ជយវម៌្មទី៤

ពីវិគីភីឌា
ជយវម៌្មទី៤
វ្រះបាទ
រជ្ជកាល៩២៨-៩៤១
រាជ្យមុនឦឝានវម៌្មទី២
រាជ្យបន្តហឝ៌វម៌្មទី២
ស្វាមី/មហេសីជយទេវី
បុត្រហឝ៌វម៌្មទី២
សន្តតិវង្សកៅណ្ឌិន្យ
បិតាមហេន្ទ្រវម៌្ម
មាតាមហេន្ទ្រទេវី

ជយវម៌្មទី៤ (ជ័យពម៌ទី៤) គឺជាក្សត្រសម័យអង្គរមួយអង្គដែលបានសោយរាជ្យចាប់ពីឆ្នាំគ.ស ៩២៨ ដល់ ៩៤១។ ប្រវត្តិវិទូភាគច្រើនបានយល់ថាទ្រង់គឺជាអ្នកជ្រែករាជ្យ។ យ៉ាងណាក៏ដោយ ភស្តុតាងថ្មីៗបង្ហាញថាទ្រង់មានសិទ្ធិស្របច្បាប់ចំពោះរាជបល្លង្ក។ នៅក្នុងការផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់គ្នា។ វ្រះបាទជយវម៌្មទី៤ បានបង្កើតឡើង រាជធានីថ្មីនៅកោះកេរ្តិ៍ នៅចំងាយ ១០០ គ.ម បន្តិចភាគឦសាននៃអង្គរ។ មានតែវ្រះបាទរាជេន្ទ្រវម៌្មទី២ តែអង្គឯង (សោយរាជ្យ៩៤៤-៩៦៨គ.ស) នៅក្នុងព្រះបរមរាជវាំងដែលបានវិលត្រឡប់មក យឝោធរបុរវិញ។ ព្រះអង្គបានបង្កើតឡើងនូវគ្រោងការណ៍សំណង់ដ៏ស្កឹមស្កៃម្ដងទៀត ក្នុងចំណោមស្ដេចដំបូងៗនិងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតទេ ហើយប្រាសាទពុទ្ធនិយម និងវត្តជាច្រើន ក៏បានសាងឡើងដែរ។ នៅឆ្នាំ ៩៥០ គ.ស សង្គ្រាមលើកទីមួយបានចូលរួមរវាងកម្ពុជា និងនគរចាម្ប៉ា នៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។ [១] រាជគ្រូរបស់ព្រះអង្គ ឈ្មោះ ឦឝានម៌ុទិ ដែលនៅបំរើព្រះអង្គ និងបុត្ររបស់ព្រះអង្គ ព្រះនាមហឝ៌វម៌្មទី២ គឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់វ្រះបាទជយវម៌្មទី២ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៧)

ការវិភាគជីវប្បវត្តិ[កែប្រែ]

ក្រោយពីបានស្រាវជ្រាវ និងពិភាក្សារួមគ្នាជាមួយលោកសាស្ត្រាចារ្យវង់-សុធារ៉ា សិលាចារឹកវិទូ និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា យើងអាចកំណត់រឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យវ្រះបាទជយវម៌្មទី៤ (៩២៨-៩៤១)៖

  • ១. វ្រះបាទជយវម៌្មទី៤ បានយាងចេញពីរាជធានីអង្គរនៅក្នុងឆ្នាំ ៩២១ ទៅកាន់តំបន់ឆោកគគ្យ៌

ដោយនាំយកទៅជាមួយនូវ កម្រតេងជគត ត រាជ ដែលជាវត្ថុសំខាន់សំរាប់ព្រះមហាក្សត្រសម័យអង្គរគោរពយ៉ាងខ្ជាប់ខ្ជួន

  • ២. ព្រះអង្គបានបន្តគ្រប់គ្រងអំណាចតពីរាជ្យស្តេចអង្គមុន លាតសន្ធឹងទៅទិសទាំង៤ ហើយមានវិសាលភាពធំធេងណាស់ (នៅកំពង់ចាម កំពង់ធំ បាត់ដំបង សៀមរាប បន្ទាយមានជ័យ តាកែវ និងតំបន់វិមាយក្នុងប្រទេសថៃបច្ចុប្បន្ន)
  • ៣. យោងតាមសិលាចារឹកជាភាសាសស្ក្រឹត វ្រះបាទជយវម៌្មទី៤ គឺជាក្សត្រដែលពូកែខាងធ្វើសឹកសង្គ្រាម
  • ៤. ការឡើងសោយរាជ្យរបស់ព្រះអង្គនៅតំបន់កោះកេរ្តិ៍ គឺមានភាពស្របច្បាប់ ព្រោះបើយោងតាមការរាប់ខ្សែស្រឡាយខាងស្រី ព្រះមហេសីរបស់ព្រះអង្គដែលជាអនុជរបស់វ្រះបាទយឝោវម៌្មទី១ (ក្សត្រស្ថានិកប្រាសាទបាខែង) មានសិទ្ធិក្នុងការទទួលមរតកពីព្រះរៀមរបស់ព្រះនាង
  • ៥. ចន្លោះឆ្នាំ៩២១ ដល់ ៩២៨ អាណាចក្រខ្មែរអាចមានការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលពីរដាច់ដោយឡែកពីគ្នា គឺមួយនៅអង្គរ គ្រប់គ្រងដោយព្រះរាជបុត្ររបស់វ្រះបាទយឝោវម៌្មទី១ និងមួយទៀតនៅកោះកេរ្តិ៍ ដោយវ្រះបាទជយវម៌្មទី៤
  • ៦. វ្រះបាទជយវម៌្មទី៤ បានឡើងសោយរាជ្យនៅក្នុងឆ្នាំ៩២៨ ហើយព្រះមហេសីរបស់ព្រះអង្គអាចមានតួនាទីសំខាន់ក្នុងការជួយការងាររាជកិច្ចរបស់ព្រះស្វាមី
  • ៧. ព្រះមហេសីរបស់ព្រះអង្គ ព្រះនាមមហេន្ទ្រទេវី (ក្នុងឯកសារខ្លះថា ជយទេវី ទៅវិញ មហេន្ទ្រទេវីគេថាជាមាតាទៅវិញទេ) មានស្រុកកំណើតនៅតំបន់ភវបុរ ដែលជាអតីតរាជធានីខ្មែរសម័យកម្វុជ (តំបន់សំបូរព្រៃគុហ៍)
  • ៨. ព្រះអង្គអាចមានព្រះមហេសីមួយអង្គទៀត ដែលប្រហែលជាអ្នកស្រុកនៅម្តុំស្វាយចេក (ខេត្តបន្ទាយមានជ័យ) ហើយបុត្រទាំងពីររបស់ព្រះនាង (ជាមួយព្រះអង្គ) គេជាមេទ័ពដ៏ខ្លាំងពូកែនៅក្នុងរាជ្យវ្រះបាទសូយ៌្យវម៌្មទី១ នាដើមស.វទី១១
  • ៩. រាជគ្រូឈ្មោះ ឦឝានម៌ុទិ ដែលនៅបំរើវ្រះបាទជយវម៌្មទី៤ និងបុត្ររបស់ព្រះអង្គ ព្រះនាមហឝ៌វម៌្មទី២ គឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់វ្រះបាទជយវម៌្មទី២ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២
  • ១០. វ្រះបាទជយវម៌្មអាចមានស្រុកកំណើតពីតំបន់កោះកេរ្តិ៍ ឬតំបន់នៅជិតនោះ ហើយព្រះអង្គបានស្គាល់តំបន់កោះកេរ្តិ៍យ៉ាងច្បាស់មុនពេលដែលព្រះអង្គយាងទៅកាន់តំបន់នោះ។ តែអ្វីដែលយើងមិនបានដឹងគឺ តើព្រះបិតារបស់វ្រះបាទជយវម៌្មទី៤ ជានរណា?

ទាំងនេះគឺជាលទ្ធផលនៃកិច្ចសហការរវាងអ្នកបុរាណវិទូ និងប្រវត្តិវិទូ ក្នុងការស្រាវជ្រាវរួមគ្នា ដើម្បីចងក្រងនូវទិន្នន័យថ្មីមួយទៀតស្តីអំពីវ្រះបាទជយវម៌្មទី៤ ខុសពីអ្វីដែលអ្នកប្រាជ្ញមុនៗដែលតែងតែពោលតៗគ្នាថា វ្រះបាទជយវម៌្មទី៤ គឺជា "ក្សត្រជ្រែករាជ្យ"។[២]

ប៉ុន្មានឆ្នាំដំបូង[កែប្រែ]

ទ្រង់គឺជារាជបុត្រនៃបុត្រីរបស់វ្រះបាទឥន្ទ្រវម៌្មទី១ មហេន្ទ្រទេវី និងទ្រង់បានរៀបអភិសេកជាមួយព្រះមាតុច្ឆារបស់ទ្រង់ ជាព្រះកនិដ្ឋាបិតាតែមួយជាមួយវ្រះបាទយឝោវម៌្មទី១។ ពីព្រោះគ្មានភាពច្បាស់លាស់ក្រិត្យក្រមនៃការឡើងសោយរាជ្យ ការអះអាងរបស់ទ្រង់ដើម្បីសោយរាជ្យតាមរយៈខ្សែខាងមាតាហាក់បីដូចជាត្រឹមត្រូវ។ [៣] ទ្រង់បានប្រជែងក្នុងរជ្ជកាលរបស់បុត្រាវ្រះបាទយឝោវម៌្មទី១ នៅអង្គរចាប់តាំងពីវ្រះបាទយឝោវម៌្មបានសោយទិវង្គត។ នៅឆ្នាំ ៩២១ ទ្រង់បានបង្កើតរាជធានីផ្ទាល់ព្រះអង្គនៅឆោកគគ្យ៌រ: សិលចារឹកមួយចុះកាលឆ្នាំ ៩២១ ថ្លែងថា " ជយវម៌្មទី៤បានចាកចេញពីយឝោធរបុរ ដើម្បីទៅសោយរាជ្យនៅ ឆោកគគ្យ៌រ ដោយនាំយកលទ្ធិទេវរាជមកជាមួយទ្រង់។" [៤] ការប្រជែងនេះបានបន្តចាប់ពីឆ្នាំ ៩២១ រហូតដល់ការសោយទិវង្គតរបស់ឦឝានវម៌្មទី២ នៅឆ្នាំ ៩២៨ បន្ទាប់ក្រោយមកជយវម៌្មទី៤ក៏បានសោយរាជ្យពេញលេញតែម្ដង។

ឆោកគគ្យ៌រ[កែប្រែ]

ល្បីល្បាញដោយសារសំណល់បាក់បែកពីបុរាណ នោះគឺកោះកេរ្តិ៍ដែលអាចឱ្យគេទៅដល់ទីនោះយ៉ាងងាយស្រួលជាងកាលពីមុនៗ អរគុណចំពោះផ្លូវក្រាលថ្ម។[៥] ទីក្រុងរាជធានីបុរាណនៃជយវម៌្មទី៤នេះ ត្រូវបានគេបោះបង់ចោលអស់រយៈពេលមួយពាន់ឆ្នាំមកហើយ មុនពេលពួកអ្នកប្រាជ្ញបារាំង ដូចជា លោកល្វីស-ដឺឡាប៉ត និងអេត្យ៉េន-អេម៉ូញី បានមកទស្សនា និងសិក្សាក្នុងចុងសតវត្សទី១៩។ កំឡុងរជ្ជកាលរបស់ទ្រង់ទីក្រុងរាជធានីនេះត្រូវបានគេស្គាល់ថា ឆោកគគ្យ៌រ រឺ លិង្គបុរ។ មានទីក្រុងមានកំពែងនៅប្រហែល ១២០០ ម ប៉ុន្តែប្រាសាទព័ទ្ធជុំវិញត្រូវបានបែកខ្ញែកជុំវិញបរិវេណ ៣៥ សហាតិមាត្រការ៉េ។[៦] ភូមិភាគសំខាន់រួមមានបារាយណ៍ រហាល (១ ១៨៨ x ៥៤៨ ម) និងសំណង់ប្រាសាទធំ ជាមួយរាងសាជីជ្រុងមានប្រាំពីរថ្នាក់កំពស់ ៣០ មាត្រ។ កំពូលប្រាសាទបានតំកល់ លិង្គ ដ៏ធំសំបើម ឥឡូវបានបាត់បង់ហើយ ប្រហែលបានបង្កើតឡើងដោយស្រោបលោហៈខ្ពស់ជិតស្មើ ៥ មាត្រ។[៧] សិលាចារឹក K.១៨៧E កំណត់នាមខ្មែរបុរាណ សំរាប់លិង្គនេះថា កម្រតេង ជគត ត រាជ្យ “ទេវៈដែលជាព្រះមហាក្សត្រ”។ "សិលាចារឹករបស់ជយវម៌្មទី៤បានអួតអាងថាសំណង់របស់ព្រះអង្គជាច្រើនលើសស្ដេចមុនៗទ្រង់ទៅទៀត។"[៨] ចំនួនដ៏ច្រើននៃរូបចំលាក់សម័យអង្គរល្អបំផុតនិងធំបំផុតត្រូវបានបង្កើតកំឡុងរជ្ជកាលរបស់ទ្រង់ តួយ៉ាង គ្រុឌដែលឈរនៅច្រកធំសារៈមន្ទីរជាតិកម្ពុជា។ ព្រះរាជមហាវិថីនាំទៅដល់ប្រាសាទបឹងមាលា នៅភាគខាងត្បូង និង ទៅដល់អង្គរនៅភាគខាងលិច។

ប្រាសាទកោះកេរ្ដិ៍ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ឈ្មោះប្រាសាទនេះខ្លះសរសេរ "កោះកេរ" ខ្លះសរសេររហូតដល់ "កោះកែរ"។ តាមសិលាចារឹក K. ២៣៥ ប្រាសាទនេះមានឈ្មោះដើម "ឆោកគគ្យ៌រ"។ នៅក្នុងវចនានុក្រមខ្មែរបុរាណរបស់អ្នកគ្រូ ពៅ-សាវរស ប្រែថា "ព្រៃគគីរ ឬដង្គុំព្រៃគគីរ"។ "ឆោក" នេះអាចមានន័យថា "ស្រះ" ប៉ុន្តែខ្ញុំមិនច្បាស់អំពីពាក្យនេះទេ។ ទាក់ទងនឹងប្រវត្តិសាស្ត្ររាជធានីកោះកេរ្ដិ៍នេះស្ថាបនាឡើងដោយវ្រះបាទជយវម៌្មទី៤ ពេលដែលព្រះអង្គប្ដូររាជធានីពីអង្គរនៅរវាងឆ្នាំ ៩២៨ ដល់ ៩៤៤។ មានសេចក្ដីសន្និដ្ឋានខុសៗគ្នាទាក់ទងនឹងការផ្លាស់ប្ដូររាជធានីនេះ។ ទោះយ៉ាងណាក្ដី មូលហេតុធំអាចប្រហែលពាក់ព័ន្ធនឹងជំលោះផ្ទៃក្នុងនៅក្នុងរាជវង្ស។ បើមើលលើទីតាំងភូមិសាស្ត្រ និងរចនាសម្ព័ន្ធក្រុងការផ្លាស់ប្ដូរនេះមិនមែនជាការចៃដន្យទេ ហាក់បីដូចមានគំរោង និងការរៀបចំច្បាស់លាស់ជាមុន។ សំណង់ប្រាសាទមុនរាជ្យរបស់វ្រះបាទជយវម៌្មទី៤ ក៏មានច្រើនណាស់ដែរ។ លក្ខណៈរៀបចំក្រុងមិនខុសគ្នាប៉ុន្មាននឹងអង្គរទេ គ្រាន់តែទីតាំងនៅអង្គរមានលក្ខណៈជានិមត្តរូបផ្នែកសាសនាខ្លាំងជាង។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ការប្ដូររាជធានី ឬក្រុងមានតែសម័យអង្គរទេដែលមានតែម្ដងគត់ក្នុងរយៈពេលជាង៦០០ឆ្នាំ។ នេះបើប្រៀបនឹងសម័យចេនឡា (សម័យមុនអង្គរ)។ ដូច្នេះយើងអាចយល់បានថាសម័យអង្គរទាំងនយោបាយ និងសេដ្ឋកិច្ចមានស្ថេរភាពល្អណាស់។ ការប្ដូរពីហរិហរាលយ (រលួស) មកយឝោធរ (អង្គរ) នៅចុងស.វទី៩ មិនចាត់ទុកថាប្ដូររាជធានីទេ នេះគ្រាន់តែចង់ពង្រីកដី ហើយទីតាំងភូមិសាស្ត្រនៅអង្គរមានលក្ខណៈអំណោយផលជាង ទាំងកសិកម្ម និងសាសនា។ ដូចដែលយើងឃើញមានផ្លូវភ្ជាប់ពីរលួសត្រង់ទៅអង្គរ ពោលគឺមិនផ្ដាច់គ្នាឡើយ។ សូមសង្ខេបដោយខ្លី សង្ឃឹមថាមានអ្នកយល់ដឹង ជួយបន្ថែមនូវចំណុចខ្វះខាត។

ក្នុងប្រវត្តិសាស្រ្តកម្ពុជា ខ្មែរនាសម័យអង្គរ រជ្ជកាលរបស់វ្រះបាទជយវម៌្មទី៤ (គ.ស ៩២៨-៩៤១) គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទជាមួយនឹងតំបន់កោះកេរ្តិ៍។ ព្រះអង្គបានយាងចេញ ពីរាជធានីទៅកាន់តំបន់ភូមិភាគខាងជើងឆៀងខាងកើត នៃតំបន់អង្គរចំងាយ ១២០ សហាតិមាត្រ នៅតំបន់ "ឆោកគគ៌្យរ" ដែលបច្ចុប្បន្នមានឈ្មោះថា "កោះកេរ"។

ក្រោយពីរការសោយទិវង្គតរបស់វ្រះបាទជយវម៌្មទី៤ និងព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមហឝ៌វម៌្មទី២ ប្រហែលនៅក្នុងឆ្នាំ ៩៤៤ គ.ស វ្រះបាទរាជេន្រ្ទវម៌្មទី២ បានយាងត្រឡប់មកសោយរាជ្យនៅរាជាធានីអង្គរវិញ ប៉ុន្តែគ្មាននរណាម្នាក់ពន្យល់ពីមូលហេតុនៃការវិលត្រឡប់របស់វ្រះបាទរាជេន្រ្ទវម៌្មទី២បានឡើយ។ ក្រោយពីការបោះបង់ចោលមក តំបន់រាជធានី កោះកេរ នេះមិនសូវមានការអភិវឌ្ឍអ្វីគួរឲ្យកត់សំគាល់ឡើយ។

អក្សរសិល្ប៍[កែប្រែ]

​រឿង​មហា​ភារតៈ​ផ្តោតជា​សំខាន់​ទៅលើ​ផ្នែកចំបាំងរាំងជល។ ​​លោក​​បណ្ឌិត​​ចិន្ត-ច័ន្ទ​រតនា​ អធិប្បាយ​អំពី​រឿងរាមកេរ្តិ៍នា​សម័យ​ក្រោម​ការ​គ្រប់​គ្រង​របស់វ្រះ​បាទ​ជយ​វម៌្មទី៤។

លោក​បណ្ឌិត​ឲ្យដឹង​ថា​អក្សរសិល្ប៍​ក្នុង​រជ្ជកាល ​វ្រះបាទ​ជយវម៌្មទី៤​ ​​រឿង​រាម​កេរ្តិ៍មិន​មាន​ប្រជា​ប្រិយភាព​​ដូច​រឿង​មហា​ភារតៈទេ ​ប៉ុន្តែ​​រឿង​រាម​កេរ្តិ៍ ​នៅមាន​​ឈ្មោះក្នុង​​អក្សរ​សិល្ប៍ខ្មែរ​​រហូត​មក​ទល់​សព្វ​ថ្ងៃ។​ [៩]

ការប្រមូលពន្ធដារ[កែប្រែ]

ដើម្បីកសាងទីក្រុងប្រកបដោយភាពរុងរឿងក្នុងរយៈកាលខ្លីប្រហែល ២០ ឆ្នាំ វាត្រូវការភោគទ្រព្យ និង កំលាំងពលកម្មដ៏ច្រើនសំបើម។ សិលាចារឹកជយវម៌្មភាគច្រើនបានមកពីកោះកេរ្តិ៍ ប៉ុន្តែសិលាចារឹកទាំងនោះក៏ត្រូវបានរកឃើញដែរនៅស្ថានីយជាច្រើនទៀតនៅតាមព្រំដែននៃអាណាចក្រខ្មែរ ដូចជាណងផាងផឺយ (ក្បែរ អរណ្យប្រទេឝ) និង ភ្នំបាយ៉ង់ (ដីសណ្ដមេគង្គ)។ សិលាចារឹកទាំងនេះមួយចំនួនឆ្លុះបញ្ចាំងថា តើទីក្រុងនេះធ្វើឡើងដោយរបៀបណា។ កំលាំងពលកម្មត្រូវបានប្រមូលយកមកពីខេត្តជាច្រើន និងពន្ធដារត្រូវបានបង់ដូចជា: ស្រូវអង្ករ ក្រមួន ទឹកឃ្មុំ ដំរី រឺ សំពត់។ ផ្ទុយទៅនឹងអរិធម៌បុរាណភាគច្រើន អង្គរមិនបានបោះប្រាក់កាសណាមួយប្រើជារូបិយវត្ថុឡើយ។ ការប្រមូលពន្ធដារក្នុងសម័យកាលនោះប្រហែលជាប្រព្រឹត្តិទៅដោយ តម្រ្វច ម្នាក់ (សម័យថ្មី: តម្រួត រឺ នគរបាល)។ តម្រ្វច រឺ “ព្រះរាជអធិការ” ម្នាក់ មានដែនសមត្ថកិច្ចពិតរបស់ខ្លួនក្នុងបណ្ដាខេត្ត។ ពន្ធអាករត្រូវបានប្រមូលពីគ្រប់ទឹកដីទាំងអស់ដែលជយវម៌្មទី៤បានត្រួតត្រា។ ប្រព័ន្ធប្រមូលពន្ធដារពិតជាមានប្រសិទ្ធិភាពណាស់បើសិនជាមានភាពព្រៃផ្សៃ។ ខណៈដែលអ្នកដែលបានបដិសេធបង់ពន្ធ ពួកគេនឹងត្រូវបាន "ចាប់ដាក់ទ្រុងដោយម្ចាស់ស្រុក និងយកទៅដាក់នៅមុខស្ដេចដើម្បីកាត់ទោស។"[១០] ទោះបីយ៉ាងណា ស្ដេច មន្ត្រីក្នុងរាជវាំង សង្ឃ និង ទាសាទាសី ត្រូវលើកលែងពីការបង់ពន្ធដារ។

ពង្សាវលី[កែប្រែ]

បច្ឆាមរណនាម[កែប្រែ]

ជយវម៌្មទី៤បានសោយទិវង្គតនៅឆ្នាំ ៩៤១ និងទទួលបានបច្ឆាមរណនាមថា បរមឝិវបទ។ ការសោយរាជ្យបន្តពីព្រះអង្គមិនមានសន្តិភាពពេញលេញ និង ព្រះរាជបុត្រវ័យក្មេង ហឝ៌វម៌្មទី២ បានសោយរាជ្យក្នុងរយៈពេលមួយខ្លីរហូតដល់ឆ្នាំ ៩៤៤។ ក្រោយមក រាជេន្ទ្រវម៌្ម ដែលជាព្រះបិតុលា ផង និងព្រះភាតាអយ្យកោមួយនៃហឝ៌វម៌្ម បានត្រឡប់មករាជធានី យឝោធរបុរ[១១]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឦឝានវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
៩២៨–៩៤១
តដោយ
ហឝ៌វម៌្មទី២

កំណត់[កែប្រែ]

ឯកសារយោង[កែប្រែ]