ទន្សោង

ពីវិគីភីឌា

ទន្សោង[១]
Java banteng cow (left) and bull (right)
ស្ថានភាពអភិរក្ស
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Subfamily:
Genus:
ប្រភេទ:
B. javanicus
Binomial name
Bos javanicus
d'Alton, 1823
Subspecies

B. j. birmanicus
B. j. javanicus
B. j. lowi

បានតេង (ខ្មែរ៖ ទន្សោង)​ (ឈ្មោះ​បច្ចេកទេស Bos Javanicus) ដែល​គេ​អាច​ហៅ​ថា​ ទឹមបាឌូ (Tembadau) គឺ​ជា​អម្បូរ​នៃ​គោ​ព្រៃ​ម៉្យាង​ ដែល​គេ​ប្រទះ​ឃើញ​នៅ អាស៊ី​អាគ្នេយ៍។

នៅ​កន្លែង​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍​ គេ​បាន​ផ្សាំង​ទន្សោង​យក​ចិញ្ចឹម ហើយ​មាន​​បានតេង​ស្រុក​ប្រហែល​ជា​១.៥លាន​ក្បាល ដែល​គេ​ហៅ​ថា​ គោបាលី (Bali Cattle)។ សត្វ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​កម្លាំង​អូសទាញ​និង​សម្រាប់​យក​សាច់។ គោបាលី​ក៏​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ភាគ​ខាង​ជើង​ប្រទេស​អូស្រ្តាលី​ផង​ដែរ ដែល​នៅ​ទីនោះ​​វា​រស់​នៅ​តាម​វាល​។

បំណែងចែក​ និង​អម្បូរ​តូច[កែប្រែ]

មាន​អម្បូរ​តូច​ៗដែល​គេ​ទទួល​ស្គាល់៖

១. បានតេងជ្វា (B. J. Javanicus )៖ ប្រទះ​ឃើញ​នៅ​កោះ​ជ្វា​ សត្វ​ឈ្មោល​មាន​សម្បុរ​ខ្មៅ​ឯសត្វ​ញី​មានមាឌ​ធំ។

២. បានតេងបរណេអូ (B. J. Lowi)៖ ប្រទះ​ឃើញ​នៅ​កោះ​បរ​ណេអូ មានមាឌ​តូច​ជាង​បានតេង​ជ្វា ស្នែង​​មុត​ជាង​ នឹង​សត្វ​ឈ្មោល​មាន​សម្បុរ​​ដូច​ សូកូឡា។

៣. បានតេង​ភូមា (B.J. Birmanicus) ៖ ប្រទះ​ឃើញ​នៅ​ មីយ៉ានម៉ារ, ថៃ​, កម្ពុជា, ឡាវ និង​ វៀតណាម ទាំងញី​ទាំង​ឈ្មោល​មាន​មាឌ​ធំ​ នៅ​កម្ពុជា​ សត្វឈ្មោល​២០%​មាន​សម្បុរ​ខ្មៅ​ព្រីក​ រី​ឯ​នៅ​ឧបទ្វីប​ម៉ាឡេនៅ​ថៃ​ ភាគ​ច្រើន​នៃ​សត្វ​ឈ្មោល​មាន​សម្បុរ​ខ្មៅ​។ អម្បូរ​តូច​មួយ​នេះ​ត្រូវ​បាន​ទទូល​ស្គាល់​ដោយ​ ​IUCN ប៉ុន្តែ​​មិន​មាន​នៅ​​ក្នុង​អម្បូរ​ថនិកសត្វ​ពិភពលោក​បោះ​ពុម្ព​លើក​ទី​៣​ (Mammal Species of the World, 3rd Edition) នោះ​ឡើយ។​

រូបរាង[កែប្រែ]

បានតេង​មាន​​ទំហំ​​ប្រហាក់​ប្រហែល​នឹង​គោស្រុក​ ដែល​មាន​កម្ពស់​ពី​១.៥៥ ទៅ១.៦៥ម៉. គិត​​ត្រឹម​ស្មា ហើយ​មាន​ទម្ងន់​ពី​៦០០ ទៅ៨០០គ.ក។ យើង​អាច​សង្កេត​ដឹង​ភេទរបស់​វា តាម​រយៈ​ពណ៌​សម្បុរ​និង​ទំហំ។ ចំពោះ​​បានតេង​​ឈ្មោល​ពេញ​កម្លោះ​ រោម​ខ្លី​ៗ​នៅ​លើ​ខ្លួន​មាន​ពណ៌​ខៀវ​ទឹក​ប៊ិច​ ឬ​ពណ៌​ក្រហម​ក្រម៉ៅ​ដិត​ ឯ​បានតេង​ញី​និង​បានតេង​​តូចៗ​វិញ​​មាន​ពណ៌​ក្រហម​ក្រម៉ៅ​​និង​មាន​ឆ្នូត​​ពណ៌​ខ្មៅ​​កាត់​​ទទឹង​​ពោះ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​រង្វង់​​ពណ៌​​ស​​នៅ​​ជើង​ ហើយ​​មាន​​ចំនុច​សៗ​នៅ​​លើ​​ភ្នែក។ វា​មាន​មាឌ​ប្រហាក់​ប្រែល​នឹង​គោ​ស្រុក​ តែ​មានក​និង​ក្បាល​តូចជាង​ និង​មានបួក​ស្ទើរ​រាប​ស្មើ​នៅ​លើ​ខ្នង។ សត្វ​ញី​មាន​ស្នែង​ខ្លី​ ហើយ​​កោង​ខ្លាំង​ដែល​​ចុង​ស្នែង​សង​ខាង​ចង្អុល​រក​គ្នា ឯ​ស្នែង​សត្វ​ឈ្មោល​វិញ​​ងរ​ឡើង​ទៅ​លើ​ មាន​ប្រវែង​ពី​៦០​ ទៅ​៧៥​ស.ម៉ និង​ភ្ជាប់​គ្នា​ដោយ​សារ​កន្លែង​រលោង​មួយ​នៅ​លើ​ថ្ងាស។

អត្តចរិត[កែប្រែ]

បានតេង​រស់​នៅ​ក្នុង​ព្រៃ​របោះ​ដែល​មាន​ស្មៅ​ ទំពាំង​ ផ្លែ​ឈើ​ ស្លឹក​ឈើ​ និង​មែក​ឈើ​ខ្ចីៗ​សម្រាប់​ទុក​ជា​អាហារ។ បាន​តេង​ជា​សត្វ​ដែល​មាន​សកម្ម​ភាព​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​នៅ​កន្លែង​ដែល​សម្បូរ​មនុស្ស​វា​ចូលចិត្ត​ភាព​ងងឹតវិញ។ ជាទូទៅ​ បានតេង​រស់​នៅ​ជា​ហ្វូង​ពី​២០​ ទៅ​៣០​ក្បាល។

ការបន្តពូជ[កែប្រែ]

បានតេង​ឈ្មោល​កម្លោះ​តែ១​គត់ និង​បន្តពូជ​ជាមួយ​បានតេង​ញី​ទាំង​អស់ ដូច្នេះ​ការ​ដណ្តើម​គ្នា​យក​សត្វ​ញី​តែង​តែ​កើត​ឡើង​ជា​ញឹក​ញយ​។ បើ​ទោះ​ជា​មាន​លទ្ធភាព​បន្ត​ពូជ​បាន​គ្រប់​ពេញ​វេលា​សម្រាប់​បានតេង​ដែល​គេ​ចាប់​ទុក​ បានតេង​ព្រៃ​នៅ​ថៃ​អាច​បន្តពូជ​តែ​នៅ​ខែ​ឧសភា និង​មិថុនា​តែ​ប៉ុណ្ណោះ។ បានតេង​ញី​កើត​កូន​ម្តង​បានមួយ​ក្បាល​ ក្រោយ​ពីពរ​ពោះ​អស់​រយៈ​ពេល​២៨៥​ថ្ងៃ។ ការ​បំបោះ​ដោះ​មាន​រយៈ​ពេល​ពី​៦ ទៅ​៩ខែ ហើយ​បានតេង​អាច​បន្ត​ពូជ​បាន​ចាប់​ពី​អាយុ​២ ទៅ​៣​ឆ្នាំ​។ គេ​បាន​កត់​ទុក​ថា​ បានតេង​​ព្រៃ​អាច​រស់​បាន​ដល់​អាយុ​២០​ឆ្នាំ​ ឯ​បានតេង​ដែល​គេចាប់ទុក អាច​មាន​អាយុ​ដល់​២៦​ឆ្នាំ។

ការ​បង្កាត់[កែប្រែ]

បានតេង​ជា​អម្បូរ​ដែល​ស្ថិតនៅ​ក្នុង​គ្រោះ​ថា្នក់​ទី​២​​ដែល​ត្រូវ​បាន​បង្កាត់​ដោយ​ជោគ​ជ័យ ហើយ​ជា​អម្បូរ​ទី​១​ដែល​រស់​បាន​យូរ​ជាង​១​សប្តាហ៍ (១ទៀត​គឺ​អម្បូរ​ ហ្គរ Gaur ដែល​ស្លាប់​ក្រោយ​កើត​បាន​២​ថ្ងៃ)។ អ្នកវិទ្យាសាស្ត្រ​នៅ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​កោសិកាទំនើប (Advanced Cell Technology) នៅវរសេស្ទរ ម៉ាសសាឈួសេត សហរដ្ឋអាមេរិច (Worcester, MA, U.S.)​ បាន​ដក​យក​ អាដេអិន ពី​កោសិកា​របស់​បាតេង​ដែល​​រក្សា​ទុក​នៅបន្ទប់​បង្កក​ពិសេស (Frozen Zoo)​ នៅ​សួន​សត្វ​សានឌីអេហ្គោ (San Diego Zoo) ហើយ​បញ្ចួល​ទៅ​ក្នុងសម្បក​ស៊ុត​របស់​គោ​ស្រុក ក្រោម​ដំណើរ​ការ​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​បញ្ជួន​កោសិកា​ដើម្បី​​បង្កើត​អំប្រ៊ីយ៉ុង​បង្កាត់​ថ្មី (Somatic Cell Nuclear Transfer)។ អំប្រ៊ីយ៉ុង​៣០​ត្រូវ​បាន​ផ្ញើរទៅ​បន្ទប់​ពិសោធន៍បណ្តូរ​ហ្សែន​តាម​អូវែរ (Trans Ova Genetics) ដែល​​បាន​បញ្ចូល​ពង​ដែល​មាន​ជិវិត​ចូល​ទៅ​ក្នុង​ស្បូន​របស់​គោ​ស្រុក​។ គោ​២​ក្បាល​បាន​រក្សា​ស៊ុត​នេះ​ដល់​ថ្ងៃ​កើត​​ក្រោម​ការ​វះ​កាត់​។ កូន​ទី១​​បាន​​កើត​នៅ​ ថ្ងៃ​០១មេសា​២០០៣ ឯ​ទី​២​នៅ​​ពីរ​ថ្ងៃ​ក្រោយ​មក។ កូន​ទី២​បាន​ត្រូវ​សម្លាប់​ទៅ​វិញ​ ប៉ុន្តែ​កូន​ទី១​បាន​បន្ត​រស់​នៅ​ឯ​សួន​សត្វ​សាន់ឌីអេហ្គោ​ ក្រោម​សុខភាព​យ៉ាង​ល្អ​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​២០០៦។​​


ឯកសារយោង[កែប្រែ]

  1. Grubb, Peter (16 November 2005). "Bos javanicus". ជា Wilson, Don E., and Reeder, DeeAnn M., eds. Mammal Species of the World: A Taxonomic and Geographic Reference (3rd រ.រ.). Baltimore: Johns Hopkins University Press, 2 vols. (2142 pp.). p. 691. ល.ស.ប.អ. 978-0-8018-8221-0. ម.ប.គ.ល. 62265494. http://www.bucknell.edu/msw3/browse.asp?id=14200683. 
  2. Timmins, R.J., Duckworth, J.W., Hedges, S., Steinmetz, R. & Pattanavibool, A. (2008). Bos javanicus. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 29 March 2009. Database entry includes a brief justification of why this species is of endangered.