ឈិង

ពីវិគីភីឌា

ឈិងជាឧបករណ៍តន្ត្រីគោះជាចង្វាក់ ទង្គិចប្រើសម្រាប់តែជួយរក្សាចង្វាក់នៃវង់ភ្លេងនីមួយៗដែលមានសំនៀងឆុប នឹងឆឺង។ វាប្រើប្រាស់បានក្នុងវង់ភ្លេងជាច្រើន ដូចជាវង់ភ្លេងការបុរាណ ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ។ល។ ឈិងមានរូបរាងដូចដោះក្រមុំ ដែលធ្វើអំពីលង្ហិន និងសំំរិទ្ធសុទ្ធ។ គេចោះរន្ធចំកណ្ដាលឈិងដើម្បីដោតខ្សែចងភ្ជាប់ពីឈិងមួយទៅឈិងមួយ ទុកចន្លោះប្រហែលមួយចំអាម ងាយស្រួលនឹងធ្វើការទង្គិចគ្នាឲ្យចេញសំនៀងឆុប ឆឺង។ អ្នកដែលគោះឈិង គឺជាអ្នកភ្លេងដែលពូកែចង្វាក់ជាងគេ។

ឯកសារយោង[កែប្រែ]