដុះដាលដូចផ្សិត ហើយមានការបង្កើតនូវ សាលាបឋសិក្សានិងអនុវិទ្យាល័យសំរោងដែលអាចស្រូបសិស្សចូលសិក្សាស្ទើទូទាំងឃុំដែលជួយកាត់បន្ថយភាពមិនចេះអក្សបានយ៉ាងច្រើន។ ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិត្រពាំងមន្រ្តីមានសាលាសំណាក់សំរាប់ធ្ចើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។មួយវិញទៀតនៅក្នុងភូមិត្រាំសសបានបង្កើនជាផ្សារលក់ទំនិញ ដើម្បីបម្រើតម្រួវការរបស់មនុស្សដែលរស់នៅទីនោះ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលដ៏ល្អសម្រាប់គ្រួសារនីមួយៗ។ ស្របនេះដែរការបង្កើតជាផ្សារ ទីប្រជុំ កន្លែងសំរាប់បង្រៀនអក្សរដល់ក្មេងៗ នៅកន្លែងណាមួយ គឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិ ហើយធ្វើអោយប្រទេសជាតិបានរីកចំរើន និង លូតលាស់គ្រប់វិស័យទាំងអស់។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។


​​ភូមិ [កែប្រែ]