ញឹក ជូឡុង
លោក 涅·朱隆 កើតនៅ ភ្នំពេញ ថ្ងៃទី ២៣ សីហា ១៩០៨ ។
ប្រវត្តិ
[កែប្រែ]សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង (涅·朱隆)កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩០៨ (ឯកសារខ្លះថា ឆ្នាំ១៩១០) នៅក្រុងភ្នំពេញ។ សម្ដេចកើតក្នុងត្រកូលអ្នកជំនួញខ្មែរកាត់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះរាជសំណាក់។
សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង គឺជាបុត្ររបស់ឧកញ៉ា ញឹក ថៃកុង(涅太公) អតីតអភិបាលខេត្តជើងព្រៃ និងនាង អ៊ីង សាឡែត(黄秀莲)
ការសិក្សា
[កែប្រែ]ចូលរៀនបឋមសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងបន្តមធ្យមសិក្សា ថ្នាក់វិទ្យាល័យនៅសាលា Chasseloup-Laubat និងបានប្រឡងជាប់ផ្នែកទស្សនវិជ្ជា។
តំណែងនានា
[កែប្រែ]- បានចូលបម្រើរាជការ ក្នុងឋានៈជា អនុមន្ត្រី នាឆ្នាំ១៩៣២។
- បន្ទាប់មកលោកបានធ្វើជាភូឈួយខេត្តព្រៃវែង, ចៅហ្វាយស្រុកបាភ្នំ, ភូឈួយខេត្តតាកែវ។
- ឆ្នាំ១៩៣៧ បានឡើងជាចៅហ្វាយខេត្តពោធិសាត់ និងពីឆ្នាំ១៩៣៩ ដល់ ១៩៤៤ ធ្វើជាចៅហ្វាយខេត្តកំពង់ចាម។
អ្នកទំនាក់ទំនងព្រះបរមរាជវាំង និងរដ្ឋបាលអាណានិគម ១៩៤៥ ដល់ ១៩៥៣
[កែប្រែ]- បន្ទាប់ពីរដ្ឋប្រហាររបស់ជប៉ុន (០៩ មីនា ១៩៤៥) លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ
- នាឆ្នាំ១៩៤៥ លោកបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រីទី២របស់លោក ស៊ឺង ង៉ុកថាញ់ ដោយធ្វើជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ (១៤ សីហា ដល់ ១៦ តុលា ១៩៤៥)
- បន្ទាប់ពីបារាំងចាប់ខ្លួនលោក ស៊ឺង ង៉ុកថាញ់ លោកនៅបន្តក្នុងគណៈរដ្ឋមន្ត្រីរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត (១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៤៦) ដោយបានក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
- លោកបានរួមដំណើរជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងព្រះរាជទស្សនកិច្ចទៅប្រទេសបារាំងពីខែ មេសា ដល់ មិថុនា ១៩៤៦ ផងដែរ
- នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកធ្វើជាតំណាងព្រះមហាក្ស័ត្រិយ៍ ទៅរួមក្នុងពិធីប្រគល់ខេត្តបាត់ដំបងមកក្រុងកម្ពុជាវិញ បន្ទាប់ពីប្រទេសស្យាម កាន់កាប់ដោយខុសច្បាប់អស់រយៈពេល៥ឆ្នាំ។ លោកបានចូលរួមក្នុងពិធីចាកចេញរបស់មន្ត្រីសៀម និងបានដាក់ឲ្យមន្ត្រីខ្មែរជំនួសវិញ។ ការតែងតាំងលោកនេះ គឺជាមហាកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃគ្រួសារ ញឹក ដែលមានចំពោះខេត្តបាត់ដំបងនេះ។
- ខែមេសា ឆ្នាំ១៩៤៨ លោកត្រូវបានតែងតាំងជាតំណាងរដ្ឋាភិបាលប្រទេសកម្ពុជា ជាមួយនឹងឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិរបស់ប្រទេសបារាំងឥណ្ឌូចិន
- នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកជាមេបញ្ជាការកងទ័ពខេមរភូមិន្ទ។ នៅចុងខែធ្នូ ឆ្នាំ១៩៤៩ លោកបានលាចេញពីតំណែងនេះ ដោយសារលោកបានតែងតាំងម្ដងទៀតឲ្យធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រចាំឧត្ដមស្នងការ នៅសាធារណរដ្ឋបារាំង ជំនួសលោក ទ្រឿង កាង
- នាខែឧសភា ឆ្នាំ១៩៥០ លោកត្រូវបានតែងតាំងជាតំណាងព្រះមហាក្ស័ត្រិយ៍ (អភិបាលខេត្ត) ប្រចាំខេត្តបាត់ដំបង មានឋានៈស្មើរដ្ឋមន្ត្រី
- លោក បានចូលរួមក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស (០១ មករា ដល់ ០២ មីនា ១៩៥១) ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងបន្តតំណែងនេះដដែលនៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់លោក អ៊ុម ឈាងស៊ុន (០៣ មីនា ដល់ ១៣ ឧសភា ១៩៥១)
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក អ៊ុម ឈាងស៊ុន (១៤ ឧសភា ដល់ ១២ តុលា ១៩៥១) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន
សមាជិកគណៈប្រតិភូព្រះរាជអាណាចក្រកម្ពុជា នៅក្នុងសន្និសីទសាន់ហ្វ្រាន់ស៊ីស្កូ (កិច្ចព្រមព្រៀងសន្តិភាព ជាមួយជប៉ុន) នៅក្នុងរយៈពេលស្នាក់អាស្រ័យរបស់ព្រះមហាក្ស័ត្រិយ៍នៅខេត្តបាត់ដំបង និងសៀមរាប (មិថុនា ដល់វិច្ឆិកា ១៩៥៣), លោកបានដឹកនាំជាអ្នកបម្រើព័ត៌មានព្រះមហាក្ស័ត្រិយ៍ ដែលបានបង្កើតនៅក្នុងក្រុងបាត់ដំបង
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៩ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (២៩ កក្កដា ដល់ ២២ វិច្ឆិកា ១៩៥៣) លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍
លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញម្ដងទៀត និងបានចូលរួមនៅក្នុងការចរចាជាមួយបារាំងនៅក្នុងការផ្ទេរអំណាចមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ (ចុងខែធ្នូ ដើមឆ្នាំ១៩៥៤) នៅក្នុងគណៈរដ្ឋមន្ត្រីទី២១ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រី ទទួលបន្ទុក ការបរទេស និងសន្និសីទ (សម្រាប់សន្និសីទទីក្រុងស៊ឺណែវ) នៅក្នុងគណៈរដ្ឋមន្ត្រីទី២២ របស់សម្ដេច ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ។ លោកត្រូវបានតែងតាំងជាតំណាងឧត្ដមសេនីយយោធានៃប្រទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងស៊ឺណែវ។ លោកជាអ្នកចុះហត្ថលេខាបទឈប់បាញ់ជាមួយឧត្ដមសេនីយវៀតណាម TA QUANG BUU។
នៅក្នុងសម័យសង្គមរាស្ត្រនិយម ១៩៥៥ ដល់ ១៩៧០
[កែប្រែ]- នៅខែឧសភា ឆ្នាំ១៩៥៥ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងនៅឆ្នាំ១៩៥៧ ប្រចាំសហភាពសូវៀត, ប៉ូឡូញ និងឆេកូស្លូវ៉ាគី។ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៨
គណៈរដ្ឋមន្ត្រីពីឆ្នាំ១៩៥៨ ដល់ ១៩៦២
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១០ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២២ មករា ដល់ ២៩ មេសា ១៩៥៨) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកមហាផ្ទៃ, សន្តិសុខជាតិ និងព័ត៌មាន
នៅក្នុងគណៈរដ្ឋមន្ត្រីទី១១ របស់លោក ស៊ឹម វ៉ា នៃសង្គមរាស្ត្រនិយម (៣០ មេសា ដល់ ១០ កក្កដា ១៩៥៨) លោកគឺជាទេសរដ្ឋមន្ត្រី, អនុប្រធានក្រុមប្រឹក្សា, រដ្ឋមន្ត្រីក្រសួងផែនការ, ផលិតកម្ម និងកិច្ចការសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ, ទូរគមនាគមន៍ និងទេសចរណ៍
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៨ កុម្ភៈ ដល់ ១៣ មិថុនា ១៩៥៩), លោកគឺជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, យុត្តិធម៌, ព័ត៌មាន, ផែនការ និងអនាម័យទូទៅ
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៤ មិថុនា ១៩៥៩ ដល់ ១៩ មេសា ១៩៦០) លោកគឺជារដ្ឋមន្ត្រីក្រសួងសិក្សាធិការ, ផែនការ និងទេសចរណ៍
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក ផូ ព្រឿង នៃសង្គមរាស្ត្រនិយម (២០ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១) លោកគឺជារដ្ឋមន្ត្រីក្រសួងផែនការ, ទេសចរណ៍, ផលិតកម្ម, ការងារសាធារណៈ និងទូរគមនាគមន៍
- នៅក្នុងគណៈរដ្ឋមន្ត្រីទី១៦ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២៩ មករា ១៩៦១ ដល់ ០៦ សីហា ១៩៦២) លោកគឺជារដ្ឋមន្ត្រីក្រសួងរដ្ឋសម្រាប់កិច្ចការបរទេស និងទេសចរណ៍
- ចាប់ពីឆ្នាំ១៩៦២ លោកបានចាកចេញពីការងារនយោបាយ
- ខែតុលា ឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជាអភិបាលក្រុងគីរីរម្យ
- ឆ្នាំ១៩៦៥ លោកបានដើរតួកុនក្នុងរឿង «អប្សរា» ដែលដឹកនាំដោយសម្ដេច នរោត្ដម សីហនុ
- ខែតុលា ឆ្នាំ១៩៦៦ លោកជំនួស លោក លន់ ណុល ជាប្រមុខកងទ័ព
- ឆ្នាំ១៩៦៩ លោកបានចូលនិវត្តន៍ នៅប្រទេសបារាំង និងបានចូលសញ្ជាតិបារាំង។
- ក្រោយឆ្នាំ១៩៧០ លោកបានចូលរួមក្នុងចលនាហ្វុនស៊ិនប៉ិច
- នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្ស័ត្រិយ៍
ជីវិតផ្ទាល់ខ្លួន
[កែប្រែ]សម្តេចចក្រី ញឹក ជូឡុង រៀបការលើកទីមួយ និងមានបុត្រចំនួនពីរនាក់គឺ៖
- ជូឡុង ប៉ូលីន (ស្រី)
- ជូឡុង បូរាមី (ប្រុស)
- រៀបអាពាហ៍ពិពាហ៍លើកទីពីរជាមួយ អ្នកស្រី មាសកេត និងមានបុត្រចំនូន៧នាក់ គឺ៖
- ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី
- ជូឡុង រង្ស៊ី (០៣ ធ្នូ ១៩៤៤ – ៣១ មេសា ១៩៧៦) ស្វាមី លឹមគី ម៉ារី
- ជូឡុង វិសាខា ភរិយាលោក Barbolosi
- ជូឡុង សុផន ស្វាមី លោក ផល្គុណ
- ជូឡុង ខេធី (០៥ សីហា ១៩៥១ – ) មហេសី សម្ដេច នរោត្ដម ចក្រពង្ស
- ជូឡុង តារា
- ជូឡុង អង់តូញ៉ា
គ្រឿងឥស្សរិយយស
[កែប្រែ]*គ្រឿងឥស្សរិយយស la Legion d’honneur
- ឆ្នាំ១៩៦៩ លោកបានទទួលគោរម្យងារជា «សម្ដេចចក្រីតេជោធិបតី»
បុរីជូឡុង
[កែប្រែ]ដោយសារវីរភាពស្មោះស្ម័គ្ររបស់សម្ដេចចក្រីតេជោធិបតី ញឹក ជូឡុង មានចំពោះជាតិ សាសនា មាតុភូមិ និងព្រះមហាក្ស័ត្រិយ៍ នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍ដោយដាក់ឈ្មោះថា “ក្រុងជូឡុង” ឬហៅថា “បុរីជូឡុង” ដើម្បីផ្ដល់ជាកិត្តិយសដល់សម្ដេច។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា ក្រុងជូឡុង ព្រោះសម្ដេចចក្រី ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើង។
ក្រៅពីនេះ នៅរាជធានីភ្នំពេញ ក៏មានដាក់ឈ្មោះវិថីមួយឧទ្ទិសដល់សម្ដេចដែរ គឺវិថីឧកញ៉ា ញឹក ជូឡុង អតីតផ្លូវលេខ៤៦៦។
មរណភាព
[កែប្រែ]សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង ទទួលមរណភាពនៅទីក្រុងហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៦។
ឯកសារយោង
[កែប្រែ]- បកប្រែពីសៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)
- ចម្លងទាំងស្រុងពី ប្លុក http://tamabloveyaymab.wordpress.com/2012/07/18/general-tractor-nhiek-tioulong/