Jump to content

ទិត្យ​ វិជ្ជរ៉ាដានី

ពីវិគីភីឌា

តារាភាពយន្តដ៏ល្បីល្បាញ ទិត្យ វិជ្ជរ៉ាដានី ដែលលោកអ្នកនាងកញ្ញាបានឃើញនេះជារូបថតពណ៍ធម្មជាតិពិតៗ ដែលក្រុមព្រះសុរិយាស្រាវជ្រាវឃើញថា រូបនេះបានថតនៅក្នុងស្ទើឌីយ៉ូនាហាងថតរូប បញ្ចពណ៍ ក្បែររោងភាពយន្តគិរីរម្យ ក្នុងឆ្នាំ១៩៧៤។ អ្វីដែលជាសំណាងនោះ រូបថតពីរសន្លឹកនេះអាចរក្សាទុកនៅសល់ដល់សព្វថ្ងៃ ក្នុងគុណភាពល្អ ដោយមានការរក្សាពីកំពូលតារាភាពយន្ត វីរៈ តារា ដែលលោកស្រីមានរូបថតពីរសន្លឹកនេះតាំងពីឆ្នាំ១៩៧៤ម្ល៉េះ ហើយលោកស្រីបានយករូបមិត្តសិល្បកររូបនេះទុកក្នុងអាល់ប៊ុមរូបថតមួយ ដែលបានរក្សាទុកជាមួយកូនៗលោកស្រី នៅគេហដ្ឋានបណ្តុះអាសន្នមួយនាទីក្រុងបាងកក ប្រទេសថៃ មុនពេលខ្មែរក្រហមវាយឡើងកាន់អំណាច។ រូបថតពីរសន្លឹកនេះ បានបង្ហាញនូវសម្រស់ដ៏ស្រស់ត្រកាលនៃតារាភាពយន្ត ទិត្យ វិជ្ជរ៉ាដានី ដែលជាកំពូលតារាភាពយន្តដ៏ល្បីល្បាញមួយរូបនៃកម្ពុជា។

ជីវប្រវត្តិ​សង្ខេប

[កែប្រែ]

អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី (Tith Vichara Dany) ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេ​នាអំឡុងចុងទសវត្សរ៍ទី ៦០ និង​ ដើមសតវត្សរ៍ទី ៧០ ដែលមានវង់ភក្ត្រ​ស្រស់​​ផូរផង់​ ថ្ពាល់ខួច​ទាំងសង​ប្រកប​ដោយ​ស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្តែងយ៉ាងរស់រវើកសក្តិសមឥត​ខ្ចោះ។ អ្នកស្រីមាន​​​កម្ពស់​ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែរាង​ដ៏តូច​ច្រលឹង​មានអានុភាព​ទាក់ទាញ​របស់​អ្នកស្រីធ្វើឱ្យអ្នកស្រីបានវាយផ្តាច់តារាភាពយន្តស្រីដទៃ​ទៀត​​នាសម័យនោះ ។ អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ ១៩៤៨ នៅទីក្រុងភ្នំពេញ។ គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន។ លោក សារឹម ជា​កូន​អ្នក​មា​ន​ម្នាក់​ និងជានិស្សិតរៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ។ ឪពុកម្តាយបានតម្រូវឱ្យលោកទៅរៀនបន្តនៅប្រទេសបារាំង។ លោកបាន​ឃ្លាតពីភរិយា​ក្រៅ​ច្បាប់ ដោយចិត្តអាឡោះអាល័យហើយសន្យាថាបីឆ្នាំក្រោយលោកនឹងវិលត្រឡប់មកវិញ។ បីឆ្នាំដែលបានសន្យាក៏កន្លង ហួសទៅ ទោះបីជាអ្នកស្រី អុក ស៊ន ប្រសូតនាងវិជ្ជរ៉ាដានី បានអាយុ​៤-៥ឆ្នាំហើយ ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត។ អ្នកស្រីអុកស៊នក៏បានរៀបការ​ជាមួយ ​លោក សាន ទិត្យ ជាទាហាន​សង្គមរាស្ត្រនិយម​តាមការណែនាំ​របស់​ឪពុក​ម្តាយ។ លោកសាន ទិត្យ ជាបុរសពោះម៉ាយមានកូន២នាក់។ លោកស្រឡាញ់ ថ្នាក់ថ្នមនិងថែទាំអ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ដូចជាកូនបង្កើត។ អ្នកស្រីវិជ្ជរ៉ាដានី មានប្អូន ពីរនាក់ក្រោយទៀត គឺនាងវិជ្ជរ៉ារង្សី និងប្អូនប្រុសអ័រគីដេ។ នាងវិជ្ជរ៉ារង្សីហៅស្រីពៅ ក៏​ជា​តារា​ថ្មីម្នាក់​ទៀត​ដែរ តែថតបានពីរ-បីរឿងមិនទាន់បានបញ្ចាំងផង ទទួលស្រុកទេស ​ផ្លាស់ប្តូរនយោបាយ នាងក៏ត្រូវ​ស្លាប់​ក្នុង​ ជំនាន់ប៉ុលពតទៅ។ អ្នកស្រី វិជ្ជរ៉ាដានី រៀនដល់​ថ្នាក់​ទី៣​ទំនើប​នៅវិទ្យាល័យ​យុគន្ធរ​ ហើយមានស្វាមី​នៅឆ្នាំ​ ១៩៦៧ ក៏ឈប់រៀនទៅ។ ប្តីឈ្មោះ ប្រាក់ ប៊ុនថន អ្នកស្រុកបាត់ដំបង កូនថីរំចេក គ្រូបង្រៀន នៅខត្តកំពង់ឆ្នាំង បង្រៀននៅសាលារៀន គោគបន្ទាយ ក្រោយមក សាលារៀនដំណាក់កី។ អ្នកស្រីនិងស្វាមីទទួលបានកូនប្រុសម្នាក់ឈ្មោះនី ណូរ៉ា។ ប៉ុន្តែដោយសារគ្រួសារខាងស្វាមី អ្នកស្រី​មិនពេញ​ចិត្ត​ចំពោះ​អាជីព​សិល្បៈ​របស់​អ្នកស្រី​បានធ្វើឱ្យ​កើតជា​ក្តីក្តាំ​លែង​លះ​​​​គ្នា​រវាង​អ្នកស្រី និង លោកប្រាក់ ប៊ុនថៃ ជាស្វាមី។ ពេលនោះលោកប៉ិច សាលឿន ពាក់សក្តិ២ខាងក្រុមតន្ត្រីយោធាភិរម្យស្គាល់ អ្នកស្រីតាមរយៈការថតកុន បានជួយរត់ការអ្នកស្រី​លុប​អេតាស៊ីវិល។ លុះចប់សព្វគ្រប់ ក៏ដណ្តឹងការជាមួយអ្នកស្រីតែម្តង ហើយទទួលបានបុត្រម្នាក់ឈ្មោះប៉ិច ដានីញ៉ែល។ នៅ​ឆ្នាំ​ ១៩៧៥ ​​អ្នកស្រីត្រូវ​ជម្លៀស​ទៅ​កាន់​ខេត្ត​បាត់​ដំបង ហើយបាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ​ ១៩៧៩​ ពេល​របប​ខ្មែរ​ក្រហម​ដួល​រលំ​​ដោយ​សារ​សម្រាល​បុត្រ​តាម​ផ្លូវ​ពេល​ត្រឡប់​មក​កាន់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​។​​

ជីវិតសិល្បៈ​ និង​​ ស្នាដៃ​

[កែប្រែ]

នៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាកល្បងថតកុន។ មូលហេតុដែលធ្វើឱ្យគេ​ស្គាល់អ្នកស្រី គឺនៅពេល​អ្នកស្រីទៅ​ថតរូប​នៅក្នុងហាងជាមួយនឹងស្វាមីអ្នកស្រីនៅហាងថតរូបកំពង់ឆ្នាំង។ ហាងថតរូបនោះក៏បានសុំរូបថត​អ្នកស្រីដាក់ តាំងលំអហាង។ ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍ ហើយក៏​ស៊ើបសួរ​រហូតដល់បានរកឃើញអ្នកស្រី។ ដើមឡើយស្វាមីនិងគ្រួសារ មិនឱ្យអ្នកស្រី ទៅថតកុនឡើយ តែដោយលក្ខណៈជាក់ស្តែងនៅពេលរៀបមង្គលការគេទាំងពីរ គេអញ្ជើញ​ភ្ញៀវចូលរួម​ចំនួន១០០តុ។ លុះដល់ថៃ្ងនោះជាសំណាងអាក្រក់ ភ្លៀងធ្លាក់ដូចគេចាក់ទឹក មង្គលការអ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់។ ទន្ទឹមនឹងនោះថៅកែកុនដឹងរឿងក៏បានសន្យាថា ឱ្យតែអ្នកស្រី​ព្រម​ទៅ​ថតកុនឱ្យគេ គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី។ ដោយហេតុផលនោះ ស្វាមីអ្នកស្រី និងឪពុកម្តាយក្មេក ក៏សុខចិត្តយល់ព្រមឱ្យអ្នកស្រីទៅថត ដោយ​កំណត់​ថា ថត​តែ​មួយរឿង​រួចបំណុលហើយឈប់។ រឿងដំបូងដែលអ្នកស្រីសម្តែងគឺរឿង “លោហិតវាសនា” ដែលមានលោកជា យុទ្ធថន និងណុប ណែម ជាតួឯកប្រុស គឺអ្នកស្រីចេញថត​ទាំងទម្ងន់កូន​ក្នុង​ពោះ​៣ខែក្នុងឆ្នាំ១៩៦៧។ ក្រោយមក ក៏ចេះតែមានម្ចាស់ផលិតកម្មមក ទាក់ទងឱ្យអ្នកស្រី ថតភាពយន្តជាបន្តបន្ទាប់។ រឿងដែលអ្នកស្រីសម្តែងមានរាប់រយរឿង ហើយភាគច្រើន​សុទ្ធតែ​ជារឿង​ដែលទទួលការ​និយមចូលចិត្តពីទស្សនិកជនយ៉ាងខ្លាំងក្លា។ អ្នកស្រីថតរឿងបានច្រើនជាងគេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនាសម័យនោះ។ តួ​ប្រុស​ដែល​អ្នកស្រី​ធ្លាប់​សម្ដែង​ជាមួយ​​​គឺ​លោក​គង់​ សំអឿន, លោក​​ជា​ យុទ្ធ​​ថន​​​, លោក​​វណ្ណ ​វណ្ណៈ, លោក​សូ ហ៊ាន​ ជា​ដើម​​។​ ភាព​យន្ត​ដែល​​អ្នកស្រី​​បាន​​សម្ដែង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦៧ ​ដល់​ឆ្នាំ​ ១​៩​៧​៥​​ មាន​ ១​២​៧​ រឿង​​ជា​​អាទិ៍​​រួម​​មាន​ ​៖​

  1. ​ រឿងលោហិតវាសនា ១៩៦៧
  2. ​ រឿងអ្នកតាឃ្លាំងមឿង ​​​​​ ១៩៦៧
  3. រឿងកាកី​ ​ ​១៩៦៧
  4. រឿងស៊ី​យិន​គុយ​ ​​ ​​ ​​ ១​៩៦៧
  5. រឿងសោភិនីមាសបង ១៩៦៧
  6. រឿងសម្លេងខ្លែងឯក ១៩៦៧
  7. រឿងសែនទារុណ ​ ​​ ១៩៦៧
  8. ​ រឿងពិជ័យវង្សា ១៩៦៧
  9. រឿងទិព្វសូដាច័ន្ទ​​ ​ ​១៩៦៨
  10. រឿងជ័យទត្ត ​​ ១៩៦៨
  11. រឿងអារសាច់ជូនម្ដាយ ១៩៦៨
  12. ​ រឿងព្រះថោងនាងនាគ ​​ ១៩៦៨
  13. ​ រឿងស័ង្ខសិល្ប៍ជ័យ ១៩៦៨
  14. រឿងអាទិត្យវង្សាស៊ីសុរិយាវង្ស ១៩៦៨
  15. រឿងសុវណ្ណតែងអន ១៩៦៩
  16. រឿងឥន្ទ្របុត្រ ១៩៦៩
  17. រឿងថាវរីមាសបង​​ ​ ​១៩៦៩
  18. ​ រឿងបិសាចភ្នំស ១៩៦៩
  19. ​ រឿងបិសាចពេជ្រនិល​ ១៩៦៩
  20. ​ រឿងច្រឡំសង្សារស្រវ៉ាខុសគូ ១៩៦៩
  21. ​ រឿងផ្កាថ្កុលមាស ១៩៦៩
  22. រឿង​ត្រពាំង​ពាយ​ ១៩៧០
  23. រឿងសុវណ្ណបញ្ចា​​ ​ ​១៩៧០
  24. រឿងមួយម៉ឺនអាល័យ ​ ​១៩៧០
  25. រឿង​ចំប៉ា​មាស​​ ១៩៧០
  26. រឿងរតនាវង្ស ​ ​១៩៧០
  27. រឿងនាងអម្ពរពេជ្រ​ ​​១៩៧០
  28. ​ រឿងអក្ខរ៉េតមយូរ៉ា ១៩៧០
  29. ​ រឿងក្រឡាហោមគង់​ ១៩៧០
  30. រឿងបញ្ចពណ៌ទេវី​​ ​ ​១៩៧១
  31. រឿងបំណុលឈាមឳពុក ១៩៧១
  32. រឿងឆ្អឹងដៃឳពុក​​ ​ ​១៩៧១
  33. រឿងព្រះពាយផាត់ ១៩៧១
  34. រឿងដាវឆ្វេងស្ដាំ ​​១៩៧១
  35. រឿងកណ្ដឹងសាមពាន់ ១៩៧១
  36. ​ រឿងនាងផ្តិលមាស ១៩៧១
  37. រឿងសារ៉ាយអណ្ដែត ​១៩៧១
  38. រឿងពេជ្រសង្វារវង្ស ១៩៧១
  39. ​ រឿងពានវង្សពង្សនរិទ្ធ ១៩៦៧
  40. រឿងចៅចាប់ក្ដាម ​​ ១៩៧១
  41. រឿងថ្ងៃជួបថ្ងៃព្រាត់ ១៩៧១
  42. ​ រឿងធីតាឃ្លោកទិព្វ ១៩៧១
  43. រឿង​ពេល​ដែល​ត្រូវ​យំ​ ១៩៧២
  44. ​ រឿងបងខុសហើយអូន ១៩៧២
  45. ​ រឿងដាវបាក់ដងមាសប្រយុទ្ធនឹងឆ្អឹងដៃឱពុក ១៩៧២
  46. ​ រឿងកំពូលបុរសមុខពីរ ១៩៧២
  47. ​ រឿងកេសរមាលា​ ១៩៧២
  48. រឿងចៈដេត​ ​ ​ ​ ១៩៧២​
  49. រឿងទាវ​ឯក​ ​ ​ ​​ ១៩៧២
  50. រឿងខ្ញុំសើចហើយខ្ញុំយំ ១៩៧២
  51. រឿងកន្សែងលោហិត ​ ​ ​ ១៩៧២
  52. រឿងកន្សែងក្រហម ​ ​ ១៩៧២
  53. រឿងចំប៉ីស ១៩៧២
  54. រឿងជ្រលងសេកមាស ១៩៧២
  55. រឿងព្រាត់ព្រោះអ្វី ១៩៧២
  56. រឿងអាឡេវអាវែក ១៩៧២
  57. រឿងរៀមច្បងយើង ១៩៧២
  58. រឿងកូនក្រកខ្មៅ ​១៩៧២
  59. រឿងលម្អងផ្កាស្លា ១៩៧២
  60. រឿងលំអងពុទ្ធឆាត ១៩៧២
  61. ​ រឿងមិនដាច់អាល័យ ១៩៧២
  62. ​ រឿងរិទ្ធីស័ក្ខព្រួញមាស ១៩៧២
  63. ​ រឿងសេនរង្សសេនរី ១៩៧២
  64. ​ រឿងចំណារព្រហ្មលិខិត ១៩៧៣
  65. ​ រឿងចៅកាំបិតបន្ទោះ ១៩៧៣
  66. ​ រឿងតេជោដំឌិន ១៩៧៣
  67. ​ រឿងកាត់កន្ទុយលាបកំបោរ​ ១៩៧៣
  68. ​ រឿងក្រមុំយំយប់ ១៩៧៣
  69. ​ រឿងព្យុះជីវិត ១៩៧៣
  70. ​ រឿងរើសកូនប្រសារ​ ១៩៧៣
  71. ​ រឿងសំពោងផ្កាចារ ១៩៧៣
  72. ​ រឿងទង់មរណៈ ១៩៧៣
  73. ​ រឿងពស់វែកស្រង៉ែ ១៩៧៣
  74. រឿង​ភក្ដី​ស្នេហ៍​ ​ ​ ​ ១៩៧៣
  75. រឿងប៉ីនាងល័ក្ខ ​ ១៩៧៣
  76. រឿងពល​ទោ​អភ័ព្វ​ ​ ១៩៧៣
  77. រឿងអាសូរអូនផង ១៩៧៣
  78. រឿងបុទុមស្រីរតន៍ ១៩៧៣
  79. ​ រឿងបុប្ផាកម្ពុជាក្រោម ១៩៧៤
  80. រឿងប្រម៉ាត់​ប្រម៉ង់​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៧៤
  81. រឿងព្រះ​​មហា​​មោគ្គលាន​ ១៩៧៤
  82. រឿងរាហ៊ូចាប់ច័ន្ទ ​​ ​​​ ​ ​ ​ ​ ​ ១៩៧៤
  83. ​ រឿងចំរៀងឥតព្រាងទុក ១៩៧៤
  84. ​ រឿងជំនោរខែប្រាំង ១៩៧៤
  85. ​ រឿងកម្លោះយំក្រមុំសើច ១៩៧៤
  86. ​ រឿងកែវឡុងកែវឡាយ ១៩៧៤
  87. ​ រឿងអ្នកស្រែចូលក្រុង ១៩៧៤
  88. ​ រឿងនាងត្រចើលដោះក្រាល ១៩៧៤
  89. ​ រឿងសាយ័ណ្ហវិលវិញ ១៩៧៤
  90. ​ រឿងស៊ីបាយបោកឆ្នាំង ១៩៧៤
  91. ​ រឿងស្លៀកខ្យល់ដណ្ដប់មេឃ ១៩៧៤
  92. ​ រឿងស្រីស្រស់ទងវង ១៩៧៤
  93. រឿងស្រីណាមិនយំ ១៩៧៤
  94. រឿងផ្លូវបែកជាបី ​ ​១៩៧៤
  95. រឿងនាងបដាចារ ១៩៧៤
  96. រឿងកន្សែងស្លាដក់ ១៩៧៤
  97. រឿងទំនួញបង្គងក្អែក ​១៩៧៤
  98. រឿងមាន់រងាវពីរដងបងទៅរកអូន ១៩៧៤
  99. ​ រឿងអាកំជិលអាំងផេះ ១៩៧៥
  100. ​ រឿងខ្យងសំបុរបី ១៩៧៥
  101. ​ រឿងនាងសីតាដួង ​ ១៩៧៥
  102. ​ រឿងរ័ត្នចំប៉ីស្រីអូររំដួល ១៩៧៥
  103. ​ រឿងរន្ទះខែប្រាំង ​ ១៩៧៥
  104. រឿងអូននិងបង ១៩៧៥
  105. ​ រឿងអាពាហ៍ពិពាហ៍ច្រឡំខាន់ស្លា (មិនទាន់បញ្ចាំង)
  106. ​ រឿងជំនោរប៉ៃលិន ​ (មិនទាន់បញ្ចាំង)
  107. រឿងខ្លឹមច័ន្ទស្រណោះ (មិនទាន់បញ្ចាំង)
  108. រឿងក្រញាំបិសាច (មិនទាន់បញ្ចាំង)
  109. រឿងមច្ឆាស្ទឹងខៀវ (មិនទាន់បញ្ចាំង)
  110. រឿងមុខមួយភ្នែកបួន ​ ​ (មិនទាន់បញ្ចាំង)
  111. រឿងចោរហារយ (មិនទាន់បញ្ចាំង)
  112. រឿងផ្កាយព្រះអង្គារ៍ ​ (មិនទាន់បញ្ចាំង)
  113. រឿងដាវសច្ចទេវី (មិនទាន់បញ្ចាំង)
  114. រឿងដានស្នាមកង់រទេះ (មិនទាន់បញ្ចាំង)
  115. ​ រឿងភួងមាល័យ​​ ​ ​ (មិនទាន់បញ្ចាំង)
  116. រឿងព្រលឹងខ្មោច (មិនទាន់បញ្ចាំង)
  117. រឿងសុរិយាគងភ្នំ​​​ (មិនទាន់បញ្ចាំង)
  118. រឿងទឹកភ្នែកកុលាបបាត់ដំបង (មិនទាន់បញ្ចាំង)
  119. រឿងទេពធីតាកណ្ដុរស​ (មិនទាន់បញ្ចាំង)

ឯកសារ​យោង​

[កែប្រែ]
  1. ទស្សនាវដ្តី​ប្រជាប្រិយ​
  2. www.cambodiaonlinenews.com
  3. Golden Age of Khmer Cinema