ដុនបូស្កូ

ពីវិគីភីឌា
ដុនបូស្កូ
ព័ត៌មាន​មួយ​ចំនួន
ព្រះ​នាម ដុនបូស្កូ
ព្រះ​នាម​ពេញ លោកឪពុក យូហាណ បុស្កូ
ឋានៈ បូជាចារ្យ
ប្រសូត ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥
សុគត ថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨
បង្កើត ក្រុមអ្នកបួសសាឡេស៊ាន
គោលបំណង អប់រំកុមានិងយុវជនក្រីក្រ
រូប​ផ្សេង​ៗ
ផ្ទះកំណើតរបស់ឪពុក
ពុកបង្រៀនយុវជន

ដុនបូស្កូ (កើតនៅ ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥ ហើយទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨) ជាបូជាចារ្យនៅប្រទេសអ៊ីតាលី ដែលបង្កើតក្រុមអប់រំ មានឈ្មោះ ក្រុមអ្នកបួសសាឡេស៊ាន សំរាប់អប់រំកុមារនិងយុវជនក្រីក្រ។

ពាក្យ ដុន ជាពាក្យភាសាអ៊ីតាលី ដែលបកប្រែ ឪពុក រឺ បិតា នៅប្រទេសអ៊ីតាលី កាតូលិកសាសនិក ប្រើនៅពេល គេនិយាយជាមួយ បូជាចារ្យទាំងអស់ ។ នៅភាសាខ្មែរ យើងហៅ ឪពុកបូស្កូ នៅពេលយើងនិយាយ​ អំពីពុកនេះ ហើយនិង ពាក្យ ដុនបូស្កូ យើងប្រើ នៅពេល យើងនិយាយ អំពី សាលាដុនបូស្កូ

ឈ្មោះពុកពេញ ជា យ៉ូហាន​ បូស្កូ និង ពាក្យ បូស្កូ ជានាមត្រគូល ។ ពុកបូស្កូមានសញ្ជាតិអ៊ីតាលី នៅទ្វីបអឺរ៉ុប ពុករស់នៅសតវត្សរ៏ទី១៩ នៃសករាជ ។ នៅធ្នាំ២០១០ មានសាលាដូនបុស្កូ នៅ១៣១ប្រទេស។[១]

កុមារភាព[កែប្រែ]

យ៉ូហាន បូស្កូ ជាកូនរបស់ លោក ហ្រ្វាំងស៊ីស បូស្កូ (១៧៨០ - ១៨១៧) និង លោកស្រី ម៉ាហ្គារីតា អក់កៀណា (១៧៨៨​ - ១៨៥៦) ពួកគាត់ជាកសិករ នៅភូមិ អ៊ីបេគី ស្រុក ប្រាសាទថ្មី ខេត្តជើងភ្នំ ប្រទេសអ៊ីតាលី។ ភូមិ អ៊ីបេគីនេះ ចម្លាយ៣២គីឡូម៉ែត្រ ពីទីក្រុងតូរីណ[២]

មុន លោក ហ្រ្វាំងស៊ីស បូស្កូ រៀបការ លោកស្រី ម៉ាហ្គារីតា អក់កៀណា គាត់ជា ពោះម៉ាយ និងមានកូនពីរនាក់ៈ ក្មេងស្រីដែលស្លាប់​ និងក្មេងប្រុសជាមួយគាត់ ក្មេងនោះមានឈ្មោះ អាន់តូនី បូស្កូ ។ លោក ហ្រ្វាំងស៊ីស បូស្កូ បានរៀបការជាមួយ លោកស្រី ម៉ាហ្គារីតា អក់កៀណា និងមានកូនពីរនាក់ទៀតៈ យ៉ូសែប បូស្កូ (១៨១៣ - ១៨៦២) និង យ៉ូហាន​ បូស្កូ ជា លោកឪពុកបូស្កូ នៅពេលពេញវ័យ។ ពួកគេរស់ជាមួយគ្នានឹង ម្តាយរបស់ លោកហ្រ្វាំងស៊ីស បូស្កូ ដែលមានអាយុ ៧២ ឆ្នាំ។

គ្រួសារបុស្កូនេះ ធើ្វការសំរាប់ គ្រសារ បីយីអូនេ ដេលជា អ្នកមាន​ ។​ នៅថ្ងៃទី១១ ខែឧសភា ធ្នាំ១៨១៧ លោក ខ្វ្រាណស៊ីស បុស្កូ ស្លាប់ ពីព្រោះ គាត់យក រោគសួត ។​ នៅពេលឧពុក ខ្វ្រាណស៊ីសស្លាប់ កុមាយូហាន មានតែអាយុ២ធ្នាំ។ លោកស្រី ម៉ាការីតា អូគីអេណា ដូចមេម៉ាយហើយ ត្រូវមើលកូនប្រុស៣នាក់។

លោកស្រី ម៉ាការីតា អូគីអេណា ជាម្ដាយ យូហាន បុស្កូ[កែប្រែ]

នៅពេលឧពុកស្លាប់ ម្ដាយជា អ្នកអប់រំទីមួយ របស់យូហាន និងបងៗរបស់គាត់ ។ ម្ដាយ ម៉ាការីតា ជាអ្នកដែលមានប្រាជ្ញា និង សេចក្ដីក្លាហានផង ។ នៅពាលនោះ កងទ័ពបារាំងរបស់ ណាប៉ូឡេអុងទីមួយ ចង់បានកាន់ ខេត្តជើងភ្នំ សំរាបប្រទេសបារាំង ដូច្នេះ ទាហានបារាំង ឲ្យរងទុក្ខសំរាប អ្នកស្រែនៅខេត្តជើងភ្នំ។

នៅស្រែនោះ មានការអត់បាយ់ និងគ្មានការធ្វើ ដូច្នេះ មេម៉ាយ មានទុក្ខព្រួយណាស់​ ដូច ម្ដាយម៉ាការីតា ។ នាងត្រូវមើល យុវជនអាណតូនី ដែលជាកូនរបស់ប្រពន្ទទីមួយ របស់ លោក ខ្វ្រាណស៊ីស បុស្កូ ។ ក្មេងនោះជាកំព្រា ប៉ុន្តែ ម៉ាការីតាយកវាដូចកូនរបស់ខ្លួន។

នៅផ្ទះម្ដាយម៉ាការីតា អត់មានពេល សម្រាប់ខ្ជិលទេ! ម្ដាយទាំងកូន ធ្វើការណាស់សម្រាប់រួចជីវិត! ហើយ អធិដ្ឋាន ជាអី្វសំខាន់ សំរាប់ព្រះជាម្ចាស់មានសេចក្ដីអាណិត របស់មេម៉ាយមួយនាក់ និងក្មេងប្រុសបីនាក់របស់នាង ។ រាល់ថ្ងៃអាទិត្យ ម្ដាយនិងកូន ទៅអភិបូជា សម្រាប់ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។ នៅផ្ទះនោះ គេគោរព ព្រះនាងម៉ារី ជាមាដារបស់ ព្រះយេស៊ូ ។ ម្ដាយម៉ាការីតា អប់រំកូនប្រុសល្អណាស! កូនត្រូវគោរពមនុស្សទាំងអស់ ត្រូវនិយាយអី្វល្អៗ ត្រួវអធិដ្នានបីគ្រាក្នុងមួយថ្ងៃ អត់បាននិយាយជាមួយ​ បុគ្គលដែល កូនអត់ស្គាល អត់បាននិយាយ ភាពបាទផ្សា និងត្រូវគោរព មនុស្សស្រី ។

សុបិនរបស់ ក្មេងប្រុស យូហាន[កែប្រែ]

នៅឆ្នាំ១៨២៥ ក្មេងប្រុស យូហាន មានអាយុ៩ឆ្នាំ និងមានសុបិន ដែលសំខាន់មួយ សម្រាប់ជីវិត និងគោលបំណងរបស់គេ ។​ យូហាន បានប្រាប់សុបិននេះ ដល់ម្ដាយនិងបងៗរបស់ពួកគេ:

ខ្ញុំនៅកន្លែងជិតផ្ទះ នៅទីនោះមានក្មេងប្រុសជាច្រើន ដែលគេនិយាយអាក្រក់ ខ្ញុំខឹង និងទៅវាយពួកគេ ពីព្រោះពូកគេ អត់ចេះគោរពគ្នា ។ នៅពេលខ្ញុំចងវាយពូកគេ​ ពេលនោះបានលេចចេញមកនូវ បុរសម្នាក់ ហើយគាត់និយាយមកកាន់ខ្ញុំៈ
"អ្នកមិនត្រូវប្រើកណ្តប់ដៃ សម្រាប់យកឈ្នះលើក្មេងប្រុសទាំងនេះទេ គួប្រើ សេចក្ដីមេត្តាករុណាវិញ"
ខ្ញុំបានតបទៅគាត់វិញថា ខ្ញុំមានតែអាយុ៩ឆ្នាំ ហើយ ខ្ញុំអត់បានធ្វើអ្វីដូចដែលគាត់បាននិយាយនោះទេ
គាត់ឆ្លើយថា "ខ្ញុំជាបុត្រ របស់ស្ត្រីម្នាក់ ដែលម្ដាយរបស់អ្នក បង្អោនគោរពពីគ្រាក្នុងមួយថ្ងៃ។ សូមសួរមាតារបស់ខ្ញុំអំពី ព្រះនាមខ្ញុំ"
ភ្លាមមាននោះស្រ្តីមួយនាក់ ដែលប្រកបដោយសីហវិលាស ។ ខ្ញុំខ្លាចណាស់ ។ ស្ត្រីម្នាក់នោះបានចាប់ដៃខ្ញុំ ។ អ្វីៗទាំងអស់បានប្លាស់ប្តូហើយភ្លាមនោះក៏មាននូវ សត្វព្រៃជាច្រើនផងដែ ។ ព្រះនាងប្រាប់ខ្ញុំថាៈ
"អ្នកជាមនុស្សម្នាក់ដែល សុភាព ពូកែ និង ខ្លាំង ។ ឥឡូវនេះ អី្វៗដែលខ្ញុំនិងធ្វើ សម្រាប់សត្វនេះ អ្នកនិងត្រូវធ្វើ សម្រាប់បុត្រធីតារបស់ខ្ញុំ"
ខ្ញុំមើល ហើយនិងសត្វព្រៃ ដូរជាសត្វចៀម ។​ ខ្ញុំអត់បានយល់ពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែ ព្រះនាងបានប្រាប់ខ្ញុំថាៈ
"អ្នកនិងយល់អ្វីៗទាំងអស់ នៅពេលដែលអ្នកជួបជាមួយបុរស់ម្នាក់នៅក្នុងសុបិន"[៣]

មើលដែរ[កែប្រែ]

សេចកី្តបញ្ជាក់[កែប្រែ]

​ឯកសារ[កែប្រែ]

  1. ទំព័ររបស់ ក្រុងអ្នកបួរសាឡេស៊ាន នៅប្រទេសអ៊ីតាលី: អំពីសាឡេស៊ាន (នៅភាសាអង់គ្លេស), we are in 131 different nations (យើងនៅ១៣១ប្រទេស)
  2. J. Puthenkalam: "Sanctity in the Salesian Family", p. 2.
  3. P.M.Rinaldi: "A Man with a Dream" ("បុរសម្នាក់ ក្នុងសុបិន"), p.1.

ភ្ជាប់ខាងក្រៅ[កែប្រែ]


´´´