ជាតិជាក្រដាស់

ពីវិគីភីឌា

កំណាព្យប្រស្នា ជាតិជាក្រដាស់ (បទ ពាក្យ៨)

កំណាព្យប្រស្នា ជាតិជាក្រដាស់ (បទ ពាក្យ៨)

ដំណើរដើមទងជាតិជាក្រដាស់ បានដល់ដៃម្ចាស់ជាវិចិត្រករ

គូរក្បាច់ផាត់ពណ៌ប្រណិតបវរ លេចធ្លោរលំអស្នាដៃល្អឆ្នើម។
 

វេលាគ្រាមួយជួបអ្នកនិពន្ធ គំនិតគូរគន់អក្ខរាផ្ដួចផ្ដើម

ចំនងសាច់រឿងផ្សំផ្ដុំសំបើម ទាក់ចិត្តទាក់ថ្លើមអស់មិត្តអ្នកអាន។

 
ជីវិតអណ្ដែតគ្មានដែនគោលចរ សំណាងមិនល្អតាមមករំខាន

ក្លាយជាក្រដាស់វេចខ្ចប់ចានក្បាន ប្រឡាក់ជាប់ដានគេចោលលែងប្រើ។
 

និពន្ធដោយ សុខគឹមហេង ១២ មិនា ២០១១