ជាតិខេមរា

ពីវិគីភីឌា

​​អារក្សអ្នកតាម្ចាស់ទឹកដី​ ជនជាតិខ្មែរតែងតែហៅមាតុភូមិរបស់ខ្លួនថា “ទឹកដី “ នៅមុនពេលដែលគេហៅប្រទេសយើងថា ព្រះរាជាណាចក្រកម្ពុជា។ ជារៀងរាល់ឆ្នាំ ទឹកជនន់ដែលមានប្រភពមកពីទីបេ នាំដីល្បាប់មកចាក់វាលទំនាបដីធំធេង ដែលស្ថិតនៅចំកណ្ដាលឥណ្ឌូចិនភាគអាគ្នេយ៍។ នៅភាគខាងកើតភាគវាលទំនាបនេះ មានជួនភ្នំទាបៗនៃជួនភ្នំអណ្ណាម បណ្តាលអោយខ្យល់ព្យុះ អាចបក់បោកមកលើប្រទេសកម្ពុជាក្នុងរដូវវស្សាបាន។ នៅភាគខាងលិចមាន ជួរភ្នំក្រវាញ ដែលជារនាំងមិនអោយមនុស្សឆ្លងចេញចូលទៅរកសមុទ្របានដោយទេ។ ហើយនៅភាគខាងជើង មានជួរភ្នំដងរែងជាកំផែងខ្ពស់ ដើរឆ្លងកាត់ពុំបានទេ។ រីឯភាគខាងវិញ ជាតំបន់ដែរបើកចំហរទៅសមុទ្រ។ មានតែច្រកនៅចន្លោះជួរភ្នំក្រវាញ និងជួរភ្នំដងរែងខ្លះប៉ុណ្ណោះ ដែរអាចអោយធ្វើដំណើរទៅកាន់ពាយព្យបាន ។ នៅចំកណ្ដាលប្រទេសកម្ពុជាយើង មានបឹងទន្លេសាបដែលជាសំណលពីឈូងសមុទ្រកាលពីដើម។ បឹងទន្លេសាបមានត្រីច្រើនក្រៃលេងនឹង ច្រើនប្រភេទទៀត។ ត្រីជាច្រើនប្រភេទបានបាត់បង់ពីតំបន់នានានៅលើពិភពលោក គឺមានលស់តែនៅលើប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ។ប្រហែលឆ្នាំ ៣៥០០ មុនគ្រឹស្តសករាជ មានមនុស្សនៅភាពខាងត្បូងនៃជ្រោយឥណ្ឌូចិនរួចទៅហើយ អ្នកទំាងនោះមានសម្បុរខ្មៅស្រអែម មានជាប់ពួកអំបូរ នឹងអ្នកស្រុកដើម ដែលរស់នៅលើកោះទាំងឡាយនៃសមុទ្រក្ដៅ នៃប្រទេសឥណ្ឌូនេស៊ី នឹងម៉ាលេស៊ី។ ជនទំាងនោះច្រើនតាំងទីលំនៅតំបន់ភ្នំខ្ពស់ដែលស្ថិតនៅជុំវិញ វាលទំនាបកណ្តាលដូចជា នៅបាត់ដំបង ម្លូរព្រៃ នៅមេមត់ នៅជប់ ចំការលើ ឬក៏នៅសរោងសែន ខាងត្បូងទន្លេសាប។ អ្នកខ្លះទៀតរស់នៅក្បែរកំពតនិងនៅតាមឆ្នេរឈូរសមុទ្រសៀម។ អ្នកឯកទេសខាងស្រាវជ្រាវបានរកឃើញសម្ភារៈ ប្រើប្រាស់ខ្លះរបស់ពួកអ្នកស្រុកដើមនៅកន្លែងទំាងនោះ។ អ្នកទាំងនោះ។ អ្នកឯកទេសបានសន្មតថា មានមនុស្សរស់នៅតាំងតែពីសម័យថ្មរលីង គឺប្រហែល ៣៥០០ឆ្នាំ មុនគ្រឹសស្តរាជកមម្លេះ។ មនុស្សទាំងនោះរស់នៅក្នុងព្រៃ ហើយសង់ខ្ទមនៅលើដើមឈើ។ទំលាប់បែបនេះបានឆ្លងមកទល់ និងសព្វថ្ងៃ។ដូច្នោះហើយទើបជនជាតិកម្ពុជាដែលជាកូនចៅរបស់បុព្វបុរស់ទាំងនោះ។ និយមសង់ផ្ទះនៅផុតពីដី។ អ្នកទាំងតែបោះចោលផ្លែឈើ ស្លឹកឈើ បរបាញ់សត្វ នេសាទត្រី និងដាំស្រូវសំរាប់ចិញ្ចឹមជីវិត។ គេចិញ្ចឹមគោក្របីដើម្បី ភ្ជួរស្រែ។ ពួរគេអាចរស់នៅបានក្នុងព្រៃបានល្អបង្គួរដែរ ព្រោះក្នុងឈាមរបស់ពួរគេមានកោសិការឈាម ក្រហមម្យ៉ាងហៅថា “Hemoglobine”ដែរមានការពារសរីរាង្គគេអោយឈ្នះជំងឺគ្រុនចាញ់បានមួយភាគធំ។ តាមអ្នកបច្ចេកទេសស្រាវជ្រាវ បុព្វបុរស់ទំាងគោរពបូជាវិញ្ញាណក្ខន្ធ អ្នកដែលបានចែកឋានទៅហើយ។ ពួកគេថ្វាយសការៈបូជាចំពោះទេវតារក្សាទឹកដី ព្រៃភ្នំមាន “អ្នកតា” ជាដើម។ គេគោរពអារក្ស និងទេតាទំាងនោះទុកជាអ្នកបង្កបង្កើត ភូមិរបស់ពួកគេ ដូចជាម្ចាស់ស្រុកពិតៗ។ ពួកគេជឿថា អារក្សហ្នឹងហើយដែលតែងការពារភូមិផ្ដល់ផ្តល់សុខភាពអោយមេឃបង្អុរភ្លៀងទៀតទាត់ល្អ ធ្វើអោយបានភោគផលបានបបូរហូរហៀរ។ ដូច្នោះពួកគេ តែងតែសែនផ្លែឈើ នំ ចំនី ស្រា ជូនដល់ពួកគេអារក្សទាំងអស់នោះ ពួកគេនិងឈឺ ហើយនិងជួបគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង។ ពស់នាគ ក្បាលបី ឬក្បាលប្រាំពីរជានិមិត្តរូប តំណាងឥទ្ធិពលរបស់ទេវតាទាំងអស់។ ទេវតាទំាងអាចផ្តល់ផលប្រយោជន៏ដល់ មនុស្ស និងធ្វើបាបមនុស្សដល់មនុស្សដែរ។ ដូច្នោះ គេត្រូវតែគោរពអារក្សអ្នកតាទំាងនោះជាចាំបាច់។