ច្បាប់កំលាំងរបស់អំពែរ

ដោយវិគីភីឌា
សូមកុំច្រលំជាមួយ ច្បាប់អំពែរ

ច្បាប់កំលាំងរបស់អំពែរជាច្បាប់ដែលនិយាយពីកំលាំងអន្តរកម្មរវាងខ្សែចំលង​២ដែលឆ្លងកាត់ដោយចរន្តអគ្គីសនី។ ប្រភពរបស់កំលាំងនោះកើតឡើងដោយ ខ្សែចំលងម្ខាងបង្កើតដែនម៉ាញ៉េទិច (យោងតាមច្បាប់ប្យូ-សាវ៉ា ហើយខ្សែចំលងម្ខាងទៀតរងកំលាំងឡូរិន

Ampere Force.PNG

ឧទាហរណ៍ងាយជាងគេ​ដែលគេស្គាល់ គឺករណីខ្សែចំលងត្រង់២ តូចឆ្មារ ដាក់ស្របគ្នាក្នុងសុញ្ញកាស ឆ្លងកាត់ដោយចរន្តអគ្គីសនីថេរ។ កំលាំងដែលមានអំពើលើខ្សែមួយក្នុងមួយខ្នាតប្រវែងគឺ៖

 F_m = \frac {\mu_0}{ 2 \pi} \frac {I_1 I_2 } {r} \

ដែល

រូបមន្តទូទៅរបស់ច្បាប់កំលាំងរបស់អំពែរសរសេរ៖

 \vec{F}_{12} = \frac {\mu_0} {4 \pi} I_1 I_2 \oint_{C_1} \oint_{C_2} \frac{d \vec{s}_2\ \mathbf{ \times} \ (d \vec{s}_1 \ \mathbf{ \times } \ \vec{r}_{12} )} {r_{12}^2} \


ដែល

  • \vec{F}_{12} ជាកំលាំងសរុបដែលសៀគ្វីទី1 មានអំពែរលើសៀគ្វីទី2 (ជាទូទៅគិតជា ញូតុន)
  • I_1 \; និង I_2 \; ជាអាំងតង់ស៊ីតេចរន្តឆ្លងកាត់សៀគ្វីទី1 និងទី2 រៀងគ្នា (ជាទូទៅគិតជា អំពែរ),
  • អាំងតេក្រាលខ្សែកោងឌុបជាផលបូកកំលាំងដែលផ្នែកនីមួយរបស់សៀគ្វីទី1 មានអំពើលើផ្នែកនីមួយៗរបស់សៀគ្វីទី2
  • d \vec{s}_1 និង d \vec{s}_2 ជាវ៉ិចទ័រផ្នែកល្អិតរបស់ខ្សែកោង C1 និង C2 រៀងគ្នា ដែលមានទិសដៅដូចគ្នានឹងចរន្ត(ជាទូទៅគិតជា ម៉ែត្រ)
  • \vec{r}_{12} ជាវ៉ិចទ័រឯកតារបស់បន្ទាត់ភ្ជាប់ផ្នែកតូចៗនៃខ្សែទាំង២ ពី ds_1 \; ទៅ ds_2 \;ហើយ r_{12} \;ជាចំងាយរវាងផ្នែកតូចៗទាំងនោះ
  • × ជាផលគុណវ៉ិចទ័រ

ដើម្បីកំនត់កំលាំងដែលមានអំពើរវាងខ្សែចំលងទាំង២នៅក្នុងមជ្ឍដ្ឋានរូបធាតុ គេត្រូវជំនួស ពែរមេអាប៊ីលីតេសុញ្ញកាសដោយពែរមេអាប៊ីលីតេរបស់មជ្ឍដ្ឋាននោះ។