ច្បាប់ប៉ាស្កាល់

ពីវិគីភីឌា
ផ្ទៃលើរបស់អង្គធាតុរាវជាប់​មានកំពស់ស្មើគ្នាមិនថា​ផើងដែលផ្ទុកវាមានរាងបែបណាទេ

ច្បាប់ប៉ាស្កាល់ ឬគោលការណ៍ប៉ាស្កាល់ ជាច្បាប់មួយនៅក្នុងមេកានិចនៃសន្ទនីយ៍ដែលរកឃើញដោយអ្នកប្រាជ្ញបារាំង ប្លែស ប៉ាស្កាល់ (Blaise Pascal)។

ពំនោលច្បាប់[កែប្រែ]

ពីច្បាប់នោះ យើងអាចទាញរកទ្រឹស្ដីបទគ្រឹះនៅក្នុងអ៊ីដ្រូស្តាទិចដូចតទៅ៖

  • នៅក្នុងអង្គធាតុរាវមានលំនឹងនិងមានម៉ាស់មាឌស្មើសាច់ ផលសងរវាងសំពាធ២ចំនុច ស្មើនឹងទំងន់របស់សរសេរអង្គធាតុរាវដែលមានផ្ទៃមុខកាត់​ 1m2 និងកំពស់ជាផងសងជំរៅរបស់ចំនុចទាំង២នោះ។
  • គ្រាប់សំពាធទាំងអស់ដែលមានអំពើលើអង្គធាតុរាវមួយ ដាល(បញ្ជូនបន្ត)ទៅគ្រប់ផ្នែកនិងគ្រប់ទិសទាំងអស់ក្នុងអង្គធាតុរាវនោះ។

រូបមន្ត[កែប្រែ]

  • ផលសងរវាងសំពាធ២ចំនុចដែលស្ថិតនៅជំរៅ h1 និង h2 ផ្ដល់ដោយរូបមន្ត

ដែល (រ៉ូ) ជា ម៉ាស់មាឌរបស់អង្គធាតុរាវ ហើយ g ជាសំទុះទំនាញដី

យើងអាចទាញរកដោយងាយ នូវរូបមន្តទូទៅរបស់សំពាធត្រង់ចំនុចណាមួយក្នុងអង្គធាតុរាវ នៅជំរៅ h៖

ដែល P0 ជាសំពាធលើផ្ទៃអង្គធាតុរាវ (ជាសំពាធបរិយាកាស បើសិនជាផ្ទៃលើរបស់វានៅចំហ)

  • បើសិនជាកំលាំង Fi មួយមានអំពើលើផ្ទៃ Si នៃអង្គធាតុរាវជាប់ នោះនឹងមានកំលាំង Ff មានអំពើលើផ្ទៃ Sf ដែលទំហំទាំងនេះមានទំនាក់ទំនង៖

អនុវត្តន៍[កែប្រែ]

  • សំពាធកើនឡើងជាអនុគមន៍នៃជំរៅ។ សំពាធទឹកសមុទ្រនៅជំរៅ១០ម មានទំហំ២ដងនៃសំពាធបរិយាកាស។
  • ឃ្នាបអ៊ីដ្រូលិច ដំនើរការដោយផ្អែកលើគោលការណ៦នេះ។បើសិនជាយើងសង្កត់ដោយកំលាំងf 1 N ទៅលើផ្ទៃ 0,01 m2នោះយើងនឹងបានកំលាំង 100 N នៅលើផ្ទៃ 1 m2