បំណែងចែករដ្ឋបាលនៃកម្ពុជា
កម្ពុជាត្រូវបានបែងចែកទៅជាម្ភៃបីខេត្ត (province រឺ khaet) និងរាជធានី (capital)ភ្នំពេញ ។ ខេត្តត្រូវចែកបន្តទៀតជាស្រុក (district រឺ srŏk) និងក្រុង (municipality រឺ krong) ។ ស្រុកត្រូវបានចែកបន្តជាឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat) ហើយបន្តមកទៀតចែកជាភូមិ (village រឺ phum) ។ និងចែកបន្តទៀតជាក្រុម (group រឺ krom) ។ រាជធានីតែមួយត្រូវបានបែងចែកជាខណ្ឌ (section រឺ khan) ដែលត្រូវបែងចែកជាសង្កាត់ (quarter រឺ sangkat) និងចែកបន្តទៀតជាភូមិ (village រឺ phum) ។
មាតិកា |
ចំណែកថ្នាក់ទីមួយ: ខេត្តនិងរាជធានី [កែប្រែ]
ខេត្ត និងក្រុងគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ។ ខេត្តត្រូវចែកជា១៥៩ស្រុក និង២៦ក្រុង ។ រាជធានីចែកជា៨ខណ្ឌ ។
ថ្ងៃ២២ធ្នូ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នាដែរ ក៏សម្របសម្រួលព្រំខេត្តជាច្រើន ។[១]
ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺធ្លាប់ជាផ្នែកនៃឡាវ រហូតដល់អាណាព្យាបាលបារាំង ។
| ទីតាំង | ឈ្មោះ | ទីរួមខេត្ត | ប្រជាជន | ផ្ទៃក្រឡា (គ.ម²) | សន្ទភាពប្រជាជន | សន្ទស្សន៍ការអភិវឌ្ឍមនុស្ស (ស.អ.ម.) | អក្សរកាត់ |
|---|---|---|---|---|---|---|---|
| ខេត្តបន្ទាយមានជ័យ | សិរីសោភ័ណ | ៦៧៨,០៣៣ | ៦,៦៧៩ គ.ម² | ១០២ | ០.៤២ | BM | |
| ខេត្តបាត់ដំបង | បាត់ដំបង | ១,០៣៦,៥២៣ | ១១,៧០២ គ.ម² | ៨៩ | ០.៤៣៥ | BB | |
| ខេត្តកំពង់ចាម | កំពង់ចាម | ១,៦៨០,៦៩៤ | ៩,៧៩៩ គ.ម² | ១៧២ | ០.៦១៦ | KC | |
| ខេត្តកំពង់ឆ្នាំង | កំពង់ឆ្នាំង | ៤៧២,៦១៦ | ៥,៥២១ គ.ម² | ៨៦ | ០.៥៦២ | KN | |
| ខេត្តកំពង់ស្ពឺ | ទីប្រជុំជនកំពង់ស្ពឺ | ៧១៦,៥១៧ | ៧,០១៧ គ.ម² | ១០២ | KS | ||
| ខេត្តកំពង់ធំ | កំពង់ធំ | ៧០៨,៣៩៨ | ១៣,៨១៤ គ.ម² | ៥១ | ០.៥០៩ | KT | |
| ខេត្តកំពត | កំពត | ៥៨៥,១១០ | ៤,៨៧៣ គ.ម² | ១២០ | ០.៥៤៨ | KP | |
| ខេត្តកណ្ដាល | តាខ្មៅ | ១,២៦៥,៨០៥ | ៣,៥៦៨ គ.ម² | ៣៥៥ | ០.៦៥៣ | KD | |
| ខេត្តកោះកុង | កោះកុង | ១៣៩,៧២២ | ១១,១៦០ គ.ម² | ១២ | ០.៥៧៦ | KK | |
| ខេត្តកែប | កែប | ៤០,២០៨ | ៣៣៦ គ.ម² | ១២០ | KE | ||
| ខេត្តក្រចេះ | ក្រចេះ | ៣១៨,៥២៣ | ១១,០៩៤ គ.ម² | ២៩ | ០.៥១៣ | KR | |
| ខេត្តមណ្ឌលគីរី | សែនមនោរម្យ | ៦០,៨១១ | ១៤,២៨៨ គ.ម² | ៤ | ០.៥៧៣ | MK | |
| ខេត្តឧត្តរមានជ័យ | សំរោង | ១៨៥,៤៤៣ | ៦,១៥៨ គ.ម² | ៣០ | ០.៥៣៧ | OM | |
| ខេត្តប៉ៃលិន | ប៉ៃលិន | ៧០,៤៨២ | ៨០៣ គ.ម² | ៨៨ | PL | ||
| ក្រុងភ្នំពេញ | ភ្នំពេញ | ២,០០០,០៦៤ | ៧៥៨ គ.ម² | ២,៦៣៨ | ០.៦៣៨ | ភ.ព.(PP) | |
| ខេត្តព្រះសីហនុ | ព្រះសីហនុ | ១៩៩,៩០២ | ៨៦៨ គ.ម² | ២៣០ | SV | ||
| ខេត្តព្រះវិហារ | ត្បែងមានជ័យ | ១៧០,៨៥២ | ១៣,៧៨៨ គ.ម² | ១២ | PR | ||
| ខេត្តពោធិ៍សាត់ | ពោធិ៍សាត់ | ៣៩៧,១០៧ | ១២,៦៩២ គ.ម² | ៣១ | ០.៥៨៥ | PS | |
| ខេត្តព្រៃវែង | ព្រៃវែង | ៩៤៧,៣៥៧ | ៤,៨៨៣ គ.ម² | ១៩៤ | ០.៥៣៥ | PV | |
| ខេត្តរតនគីរី | បានលុង | ១៤៩,៩៩៧ | ១០,៧៨២ គ.ម² | ១៤ | ០.៥០២ | RK | |
| ខេត្តសៀមរាប | សៀមរាប | ៨៩៦,៣០៩ | ១០,២៩៩ គ.ម² | ៨៧ | ០.៦០១ | SR | |
| ខេត្តស្ទឹងត្រែង | ស្ទឹងត្រែង | ១១១,៧៣៤ | ១១,០៩២ គ.ម² | ១០ | ០.៥៥៧ | ST | |
| ខេត្តស្វាយរៀង | ទីក្រុងស្វាយរៀង | ៤៨២,៧៨៥ | ២,៩៦៦ គ.ម² | ១៦៣ | ០.៤៨៦ | SG | |
| ខេត្តតាកែវ | តាកែវ | ៨៤៣,៩៣១ | ៣,៥៦៣ គ.ម² | ២៣៧ | ០.៥៨២ | TK |
ចំណែកថ្នាក់ទីពីរ: ស្រុក ក្រុង និង ខណ្ឌ [កែប្រែ]
| កម្ពុជា |
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នា: |
|
|
|
បំណែងចែករង
|
|
បញ្ហាទាក់ទង
|
|
ប្រទេសដ៏ទៃទៀត · សៀវភៅផែនទី ក្លោងទ្វារនយោបាយ |
ស្រុក (district រឺ srŏk) គឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat)ជាច្រើន ។ ក្រុង (municipality រឺ krong) គឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ (quarter រឺ sangkat)ជាច្រើន ។ ខណ្ឌ (section រឺ khan)គឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ (quarter រឺ sangkat)ជាច្រើន ។
ចំណែកថ្នាក់ក្រោម [កែប្រែ]
ឃុំ (Communes) [កែប្រែ]
ឃុំគឺជាចំណែករងនៃស្រុក ។ ឃុំប្រកបដោយភូមិ (village រឺ phum)ជាច្រើន ។
ភូមិ (Villages) [កែប្រែ]
ភូមិ (Villages រឺphum), ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat) ។
កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម (group រឺ krom) នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម (group leader រឺ Meh Krom) ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។
ប្រមុខរដ្ឋបាលភូមិគឺមេភូមិ (village chief រឺ ប្រធានភូមិ ) ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ (commune chief) ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។
សង្កាត់ (quarters) [កែប្រែ]
រាជធានី (តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ) គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថាខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់(quarter) ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។
ប្រវត្តិសាស្ត្រ [កែប្រែ]
នៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោលជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យបានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។
ភូមិភាគទាំងនេះបានមកពីចំណែកដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។[២]
References [កែប្រែ]
- ↑ "Decree Creates Three New Provinces"។ khmerization.blogspot.com។ December 2008។ http://khmerization.blogspot.com/2008/12/decree-creates-three-new-provinces.html។
- ↑ James A. Tyner, The Killing of Cambodia
See also [កែប្រែ]
External links [កែប្រែ]
ទំព័រគំរូ:Provinces of Cambodia ទំព័រគំរូ:Articles on first-level administrative divisions of Asian countries
