ចេនឡាដីគោក

ដោយវិគីភីឌា

ចេនឡាដីគោក បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹកលិច និងមួយទៀតហៅថាចេនឡាដីគោកនេះឯង ។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲប្រទេសបែកជាពីរ ។[១]ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) ("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។[២]

អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ

នគរកម្ពុជា រឺ ចេនឡា

(ទឹកលិច-ដីគោក)

ចក្រភពខ្មែរ

(ដើមអង្គរ-មហានគរ-ចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
សម័យចតុមុខ
សម័យលង្វែក
សម័យស្រីសន្ធរ
សម័យឧដុង្គ
ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
ការគ្រប់គ្រងរបស់អាណានិគមបារាំង
ការកាន់កាប់របស់ជប៉ុន
សហសម័យ
សង្គមរាស្ត្រនិយម
រដ្ឋប្រហារ១៩៧០
សាធារណរដ្ឋខ្មែរ
សង្គ្រាមរដ្ឋប្បវេណី
ការលុកលុយស.រ.-វៀតណាម១៩៧០
របបខ្មែរក្រហម
ការកាន់កាប់របស់វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា
អ៊ុនតាក់១៩៩២–៩៣
កម្ពុជាសម័យទំនើប
កាលប្បវត្តិ
Portal icon តោរណៈកម្ពុជា

មាតិកា

ទីតាំងភូមិសាស្ត្រ [កែប្រែ]

ចេនឡាដីគោកមានទីតាំងនៅតំបន់សំបូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹង ចាប់ពីឡាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។[៣]

ប្រវត្តិសាស្ត្រ [កែប្រែ]

ប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក ។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ៧១៧ ។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de) ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតនៃរាជវង្សនេះបានបញ្ជាឲមេទ័ពឈ្មោះខូវ វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុប្រវត្តិសាស្ត្រយួន ។ នៅពាក់កណ្ដាលទី២នៃស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត ។ ក្នុងគ.ស.៧៥០អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ [៤]នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយកំទេចពួកយួននិងថៃ ។[៥] នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ណាន ចាវ ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។[៦][៧]រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ ។[៨]

ព្រះមហាក្សត្រដែលគេស្គាល់ [កែប្រែ]

ឯកសារយោង [កែប្រែ]

  1. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧០
  2. [១]
  3. [២]
  4. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  5. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  6. ប្រវត្តិសាស្ត្រខ្មែរ រស់ ចន្ត្រាបុត្រ (ទំ.១៩០)
  7. [៣]
  8. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧១-៧២

សូមមើលផងដែរ [កែប្រែ]