ជំនួយ:ឡុកអ៊ីន
ឡុកអ៊ីនមិនចាំបាច់ទេ ប្រសិនបើលោកអ្នកគ្រាន់មើល ឬកែប្រែទំព័រ។ វាផ្ដល់នូវលក្ខណៈពិសេសបន្ថែម ជាដំបូន្មានល្អសម្រាប់លោកអ្នកនៅពេលឡុកអ៊ីន។ ប្រសិនបើអ្នកមិនមានបំណងចង់បង្ហាញអាសយដ្ឋាន IP ឬមិនចង់ឱ្យនរណាម្នាក់ស្គាល់អាសយដ្ឋាន IP របស់អ្នកទេ អ្នកគួរតែឡុកអ៊ីន។
ការឡុកអ៊ីន[កែប្រែ]
ការបង្កើតគណនីអ្នកប្រើប្រាស់ មានន័យថា អ្នកទទួលបានគណនីជាឈ្មោះអ្នកប្រើប្រាស់ក្នុងវិគីភីឌា (ឈ្មោះពិតប្រាកដរបស់អ្នក ឬឈ្មោះហៅក្រៅ និងពាក្យសំងាត់របស់អ្នក។ ប្រព័ន្ធមិនទទួលយកការចុះឈ្មោះគណនី ដែលមានស្រាប់ និងកំពុងប្រើប្រាស់។ គណនីមួយអាចត្រូវបានបង្កើតបានតែម្ដងប៉ុណ្ណោះ។ បន្ទាប់ពីបង្កើតភ្លាម អ្នកនឹងត្រូវបានឡុកអ៊ីន។ ពេលក្រោយអ្នកអាចឡុកអ៊ីនដោយប្រើប្រាស់គណនីនៃឈ្មោះអ្នកប្រើប្រាស់របស់អ្នកម្ដងទៀត ដោយប្រើពាក្យសំងាត់របស់អ្នក។
កំណែប្រែដែលលោកអ្នកបង្កើតនឹងត្រូវបានកត់ត្រាទុកក្រោមរូបភាពជាឈ្មោះគណនីរបស់អ្នក។ ប្រសិនបើ លោកអ្នកមិនបានឡុកអ៊ីនទេការកែប្រែរបស់អ្នកនឹងរក្សាទុកជាអាសយដ្ឋាន IP នៅក្នុងប្រវត្តិនៃទំព័រដែលអ្នកកែប្រែ។
