ត្រកៀតប៉ោង
ដោយវិគីភីឌា
| ត្រកៀតប៉ោង | |
|---|---|
| ចំណាត់ថ្នាក់ជីវសាស្ត្រ | |
| រជ្ជៈ: | Plantae |
| (unranked): | Angiosperms |
| (unranked): | Monocots |
| (unranked): | Commelinids |
| លំដាប់: | Commelinales |
| អំបូរ: | Pontederiaceae |
| ពួក: | Eichhornia |
| ប្រភេទ: | E. crassipes |
| ឈ្មោះទ្វេនាម | |
| Eichhornia crassipes (Mart.) Solms |
|
ត្រកៀតប៉ោង ឬ កំប្លោក ជាស្មៅទឹកពួកត្រកៀត បែបភាពដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង តទៅទើបបែកចេញជាពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង; ត្រកៀតនេះមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាមានជនខ្លះ គេប្រើជាអន្លក់, ធាងគេប្រើជាបន្លែក៏បាន; ធាងនិងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ, ក្របីស៊ី; ធាងបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើកន្ទេល, ធ្វើសំពៀត ។ល។
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: Water hyacinth |