អាស៊ី
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អាស៊ី (Asia) គឺជាទ្វីបមួយធំជាងគេ និង មានប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក។ ទ្វីបនេះ បានគ្របដណ្ដប់ប្រមាណ ៨.៦% និងផែនដី និង ប្រមាណ ២៩.៩% នៃផ្ទៃដី ដែលមានប្រជាជនជាង ៤ ពាន់លាននាក់ ប្រមាណ ៦០% នៃប្រជាជនពិភពលោក នាពេលបច្ចុប្បន្ន។ មួយផ្នែកធំ ស្ថិតនៅប៉ែកខាងកើត និង អឌ្ឍគោលខាងជើង។ ដើមឡើយ អាស៊ីត្រូវបានគេចាត់ថាជាផ្នែកមួយនៃផ្ទាំងទ្វីបដ៏ធំ "អឺរ៉ាស៊ី" ក្រោយផ្នែកខាងកើតត្រូវបានកាត់ចេញទៅជា "ទ្វីបអឺរ៉ុប" ដែលលាតសន្ធឹងចាប់ពីខាងកើតនៃព្រែកជីកស៊ុយអេ ខាងកើតជួរភ្នំអូរ៉ាល់ និង ខាងត្បូងនៃជួរភ្នំកាវកាស សមុទ្រកាសព្យែន និងសមុទ្រខ្មៅ។ ទ្វីបអាស៊ី មានព្រំប្រទល់ ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូងជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងជើងជាប់នឹងមហាសមុទ្រអាកទិក។
មាតិកា |
[កែប្រែ] ប្រភពនៃឈ្មោះ
ពាក្យ "អាស៊ី" (Asia) មានប្រភពមកពីពាក្យក្រិចបុរាណ "Ἀσία" ត្រូវបានសន្មតជាលើកដំបូងដោយប្រវត្តិវិទូក្រិច ឈ្មោះ "ហេរ៉ូដូទុស" (ប្រហែល ៤៤០ មុនគ.ស) ដើម្បីតំណាងឲ្យ "អាណាតូលី" (Anatolia) ឬ ដើម្បីពណ៌នាអំពីសង្គ្រាមពែក សំដៅទៅលើ "ចក្រភពពែក" ។
[កែប្រែ] ការកំណត់ខណ្ឌសីមា
[កែប្រែ] លក្ខណៈភូមិសាស្ត្រ
ពួកអឺរ៉ុបនាយុគសម័យកណ្ដាល បានសន្មតថា "អាស៊ី" គឺជាទ្វីបមួយ ជាផ្ទាំងដីមួយដាច់ដោយឡែកពី "អឺរ៉ុប" ។ ព្រំដែនសីមារវាងទ្វីបអាស៊ី និង អាហ្វ្រិក គឺព្រែកជីកស៊ុយអេ និង សមុទ្រក្រហម។ ព្រំដែនរវាងអាស៊ី និង អឺរ៉ុប គឺត្រូវបានសន្មតយកចាប់ពី ច្រកសមុទ្រដាដាណេល (Dardanelles), សមុទ្រម៉ាម៉ារ៉ា (Sea of Marmara), ច្រកសមុទ្របូសព័រុស (Bosporus), សមុទ្រខ្មៅ, ជួរភ្នំកាវកាស, សមុទ្រកាសព្យែន, ទន្លេអ៊ូរ៉ាល់ ទៅប្រភពរបស់វា, ជួរភ្នំអ៊ូរ៉ាល់ ទៅសមុទ្រការ៉ា នៅជិតតំបន់ការ៉ា ប្រទេស រុស្ស៊ី។
នៅចុងប៉ែកឦសាននៃទ្វីបអាស៊ី គឺជាតំបន់ស៊ីបេរី ស្ថិតនៅដាច់ពី "អាមេរិកខាងជើង" ដោយច្រកសមុទ្រប៊េរីង។ អាស៊ី មានព្រំប្រទល់ ខាងត្បូងជាប់មហាសមុទ្រឥណ្ឌា (រាប់ពីលិចទៅកើតគឺ ឈូងសមុទ្រអាដេន សមុទ្រអារ៉ាប់ និង ឈូងសមុទ្របេងហ្គាល់), ខាងកើតជាប់ដែនទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក (ដោយរាប់បញ្ច្រាសទ្រនិចនាឡិកា រួមមាន សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត, សមុទ្រលឿង, សមុទ្រជប៉ុន, សមុទ្រអុកហតស៍ និង សមុទ្រប៊េរីង) និង ខាងជើងជាប់មហាសមុទ្រអាកទិក។ ទ្វីបអូស្ត្រាលី (ឬ អូសេអានី) ស្ថិតនៅប៉ែកអាគ្នេយ៍។
អ្នកភូមិសាស្ត្រមួយចំនួន មិនបានសន្មតថា អាស៊ី និង អឺរ៉ុប ជាទ្វីបពីរផ្សេងគ្នាទេ ដោយពួកពុំមានលក្ខណៈរូបណាមួយដើម្បីខណ្ឌចែកឲ្យដាច់ពីគ្នានោះឡើយ។ តាមលក្ខណៈភូមិសាស្ត្រ អាស៊ីគឺជាផ្នែកគោលខាងកើតនៃ "ទ្វីបអឺរ៉ាស៊ី" ដែលមានអឺរ៉ុប គឺជាឧបទ្វីបភាគពាយព្យនៃផ្ទាំងទ្វីប។ អ្នកភូមិសាស្ត្រខ្លះទៀតយល់ថា អាស៊ី អឺរ៉ុប និង អាហ្វ្រិក គឺជាផ្ទាំងទ្វីបតែមួយហៅថា "អាហ្វ្រិកអឺរ៉ាស៊ី" (Afro-Eurasia) ។
[កែប្រែ] ភូមិសាស្ត្រនយោបាយ
[កែប្រែ] ប្រទេស និង តំបន់នៅអាស៊ី
សូមមើលបន្ថែម៖ បញ្ជីរាយនាមប្រទេសនៅអាស៊ីតាមចំនួនប្រជាជន។
[កែប្រែ] កំណត់សម្គាល់
- ↑ កាហ្សាក់ស្ថាន ជាប្រទេសមួយនៅអាស៊ីកណ្ដាល និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ។
- ↑ ចិនសំដៅលើប្រទេសចិនដីគោក ឬ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅនៃប្រទេសចិនដីគោកតែប៉ុណ្ណោះ ដោយមិនមានបញ្ចូលហុងកុង និង ម៉ាកាវឡើយ។
- ↑ ហុងកុង គឺជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន។
- ↑ ម៉ាកាវ គឺជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន។
- ↑ តៃវ៉ាន់ ប្រើឈ្មោះថា "សាធារណរដ្ឋចិន" ដែលបានបែកចេញពីប្រទេសចិនដីគោក បន្ទាប់ពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩។ ប្រទេសចិនដីគោក នៅតែចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
- ↑ អេហ្ស៊ីប ជាប្រទេសមួយនៅអាហ្វ្រិកខាងជើង និង អាស៊ីខាងលិច។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ។
- ↑ រុស្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងជើង និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ។
- ↑ ជំរឿនឆ្នាំ២០០៨ របស់ក្រសួងផែនការ។
- ↑ ទីម័រខាងកើត ត្រូវបានចាត់ទុកជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ និង អូសេអានី។
- ↑ ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ និង អូសេអានី។ ក្នុងទិន្នន័យនេះ យើងមិនបានរួមបញ្ចូល កោះ Irian Jaya និង Maluku ទេ។
- ↑ អាមេនី ត្រូវបានសន្មតថាជាប្រទេសមួយមានភូមិសាស្ត្រស្ថិតនៅអាស៊ីខាងលិច ប៉ុន្តែប្រទេសមានប្រវត្តិសាស្ត្រ និង សង្គមនយោបាយជាមួយអឺរ៉ុប។
- ↑ អាហ្សែបែហ្សង់ ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ។
- ↑ ហ្សកហ្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ។
- ↑ ទួរគី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជននៅអាស៊ីតែប៉ុណ្ណោះ ដោយមិនរួមបញ្ចូលក្រុងអ៊ីស្តង់ប៊ូលទេ។