ណូរី

ពីវិគីភីឌា
ប្រជាជនកំពុងរុះរើណូរី
ណូរីក្លាយជាវត្ថុទាក់ទាញទេសចរណ៍ ដ៏សំខាន់មួយនៅខេត្តបាត់ដំបង

ណូរីជារទេះធ្វើពីឫស្សីដើរដោយម៉ូទ័រឆ្នៃពីម៉ាស៊ីនម៉ូតូឬម៉ាស៊ីនបូមទឹក ដែលរត់នៅលើផ្លូវដែក។ គេនិយមឃើញមានប្រើណូរីនៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណូរីអាចរត់បានល្បឿនដល់ទៅ 50km/h។

អំពីឈ្មោះ[កែប្រែ]

គ្មានឯកសារច្បាស់លាស់មួយណានិយាយអំពីប្រវត្តិនៃពាក្យណូរីនេះទេ។ ប៉ុន្តែគេអាចទាយស្មានបានថា វាប្រហែលជាកំលាយសំនៀងមកពីពាក្យបារាំង Lorry ដែលមានន័យថារទេះ[១]

ប្រវត្តិ[កែប្រែ]

គេឃើញមានប្រើណូរីតាំងពីសតវត្សរ៍ឆ្នាំ៧០ សំរាប់ដឹកឥវ៉ាន់ផ្ទាល់ខ្លួនតាមផ្លូវដែក។ ពេលនោះមិនទាន់មានម៉ូទ័រទេ ហេតុនេះម្ចាស់វាតែងប្រើថ្នោលឫស្សី​សំរាប់ដោល។ នៅសតវត្សរ៍ឆ្នាំ៨០ គេប្រើវាសំរាប់ដឹកជញ្ជូនទាហាន​វៀតណាម​និងសំព័ន្ធមិត្ត​ទៅខ្សែត្រៀមខាងមុខ។

នៅខែកុម្ភៈឆ្នាំ២០០៨ គំរោងការស្ថាបនាបណ្ដាញផ្លូវដែកឡើងវិញ គឺពីក្រុងព្រះសីហនុទីភ្នំពេញ និងពីភ្នំពេញទៅប៉ោយប៉ែត ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០០៩[២]។ ប៉ុន្តែមកទល់ខែឧសភាឆ្នាំ២០១១ គំរោងនេះចប់បានត្រឹមកំណាត់ពីក្រុងព្រះសីហនុទីភ្នំពេញប៉ុណ្ណោះ[៣]។ នៅពេលដែលវិស័យអាយស្ម័យានកម្ពុជាអភិវឌ្ឍ គេនឹងលែងឃើញមានណូរីប្រើប្រាស់ទៀតហើយ។

របៀបជិះ[កែប្រែ]

ឯកសារយោង[កែប្រែ]