ណាប៉ូលេអុងទី៣

ដោយវិគីភីឌា
រូបគំនូរ ណាប៉ូលេអុងទី៣

ណាប៉ូលេអុងទី៣ល្វីណាប៉ូលេអុងបូណាប៉ាត (ឈ្មោះពេញ ស្សាល ល្វី ណាប៉ូលេអុង បូណាប៉ាត) កើតនៅថ្ងៃទី ២០ មេសា ១៨០៨ និង​ទទួលមរណៈភាព នៅ​ថ្ងៃទី​០៩ មករា ១៨៧៣​។ ណាប៉ូលេអុងទី៣ ជា​ប្រធានាធិបតីទី១​របស់​សាធារណរដ្ឋបារាំង និង​ជា​អធិរាជ​តែមួយគត់​របស់​ចក្រភពបារាំងទី២​។ គាត់​មាន​ឋានៈ​ពិសេស​២​ផ្សេងគ្នា មួយ​ជា​ប្រធានាធិបតី​គ្មានអំណាចដំបូងគេ និង មួយទៀត​ជា​ស្ដេច​ចុងក្រោយគេ​របស់​បារាំង​។