ចតុកោណព្នាយ
ដោយវិគីភីឌា
មាតិកា |
[កែប្រែ] និយមន័យ
ចតុកោណព្នាយជាចតុកោណដែលមានជ្រុងស្របគ្នាយ៉ាងហោច១គូ។ ជ្រុងដែលស្របគ្នានេះ ជ្រុងដែលវែងឈ្មោះថាបាតធំ និងជ្រុងដែលខ្លីឈ្មោះថាបាតតូច។ ជ្រុងទាំង៤មិនចាំបាច់មានប្រវែងស្មើគ្នាក៏បានដែរ។
[កែប្រែ] ប្រភេទចតុកោណព្នាយ
[កែប្រែ] លក្ខណៈ
ចតុកោណប៉ោងមួយជាចតុកោណព្នាយ លុះត្រាណាតែវាមានមុំជាប់គ្នា១គូ មានផលបូកស្មើ 180o។
[កែប្រែ] ករណីពិសេស
- ចតុកោណព្នាយមួយជាចតុកោណព្នាយកែងកាលណាវាមានមុំកែង១ឬ២។
- ចតុកោណព្នាយមួយជាចតុកោណព្នាយសមបាតកាលណា៖
- មុំបាតទាំង២ស្មើគ្នា។ រឺ
- ជ្រុងដែលមិនមែនជាបាតទាំង២មានប្រវែងស្មើគ្មា។ រឺ
- បាតទាំង២មានមេដ្យានទ័ររួមគ្នា។ ពេលនោះមេដ្យាទ័រនោះជាអ័ក្សឆ្លុះ។
- ចតុកោណព្នាយដែលមានបាតមានប្រវែងស្មើគ្នាជាប្រលេឡូក្រាម។