ឃុំអណ្តូងខ្មែរ

ពីវិគីភីឌា

គឺជាឃុំមួយដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពត[១] )ស្រុកកំពុងបាយខេត្តកំពត[២] ដែលស្ថិតនៅក្នុងស្រុកកំពុងបាយ[៣]​ ហើយកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ សាលារៀន មណ្ឌលសុខភាពជាដើម។ប្រជាជនរស់នៅចំនួន 9,214នាក់ក្នុងឆ្នាំ 1998-03-03​និង ចំនួន 9,455នាក់ ក្នុងឆ្នាំ 2008-03-03។ ឃុំនេះ មានប្រជាជនរស់នៅចំនួន 8,566នាក់ ក្នុងឆ្នាំ1999-03-05 និង 5,749នាក់ ក្នុងឆ្នាំ 2008-03-03 [៤]​។ ។​ ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ​ ក ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

សេដ្ឋកិច្ចឃុំ[កែប្រែ]

ឃុំនេះប្រជាជន មានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ធុរេន ក្រូច​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី ...ល។ ហើយនៅក្នុងឃុំគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពត ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ។

ប្រវត្តិសាស្រ្ត[កែប្រែ]

តាំងពីដើមប្រជាជនឃុំប្រកបរបរធ្វើស្រែចម្ការធ្វើកញ្ចេឡើងត្នោតជាដើម។ល។ បច្ចុប្បន្ននេះប្រជាជនឃុំមានការបង្កើនមុខរបរបន្ថែមដូចជាកញ្ចេធ្វើនំតាមរដូវដូចជាកូរ នំចាំង​និងមានការលក់ដូរជាច្រើន។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់​ ឯការចិញ្ចឹមសត្វប្រព្រឹត្តិទៅតាមលក្ខណះគ្រួសារានយ៉ាងល្អ។

វប្បធម៌[កែប្រែ]

ប្រជាជនក្នុងឃុំភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា[៥]។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា [៦]តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

ព្រះសម្មាសម្ពុទ.ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត។

ទេសចរណ៍[កែប្រែ]

ភ្នំ​បូកគោ​ ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​ មាត់សមុទ្រ​ មានភ្ញៀវទេសចរណ៏ទាំងជាតិអន្តរជាតិទៅកម្សាន្តនៅ រមណីយដ្ឋានឋានសួគ៏បូកគោ ដោយសារនៅទីនោះ​ តាមដងផ្លូវមានទេសភាពស្រស់ស្អាត ផ្លូវល្អស្អាត មានសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ កន្លែងកំសាន្តសម្បូរបែប។ ទឹកឈូរ​ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ ដែលមានតម្លៃសមរម្យ ទេសភាពស្រស់ស្អាតជាទីគាប់ចិត្ត​៕ រមណីយដ្ឋាន​ព្រែក​ត្នោត​វ រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕[៧]

ទេសភាពស្រុកស្រែរដូវច្រូតកាត់
  • ឃុំអណ្តូងខ្មែរមានភូមិដូចជា
  1. ភូមិអូរតូច
  2. ភូមិថ្មី
  3. ភូមិទ្វីខាងជើង
  4. ភូមិទ្វីខាងលិច
  5. ភូមិត្រពាំងអង្គ
  6. ភូមិទ្វីខាងត្បូង

ឯកសារយោង[កែប្រែ]

  1. National Institute of Statistics
  2. ខេត្តកំពត
  3. Kompong Bay (District)on​ www.citypopulation.de 03,11,2017
  4. ចំនួនប្រជាជនដែលរស់នៅស្រុកកំពង់ត្រាចខាងលិច
  5. ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
  6. "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨. {{cite web}}: Check date values in: |date= (help)
  7. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-27. {{cite web}}: zero width space character in |title= at position 18 (help)