ឌី សាវ៉េត
| ឯកសារ:Dy Saveth 111.jpg | |
| ឈ្មោះពេញ | ឌី សាវ៉េត |
|---|---|
| ថ្ងៃខែឆ្នាំកំណើត | ឆ្នាំ១៩៤៤ |
| ទីកន្លែងកំណើត | សង្កាត់លេខ ៦ ក្រុងភ្នំពេញ |
| បិតានាម | ឌី ណយ |
| មាតានាម | សាត់ រិន |
| បងប្អូនបង្កើត | ៧ នាក់ |
| ការងារ | តារាភាពយន្ត |
[កែប្រែ] ជីវប្រវត្តិសង្ខេប
អ្នកស្រីឌី សាវ៉េតជាតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីសុសសាយក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០ ។ អ្នកស្រីកើតនៅឆ្នាំ១៩៤៤ នៅសង្កាត់លេខ៦ ទីក្រុងភ្នំពេញ (ម្ដំសួនច្បារសម្ដេចហ៊ុន សែន សព្វថ្ងៃ)។ ឪពុកឈ្មោះឌី ណយ ជាស្មៀនរបស់ជីតាដែលជាចាងហ្វាងសាលាឧទ្ធរណ៍ មានស្រុកកំណើតនៅខេត្តតាកែវ ម្តាយឈ្មោះសាត់ រិន ជាកសិករនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកស្រីមានបងប្អូនទាំងអស់៦នាក់ ប៉ុន្តែបងប្អូនបង្កើតមានតែពីរនាក់ប៉ុណ្ណោះគឺអ្នកស្រី ឌី សាវ៉ៃ ដែលសព្វថ្ងៃរស់នៅប្រទេសបារាំង និង រូបអ្នកស្រី ។ កាលពីវ័យកុមារអ្នកស្រីបានសិក្សានៅសាលាបឋមសិក្សាសម្ដេចសុធារស ហើយក្រោយមកបន្តនៅវិទ្យាល័យចតុមុខ។ អ្នកស្រីមានស្វាមីគឺលោកហ៊ុយ គឹងដែលជាតារាសម្ដែង និង ជាផលិតករភាពយន្តនាជំនាន់នោះ ហើយទទួលបានបុត្រពីរនាក់ជាចំណងដៃគឺឈ្មោះហ៊ុយ ឌីណា និង ហ៊ុយ ឌីលី។ ក្រោយមកអ្នកស្រី និង ស្វាមីបានបែកបាក់គ្នាក្នុងឆ្នាំ១៩៧៤មុនពេលដែលអ្នកស្រីភៀសខ្លួនទៅរស់នៅឯប្រទេសបារាំង។ នៅឆ្នាំ១៩៩៣ អ្នកស្រីបានវិលត្រលប់មកកាន់មាតុភូមិវិញ មកជួលផ្ទះនៅម្ដុំផ្សារកាប់គោ។ ក្រោយមកទៀត ទើបមានខាងទូរទស្សន៍ជាតិអញ្ជើញអ្នកស្រីទៅសម្ភាសន៍ និង មានអ្នកទាក់ទងអ្នកស្រីឱ្យជួយបង្ហាត់សិល្បៈភាពយន្តតាមក្លឹប អង្គការ និង ស្ថានីយ៍ទូរទស្សន៍នានា។ នៅអំឡុងឆ្នាំ១៩៩៧-១៩៩៨ អ្នកស្រីបានបើកក្លឹប MSL ជាមូយលោកហ៊ុយ សាន់ អតីតតារាភាពយន្តរួមជំនាន់ ទទួលបង្ហាត់បង្រៀនរាំ ដើរម៉ូត សម្ដែង និង ច្រៀង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានសហការជាមួយទូរទស្សន៍ជាតិកម្ពុជាបង្កើតនូវកម្មវិធីជាច្រើន។
[កែប្រែ] ជីវិតសិល្បៈ និង ស្នាដៃ
នៅឆ្នាំ១៩៥៩ ក្នុងវ័យ១៥ឆ្នាំ អ្នកស្រីបានប្រលងជាប់បវរកញ្ញាលេខ១។ នៅឆ្នាំ១៩៦២ អ្នកស្រីត្រូវបានលោកអ៊ួង កន្ធន់ ចាងហ្វាងផលិតកម្មកងចក្រភាពយន្ត ជ្រើសរើសថតខ្សែភាពយន្តដំបូងក្នុងរឿងក្បូនជីវិត ដើរតូជាមួយលោកម៉ក់ ហូ។ក្រោយមកអ្នកស្រីបានបន្តសម្ដែងជាច្រើនផលិតកម្មដូចជា ផលិតកម្មតារារ័ត្នភាពយន្ដ របស់លោកទា លឹមគុណ,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង,ផលិតកម្មព្រះខ័នពេជ្រភាពយន្ដ របស់លោកលី វ៉ា,ផលិតកម្មនាគព័ន្ធភាពយន្ត របស់លោកស៊ុន ប៊ុនលី,ផលិតកម្មត្រង់ដឺភាពយន្ត របស់លោកយិន បឿនហៅត្រង់_ដឺ , ផលិតកម្មព្រះកែវមរកតភាពយន្ត របស់លោកន ឬទ្ធីយ៉ាជាដើម ។ ដោយសារជោគជ័យលើវិស័យសិល្បៈ អ្នកស្រីបានបើកផលិតកម្មថតខ្សែភាពយន្តមួយជាមួយស្វាមីគឺផលិតកម្មសុវណ្ណគិរីភាពយន្ដ ហើយថតបានប្រមាណជាង១០រឿងដែលសុទ្ធសឹងតែទទួលការគាំទ្រពីមហាជន។ តួឯកប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន,លោកជា យុទ្ធថន,លោកណុប ណែម,លោកន ប្ញទ្ធីយ៉ា,លោកម៉ៃ យ៉ាសិទ្ធិ,លោកមាស សំអ៊ែល ,លោកសោម ដូរិន,លោកម៉ក់ ហូ។ ខ្សែភាពយន្តដែលអ្នកស្រីបានចូលរួមសម្ដែងរួមមានរឿង៖
- រឿងក្បូនជីវិត ១៩៦២
- រឿងកុំភ្លេចគុណម្ដាយកុំណាយប្រពន្ធស្មោះត្រង់ ១៩៦២
- រឿងរលកជីវិត ១៩៦២
- រឿងត្រើយជីវិត ១៩៦៣
- រឿងជីវិតខ្ញុំ ១៩៦៣
- រឿងហួសហើយជាតិនេះ ១៩៦៣
- រឿងកុលាបប៉ៃលិន ១៩៦៣
- រឿងបុប្ផាទល់ដែន ១៩៦៣
- រឿងវាសនាបុប្ផាភួងថ្មី ១៩៦៣
- រឿងវាសនាផ្ការំដួល ១៩៦៣
- រឿងអូនជាទេវី ១៩៦៤
- រឿងកុំបំភ្លេចខ្ញុំ ១៩៦៤
- រឿងក្រុងសុភមិត្រ ១៩៦៤
- រឿងមាយើង ១៩៦៤
- រឿងលាហើយដួងតារា ១៩៦៤
- រឿងអន្លង់វាសនា ១៩៦៤
- រឿងនាងបដាចារ ១៩៦៤
- រឿងមរណមាតា ១៩៦៤
- រឿងទុំទាវ ១៩៦៤
- រឿងនរណាប្ដីអូន ១៩៦៤
- រឿងសំណើចសើចចំអកព្រហ្មលិខិត ១៩៦៤
- រឿងទឹកហូរមិនត្រឡប់ ១៩៦៤
- រឿងប្រុសអប្រិយស្រីរងកម្ម ១៩៦៥
- រឿងជីវិតតែមួយ ១៩៦៥
- រឿងខ្យងស័ង្ខ ១៩៦៥
- រឿងលលកញីឈ្មោល ១៩៦៥
- រឿងសាយ័ណ្ហទោចយំ ១៩៦៥
- រឿងកាត់ត្រើយមហាស្រណោះ ១៩៦៦
- រឿងនាងវិមានច័ន្ទ ១៩៦៦
- រឿងព្រោះតែស្រលាញ់ ១៩៦៦
- រឿងស្អប់ណាស់ស្រលាញ់ណាស់ ១៩៦៦
- រឿងវិលវិញណាបង ១៩៦៦
- រឿងក្បូនអណ្ដែត ១៩៦៧
- រឿងពៅឈូកស ១៩៦៧
- រឿងអកលាទ្រនំ ១៩៦៧
- រឿងស្អប់ជំពប់លើ ១៩៦៧
- រឿងនាងកែវណាម៉ា ១៩៦៧
- រឿងទឹកភ្នែកលើខ្នងភ្នំ ១៩៦៧
- រឿងវាសនាអកុសល ១៩៦៨
- រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់ ១៩៦៨
- រឿងស្អែកអូនលាបងហើយ ១៩៦៨
- រឿងបំណុលជីវិត ១៩៦៩
- រឿងចំប៉ាថោង ១៩៦៩
- រឿងសុរិយ័នកុមារនិងព្រះនាងទេពធីតា ១៩៦៩
- រឿងស្រីគ្រប់លក្ខណ៍ ១៩៧០
- រឿងពស់កេងកងភាគ១ ១៩៧០
- រឿងបុត្រាព្រះអាទិត្យសងឈាមម្ដាយ ១៩៧០
- រឿងស្ដេចដំរីស ១៩៧០
- រឿងជីវិតផ្សងព្រេង ១៩៧០
- រឿងវង្វេងព្រោះស្នេហ៍ ១៩៧២
- រឿងពស់កេងកងភាគ២ ១៩៧២
- រឿងបុប្ផាអង្គរ ១៩៧២
- រឿងជីវិតថ្មី ១៩៧២
- រឿងម៉ាក់ថឺង ១៩៧៣
- រឿងភីសាវង់អូនអើយ ១៩៧៣
- រឿងដៃដែក៣២ ១៩៧៣
- រឿងផ្ញើកងចងដៃ ១៩៧៤
- រឿងក្រពើលោកនេន ១៩៧៤
- រឿងធីតាសក់ពស់ ១៩៧៤
- រឿងថ្ងៃលិចអូនស្រណោះ ១៩៧៥
- រឿងឆាយាលើអង្គរ
- រឿងសន្ធិប្រកាស
- រឿងឈប់ស្រឡាញ់អូនទៅ (មិនទាន់បានបញ្ចាំង)
- រឿងធីតាសក់ពស់ភាគ២ (មិនទាន់បានបញ្ចាំង)
- រឿងទុំទាវ (Version 1975) (មិនទាន់បានបញ្ចាំង)
[កែប្រែ] ឯកសារយោង
- ទស្សនាវដ្តីខ្មែរអប្សរា
- Golden Age of Khmer Cinema