ទំពាំងបាយជូរ

ពីវិគីភីឌា

ទំពាំងបាយជូរ​(Grape) គឺ​​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម​ជូរ​ និង​មាន​​ដាក់លក់​នៅ​លើ​ទីផ្សារ​ទូទៅ​ ហើយ​ត្រូវ​​បាន​គេ​ចាត់​វា​ទុក​ជា​អាហារ​​បំប៉ន​មួយ​ប្រភេទ។ ដែល​ក្រៅ​ពី​មាន​គុណ​​ប្រយោជន៍​ខាង​អាហារ​ហើយ​នោះ​ ក៏​នៅ​មាន​គុណភាព​ខាង​ឱសថ​ជា​ច្រើន​យ៉ាង​ទៀត​ផង។

  • សារជាតិ​អាហារ​សំខាន់​​នៅ​ក្នុង​ទំពាំងបាយជូរ​ គឺ​ស្ករ​ និង​​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់​ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ​​នៅ​មាន​ក្លូកូស​ សូខូល​ ACID CITRIC វីតាមីន​ C ព្រម​​ទាំង​ដែក​ និង​កាល់ស្យូម។
  • ផលប្រយោជន៍នៃការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​​បាន​ជាប់​ជា​ប្រចាំ​ មាន​ប្រសិទ្ធភាព​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​​ចាស់​មុន​វ័យ​ ពុំ​មាន​កម្លាំង​​កំហែង​​ជា​ដើម។ ប្រសិន​​បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​រាល់​ថ្ងៃ​​ នឹង​ជួយ​ឲ្យ​រាង​កាយ​សន្សឹមៗ​ឡើង​មាំមួន​មក​វិញ​បាន។
  • ការកែច្នៃ: ផ្លែ​ទំពាំងបាយជូរ​គេ​នាំ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​​ប្រភេទ​ ស្រា​ប៉ូវ​បំប៉ន​ទៀត​ផង។ ចំណែក​ទង​ដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​​បុរាណ​សម្រាប់​បណ្ដេញ​​ខ្យល់​ ទម្លាក់​ស្លេស្ម​ព្យាបាល​រោគ​រលាក​សន្លាក់​ ឈឺ​ឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរសូង​ រម្ងាស់​សរសៃ​ប្រសាទ​ បំបាត់​អាការ​ឈឺ​ចាប់​ និង​អាច​បំបាត់​អាការ​​ក្អួត​បាន​ទៀត​ផង។

ក្បួន​តម្រា​សម្រាប់​ធ្វើ​​ជា​ឱសថ​តាម​បែប​ផែន​បុរាណ​ចិន​មាន​ដូច​ត​​ទៅ:

  • ឈឺ​តាម​​សន្លាក់​ឆ្អឹង​: ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៦០​-៩០​ក្រាម​លាង​ទឹក​ឲ្យ​ស្អាត​ ចិញ្ច្រាំ​ឲ្យ​ល្អិត​ដាក់​រួម​​ជាមួយ​ប្រអប់​ជើង​ជ្រូក​ម្ខាង​ រួច​ប្រើ​ស្រា​ស​ជាមួយ​និង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា​ ដាំ​ទឹក​ឲ្យ​ពុះ​ទុក​ទទួល​ទាន។
  • រោគ​រលាក​ថ្លើម​ ខាន់​លឿង​ និង​អាការ​​រលាក​ឈឺ​នៅ​តាម​សន្លាក់​ : ​យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​ពី​៣០​-៩០​ក្រាម​ដាំ​ទឹក​ទទួល​ទាន។
  • ខ្វះ​ឈាម​ វិល​មុខ​ ញ័រ​បេះដូង​ : ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ក្នុង​មួយ​ថ្ងៃ​២​-​៣​ដង​ជា​ប្រចាំ។
  • ស្ត្រី​ចាញ់​កូន​ហើម​ទឹក​នោម​ទាស់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៣០​ក្រាម​ដាំ​ទឹក​ទទួល​បាន។

ប្រភពពត៌មាន[កែប្រែ]

  • ទស្សនា​ខ្មែរ​អប្សរា--លេខ៤៨