ទឹកចិត្តកូនខ្មែរស្នេហ៍ស្និតកំណាព្យ

ពីវិគីភីឌា

ទឹកចិត្តកូនខ្មែរស្នេហ៍ស្និតកំណាព្យ (បទ ត្រឡាចឡើងទ្រើង)

ទឹកចិត្តកូនខ្មែរស្នេហ៍ស្និតកំណាព្យ (បទ ត្រឡាចឡើងទ្រើង)

(១) ប្រឹងរិះគិត ប្រិតរៀនគូរ ស៊ូទ្រាំខំប្រឹង

ដានព្រលឹង ដឹងព្រលិត ដិតជាប់ស្នាមដាន

បានចិញ្ចែង បែងចិញ្ចាច បាចសាចនឹងបាន

ប្រាប់សន្ដាន ប្រាណសន្ដោស ខុសឆ្គងជួយប្រាប់។


(២) ដឹងយ៉ាងច្បាស់ ដាស់យល់ច្បាប់ ចាប់ចុងជួនដឹង

សព្ទ័មិននឹង ស៊ឹងមិននៅ ទៅជាកិត្តិសព្ទ័

ចាប់អារម្មណ៍ ចំអត្ថរស ឈ្មោះកាព្យដែលចាប់

ចុងលំដាប់ ចាប់លំដោយ អោយចេះជួនចុង។


(៣) ថែរក្សា ថារៀនសព្វ ចប់ហើយត្រូវថែ

ប្រុងស្ម័គ្រស្នេហ៍ ប្រែស្មោះសរ ត្រដត្រៀមប្រុង

ក្នុងសំណាញ់ ក្នាញ់សំណើច សើចនៅខាងក្នុង

កសំយ៉ុង ក្នុងសយ្យាសន៍ ជៀសក្ដីអំពល់។

និពន្ធដោយ សុខគឹមហេង ០៦​ តុលា ២០១០