ថ្នាក់ពាក្យ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
នៅក្នុង ភាសាខ្មែរ គេចែកថ្នាក់ពាក្យជាប្រាំបីគឺ៖
មាតិកា |
[កែប្រែ] នាម
នាមជាឈ្មោះសម្រាប់សម្គាល់អ្វីមួយដូចជាមនុស្ស សត្វ វត្ថុជាដើម។
[កែប្រែ] សព្វនាម
សព្វនាមជាពាក្យប្រើសម្រាប់ជំនួសកន្សោមនាម ដែលគេនិយាយរួចមកហើយ។ សព្វនាមមានដូចជា ខ្ញុំ យើង វា គាត់ គេ ... ។
[កែប្រែ] គុណនាម
គុណនាមជាពាក្យសម្តែងលក្ខណៈរបស់នាមឲ្យប្លែកពីប្រក្រតី ដូចជា ខ្ពស់ ទាប ល្អ អាក្រក់ តិច ច្រើន តូច ធំ ... ។
[កែប្រែ] កិរិយាស័ព្ទ
កិរិយាស័ព្ទជាសម្តីសម្តែងអំពើដូចជា ដើរ រត់ ធាក់ ដំ ទាត់ ... ។
[កែប្រែ] គុណកិរិយា
គុណកិរិយាជាពាក្យប្រើសម្រាប់បំពេញលក្ខណៈរបស់កិរិយាគុណនាមដូចជា លឿន ឆាប់ រហ័ស សន្សឹមៗ ... ។
[កែប្រែ] ចំណងធ្នាក់ ឬធ្នាក់
ធ្នាក់ជាពាក្យចំណងសម្រាប់ប្រើក្នុងកន្សោមនាម ដើម្បីបង្កើតកន្សោមមានធ្នាក់។ ធ្នាក់មាន លើ ក្រោម ក្បែរ ... ។
[កែប្រែ] ចំណងឈ្នាប់ ឬឈ្នាប់
ឈ្នាប់គឺជាចំណងសម្គាល់ទំនាក់ទំនងគ្នារវាងពាក្យនឹងពាក្យ ឃ្លា នឹងឃ្លា ល្បះនឹងល្បះ ដូចជា និង តែ ប៉ុន្តែ ... ។
[កែប្រែ] ឧទានស័ព្ទ
ឧទានស័ព្ទគឺជាពាក្យសម្រាប់ត្រាប់សូរធម្មជាតិ ឬពាក្យសម្តែងចំណាប់អារម្មណ៍ភ្លាមៗ ដូចជា ពុទ្ធោ! យីអើ! អុញ! ... ។